សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 2, 2012

ពលរដ្ឋ​ស្រុក​ឈូក​រង​ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ

​កំពត៖ ប្រជា​លរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ព្រៃពាយ​​ ឃុំ​ត្រពាំងឃ្លាំង​ស្រុក​ឈូកខេត្ត​កំពត​កំពុង​តែ​រង​ចាំ​ដំណោះ​ស្រាយ​ពី​ អាជ្ញាធរ​យ៉ាង​អន្ទះសារ​ខណៈ​ពេល​ដែល​គ្រឿង​ចក្ររបស់​ក្រុម​ហ៊ុន​អភិវឌ្ឈន៍​ ដំណាំ​កសិ​ឧស្សាហកម្ម​បន្ត​ឈូស​ឆាយ​ដី​ជុំ​វិញ​ផ្ទះ​របស់​ពួក​គាត់​និង​ អាជ្ញាធរ​កំពុង​តាម​ដាន​រក​ចាប់​មេខ្យល់​ចេញ​មុខ​តវ៉ា។
ប្រជា​ពលរដ្ឋ​ចំនួន​១១៥គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ក្រុម​ហ៊ុន​វើល​ត្រីសស្តារ​អ៊ីន​ធើ​ធេន​មេន​World​Tristar​Entertainment​(Cambodia​co.​Ltd)​បាន​អះអាង​ថា​ក្រុម​អាជ្ញាធរ​បាន​សន្យា​កាល​ពី​ថ្ងៃទី​១៤ខែ​ធ្នូ​កន្លង​មក​នេះ​ថា​នឹង​ចុះ​មក​ដោះ​ស្រាយ​អោយ​ពួក​គាត់​នៅ​ថ្ងៃ​អាទិត្យ​ទី​១​ខែ​មករា​កន្លង​មក​នេះ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការណ៍​ណាមួយ​ពី​អាជ្ញាធរ​នៅ​ឡើយ​នោះ​ទេ។






ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes