Thursday, January 19, 2012
ឯកអគ្គរដ្ឋទូតទី១ នៃសហគមន៍អ៊ឺរ៉ុប កោតសរសើរពីការ រីកចម្រើននៅ រាជធានីភ្នំពេញ
ដោយៈ អេង គឹមជាង
DAP-NEWS
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតទី១ នៃសហគមន៍អ៊ឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែង ការគួរសមជាមួយ លោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីដំណើរ ការអភិវឌ្ឍន៍ និងការងារកាត់បន្ថយភាពក្រីក្រនៅរាជធានីភ្នំពេញ។
យោងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញបនាឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើន របស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលខុសប្លែកពីទស្សវត្សរ៍ ឆ្នាំ៩០ ក្នុងអំឡុងពេលដែលលោកបានមកដល់កម្ពុជាដំបូង។
ជាការឆ្លើយតបលោក កែប ជុតិមា បានរៀបរាប់ពីកិច្ចដំណើរ ការអភិវឌ្ឍន៏រីកចម្រើន យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក៏ដូចជាបញ្ហាប្រឈមនានា ដែលមានការកកស្ទះចរាចរ ដីធ្លី ផ្ទះសម្បែង និងបរិស្ថានជាដើម ដែលសាលារាជធានីត្រូវធ្វើការដោះស្រាយជាចាំបាច់ ឱ្យសមស្របទៅតាមប្លង់គោល អភិវឌ្ឍន៏របស់រាជធានីភ្នំពេញ២០០៥-២០១៥។
ព្រមជាមួយនេះ ការអភិវឌ្ឍន៍ទីក្រុង ក៍ត្រូវបានផ្តោតលើការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ សហគមក្រីក្រក្នុងទីក្រុងទាំងមូលផងដែរ។ ដោយអនុវត្តទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងឱកាសនខួប៥ឆ្នាំ នៃថ្ងៃបង្កើតមូលនិធិអភិវឌ្ឍន៍ភាពក្រីក្រក្នុងទីក្រុង ដោយបានដាក់ចេញនូវគោលការណ៍ធំៗ ២ គឺអភិវឌ្ឍន៍ នៅនឹងកន្លែង និងអភិវឌ្ឍន៍ ១០០សហគមន៍ក្នុង១ឆ្នាំ ដែលគោលការណ៍នេះ សាលារាជធានីភ្នំពេញ យកមកអនុវត្ត បានជោគជ័យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes