រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនចេញផ្សាយកាលពី ព្រឹក ថ្ងៃ ទី២៦ មករា ២០១២ ដែលកោះសន្តិភាពទទួលបានឲ្យដឹងថា ក្រោមគម្រោងការកិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ចរបស់ជប៉ុនជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបចំនួន៩៧.១០០ដុល្លារអាមេរិកដល់ស្រុកប្រតិបត្តិពារាំងសម្រាប់គម្រោងសាងសង់អគារព្យាបាលជំងឺទូទៅក្នុងមន្ទីរពេទ្យបង្អែកពារាំងខេត្តព្រៃវែង។
កិច្ចសន្យាផ្តល់ជំនួយនេះនឹងត្រូវចុះហត្ថលេខាដោយលោកម៉ាសាហ៊្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជានិងលោកក្រៀល រឿង ប្រធានស្រុកប្រតិបត្តិ ពារាំងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ មករា ២០១២ នៅសាលប្រជុំធំនៃស្ថានទូតជប៉ុន ក្នុងរាជធានី ភ្នំពេញ៕
កោះសន្តិភាព
No comments:
Post a Comment
yes