សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 4, 2012

ពលករខ្មែរស្លាប់នៅប្រទេសថៃដោយពុំមានអន្តរាគមន៏ពីអាជ្ញាធរខ្មែរ

កំពង់ធំ៖ មានករណីពលករខ្មែរម្នាក់ទៀតហើយ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសថៃយ៉ាងអាណោច អាធម៌ ហើយករណីនេះអាជ្ញាធរខ្មែរក៏មិនបានជួយខ្នះខ្នែងយកសពជនរងគ្រោះ ម​កប្រគល់ អោយ​ក្រុម​គ្រួសារធ្វើបុណ្យទៅតាមប្រពៃណីសាសនានោះឡើយ។
 
អ្នកស្រី ភ័ណ្ឌ ចាន់ធី រស់នៅក្នុងភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ​បាន​អោយ​​​ដឹងមកថា ប្អូនប្រុសរបស់គាត់ឈ្មោះ ភណ្ឌ ធឿន អាយុ២៥ឆ្នាំ បានធ្វើចំ ណាកស្រុក ទៅធ្វើ​កម្មករចុះទូក ទៅប្រទេសថៃជាច្រើនឆ្នាំមកហើយ ហើយខណះទើប​បានមកលេងផ្ទះ ស្រាប់តែពេលត្រឡប់ទៅបន្តការងារវិញ ក៏ទទួលបានព័ត៌មានមកថា ប្អូនគាត់ត្រូវ គេសម្លាប់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០១១ថ្មីៗនេះ។

 ស្រ្តីត្រូវជាបងជនរងគ្រោះបន្តថា ដោយសារគ្មានលទ្ឋភាព គ្រួសារគាត់មិនអាច ទៅទទួលយក​សព​ប្អូន​មកស្រុកកំណើតឡើង បានត្រឹមធ្វើបុណ្យបញ្ជូនអោយតែប៉ុណ្ណោះ។
 
លោក ស៊ុន ធុន មន្រ្តីក្រុមប្រឹក្សាខេត្តកំពង់ធំ​មកពីគណបក្ស សម រង្ស៊ី លោក បានសម្តែងការ សោក​ស្តាយ និងការអាណិតអាសូជាខ្លាំង នៅពេលទទួលព័ត៌មាន ថាមានបងប្អូនពលរដ្ឋខ្មែរ ស្លាប់​នៅ​ប្រទស​ថៃ ដោយមិនមានការជួយអន្តរាគមន៏ពីអាជ្ញាធរខ្មែរដូច្នេះ។ លោក ស៊ុន ធុន បាន​ថ្លែ​​ងដោយលើកឡើងថា អាជ្ញាធរខ្មែរគួណាស់ស្វះស្វែងរកសេវាផ្លូវច្បាប់ បញ្ជូនសាកសព ជន​រង​គ្រោះ​មក​ធ្វើបុណ្យតាមប្រពៃណីសាសនា នៅស្រុកកំណើតរបស់គេវិញ។

ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បានធ្វើអោយពលរដ្ឋខ្មែរ ទទួលរងគ្រោះជាបន្ត បន្តប​ន្ទាប់ ដោយសារខ្វះយន្តការការពារសិទ្ឋិរបស់ពួកគេទៅតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរ ខ្មែរ។ ក្រុម​អ្ន​កវិភាគលើកឡើងថា ការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ដោយសាររដ្ឋាភិបាលកម្ពុជា ខ្វះសមត្ថភាពរកការងារអោយពលរដ្ឋខ្មែរធ្វើ។​





KMN-Radio

No comments:

Post a Comment

yes