សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 26, 2012

គ.ជ.អ.ប បើកកិច្ចប្រជុំលើកទី៦ នៅ​ក្រសួងមហាផ្ទៃក្រោមអធិបតី​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ​និង​ គាត ឈន់

រាជធានីភ្នំពេញ ៖ ​​គណៈកម្មាធិការជាតិ​សំរាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅ​ក្រោម ថ្នាក់ជាតិ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំ​លើកទី៦ នៅសាលប្រជុំទីស្តីការក្រសួងមហា​ផ្ទៃ​កាលពី ព្រឹក ថ្ងៃទី២៦ មករា ២០១២ ក្រោមអធិ​បតីភាពលោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ លោកគាត ឈន់ ឧប​នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង សមាជិកសមាជិកា​ជា​ច្រើន​រូបចូលរួម។
កិច្ចប្រជុំរបស់គ.ជ.អ.ប លើកទី៦ នេះ​គឺ​ដើម្បីពិនិត្យនិងអនុម័តលើកំណត់​ហេតុនៃ​កិច្ច​ប្រជុំ លើកទី៥,របាយការណ៍ស្តីពីវឌ្ឍនភាពនៃ​ការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ​២០១១, ពិនិត្យ និងសម្រេចលើសេច​ក្តី​ព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១២, ពិភាក្សាលើសេចក្តីព្រាង​អនុក្រឹត្យ​ស្តី​ពីកិច្ច​ដំណើរ​ការទូទៅនៃការផ្ទេរមុខងារ និង​ធន​ធានឲ្យ​ទៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ និងពិភាក្សា​លើសេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការ​ប្រព្រឹត្ត​ទៅ​នៃ​ម​ូលនិធិក្រុង-ស្រុក ។
លោកស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​ជាតិ សំរាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមាន​ប្រសាសន៍ថា ក្រោមក្របខណ្ឌនៃកិច្ចដំណើរ​ការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិប​តេយ្យនៅថ្នាក់ ក្រោម ជាតិនៅក្នុងឆ្នាំ២០១១ នេះ​មានសមិទ្ធផលសំខាន់ៗជាច្រើនដែល​សម្រេច​បាន ក្នុងនោះរួមមាន​សមិទ្ធផលពាក់ព័ន្ធ​នឹងការអភិវឌ្ឍគោលនយោបាយ ការកែសំរួល​ឡើងវិញនូវរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រង​នានា​របស់ស្ថាប័ននៃរដ្ឋបាលថ្នាក់ក្រោមជាតិ ការ​រៀបចំនិងអនុវត្តកម្មវិធី ផែនការ សកម្មភាព និង​ថវិកាសំរាប់គាំទ្រដល់ប្រតិបត្តិការ ការអភិវឌ្ឍ​សមត្ថភាព ស្ថាប័ន និងសមត្ថ ភាព បុគ្គលិករដ្ឋ​បាល​ថ្នាក់ក្រោមជាតិ ការកៀងគរការបន្តគាំទ្រ និង​ការចូលរួមចំណែកពីដៃគូអភិវឌ្ឍ ​អង្គ​ការសង្គមសុីវិល និងអ្នកពាក់ព័ន្ធព្រមទាំងការ​សម្របសម្រួល និងការធ្វើឲ្យមានសង្គតិភាព​រវាង​កិច្ចដំណើរការកំណែទម្រង់លើវិស័យ​​សំខាន់ៗ ព្រមទាំងកម្មវិធីនិង គំរោងអភិវឌ្ឍ​នានា​ជា​មួយ​នឹង កិច្ចដំណើរការនៃកំណែទម្រង់​ការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ករោម​ជាតិ៕


កោះសន្តិភាព

No comments:

Post a Comment

yes