សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 15, 2012

អំពើ​​មនុស្សឃាត​​ដ៏ឃោរឃៅ​លើ​គ្រួសារ​ជនជាតិ​បារាំង​​នៅខេត្តកំពង់ស្ពឺ មិនទាន់​មាន​​​ពន្លឺ​​​​នៅឡើយ​


 ​ខេត្តកំពង់ស្ពឺ​​​​ ៖ ​អំពើ​​​មនុស្សឃាត​​​ដ៏​​សាហាវ​មួយ​​​បានកើតឡើង​​​​ទៅ​លើ​គ្រួសារ​​​​របស់​ជន​ជាតិ​បារាំង​ គឺ​បុរសជា​​ឪពុក​ម្នាក់ ​​​និង​​កូន​​៤​នាក់​​ប្រុស​​​​២ ស្រី​​២ ​សរុប​​​ទាំងអស់​ចំនួន​​៥​នាក់ ពុំមាន​នរណា​ម្នាក់​អាច​គេច​​ផុតពីសេចក្តីស្លាប់​​​បាន​នោះទេ ពោល​គឺ​​ឃាត​ក​​សម្លាប់​ដាក់​ក្នុង​រថ​យន្ត​​​​ទាំង​អស់​គ្នា រួចហើយ​រុញទម្លាក់​​​ចូល​ទឹកស្រះ ក្រោយ​ផ្ទះ​យ៉ាង​អាថ៌​កំបាំង រហូតដល់​​ជិត​​​​៥ខែ​​​ ទើប​បែក​ធ្លាយ បន្ទាប់ពី​អ្នក​ដើរ​​​​បាញ់សត្វ​​ស្លាប​ និង​រក​កង្កែប​ប្រទះឃើញដំបូល​រថយន្ត​​​ក្នុងទឹក​ស្រះ​នោះ ។


ការប្រទះ​ឃើញ​​​សពគ្រួសារ​​​រងគ្រោះ​​​​ជន​ជាតិ​​បារាំងទាំង​នេះ គឺកាលពី​វេលាម៉ោង​​​៧​ព្រឹក​ថ្ងៃទី​​​១៤ មករា ​២០១២ ​នៅ​ភូមិ​ទួល​​ធ្នង់ ​សង្កាត់​រកាធំ ក្រុងច្បារមន ​បានបង្ក​​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​ឈូឆរ​​​​រត់ទៅមើល​​​សាកសព​គ្រួសារ​​​បារាំង​​ដែល​បាន​បាត់ខ្លួន​​​​តាំង​ពី​ថ្ងៃទី​​​​១៤ ​កញ្ញា ​​​​២០១១ ​រហូត​​មក​ដល់ថ្ងៃទី​​​១៤ មករា ​​២០១២ ​​ទើប​អ្នក​ភូមិ​​​​​​​​ម្នាក់​ដែល​​​ដើរទៅ​​​ទាក់​លលក​ខាងលិចផ្ទះ​បារាំង​ក្បែរ​ស្រះ​​ជីក​​​ធំ​មួយ​ក្នុង​​ដីឡូត៍​​​កម្ម​សិទ្ធិ​បារាំង​​នោះ​​ ​មានទំហំ​​១០​ម៉ែត្រគុណ​​​៣០ម៉ែត្រ ជម្រៅ​​​ប្រមាណពី​​៣ម៉ែត្រទៅ​​​៤ម៉ែត្រ ​​ប្រទះ​ឃើញ​​ដំបូល​រថយន្ត​លិច​ក្នុង​នោះ ហើយ​ក៏​រាយ​ការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។


ស្រះទឹក​នេះ​ចូល​ដល់​ខែ​ប្រាំង​ក៏រីង ទើប​​​​ឃើញ​​​ដំបូល​រថយន្ត​របស់​ជន​ជាតិ​បារាំង​ផុស​​​​ចេញពី​ទឹក​ប្រមាណ​​២តឹក ​​​​ទើប​អ្នក​​ទាក់​លលក​​​​​នោះ រត់ទៅប្រាប់​សមត្ថកិ​ច្ច​​​​សង្កាត់​រកា​ធំ ​នៅវេលា​ព្រឹក​ម៉ោង​​​៧​ថ្ងៃទី​​​១៤ ​មករា ​២០១២ ​​​។ ពេល​ផ្អើល​​​​ឈូឆរ​នោះ​សមត្ថកិច្ច​​​មាន​ប៉ូលិស​​​​​​ស្នង​ការ​ដ្ឋាន​​​នគរបាល​ខេត្ត ប៉េអឹមនៃ​​បញ្ជា​​​ការ​​ដ្ឋាន​កង​​រាជ​អាវុធហត្ថ​​ខេត្ត ​អ្នក​​បច្ចេកទេស​​​វិទ្យា​សាស្ត្រ​​​​​ នាយ​កដ្ឋាន​​​​អង្កេត​​ផ្ទាល់​​ មន្ត្រី​​អាជ្ញា​ធរ​ ហើយ​ចាត់ចែង​ស្ទូច​​យក​​រថយន្ត​​ឡើង​គោក​ ​ដោយ​​ដាក់​ម៉ាស៊ីន​​​​បូមទឹក​​​ចំនួន​​៥គ្រឿង គឺ​បូម​ទឹក​​ចាប់​តាំង​​​​ពី​ម៉ោង​​៩ព្រឹក​រហូត​​​ដល់​ម៉ោង​​​២​និង​​​​៣០នាទីរសៀល​​ ទើប​សម្រេច​​​​ធ្វើ​ការ​បើក​ទ្វារ​រថយន្ត​​​ម៉ាក NISSAN PATROL ពណ៌​ស ​​​ជា​កម្មសិទ្ធិ​របស់ជនជាតិ​បារាំង​​ ដើម្បី​​ពិនិត្យ​​​មើល​សព​នៅក្នុងនោះ​។


ពិត​ប្រាកដ​មែន សព​គ្រួសារ​​ជន​ជាតិបារាំង​នៅ​ក្នុង​​រថយន្ត​នោះ មាន​​ឈ្មោះ​ឡូ​រ៉ង់ វ៉ាលីយេ នេះ ​មាន​ប្រពន្ធ​​ជនជាតិ​​ខ្មែរ ប៉ុន្តែ​​បានស្លាប់​ក្រោយ​ពី​​សម្រាល​កូន​​ក្រោយ​។ ​​​កូនៗ​របស់​ពួកគេ​​​​​​៤​នាក់ ​ស្រី​២ ប្រុស​២ គឺ​១-ឈ្មោះ​​ឈួន យ័ន្ត ភេទប្រុស អាយុ​១១​ឆ្នាំ ២-​ឈ្មោះ​ឈួន រស្មី ភេទ​ស្រី អាយុ​៨ឆ្នាំ ៣-ឈ្មោះ​​​ឈួន ​ស្រីវ៉ាន់ ភេទ​ស្រី អាយុ​​៦​ឆ្នាំ ​​និង​​​​៤-​ឈ្មោះ​​​ឈួន មីកាអែល ភេទ​​ប្រុស អាយុ​​​១​ឆ្នាំ ។


ការបាត់ខ្លួនគ្រួសារ​​បារាំង​នេះ​ត្រូវ​​​បាន​ឪពុក​ម្តាយ​ក្មេក​​នៅឯ​ខេត្ត​ស្វាយរៀង ​​រួមទាំង​​​​ប្រជា​ជន​​ក្នុង​​ភូមិ​​ទួលធ្នង់​​​និយាយ​ថា បាត់តាំង​ពី​​ថ្ងៃទី​១៤ ​​កញ្ញា ​​២០១១ អំឡុង​មុន​ថ្ងៃបុណ្យភ្ជុំ​បិណ្ឌ​មក​ម៉្លេះ ហើយ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​​​​ចុះត្រួត​ពិនិត្យ ​​ចំនួន​ពីរ​លើក​​​រួចមកហើយ ​​​គឺ​តាំង​ពី​​ថ្ងៃទី​​​​២៨ ​វិច្ឆិកា ​២០១១ ​រហូត​ថ្ងៃទី​​​​៥ ​​មករា ​២០១២ ​និង​​លើក​ទី​៣​នេះ​ក៏ត្រូវ​​ប្រទះឃើញ​​ក្រុមគ្រួសារ​លោក​ LAU RENT ត្រូវ​បាន​គេសម្លាប់​​ដាក់​​​ក្នុង​​រថយន្ត​​​រុញ​ចូលក្នុង​​​ស្រះទឹក​ក្រោយ​ផ្ទះ​​​របស់​​ជនរ​ងគ្រោះតែម្តង​ ។ ​ការបូមទឹក​ចេញពីស្រះ​ទឹក​​​​ទំហំ​​​១០ម៉ែត្រគុណ​​​៣០ម៉ែត្រ ​​​​ជម្រៅ​​​​ពី​៣​ម៉ែត្រ ទៅ​​​៤ម៉ែត្រ​នេះ សមត្ថកិច្ច​​​ប្រើម៉ាស៊ីន​បូម​​ទឹក​៥​គ្រឿង​ ​​អស់​រយៈ​ពេល​​​​ជាង​​៥ម៉ោងទើប​​​ស្ទូច​យក​​រថយន្ត​ដែល​មាន​សព​នៅ​ក្នុង​នោះ​​​​មក​​ដាក់​​​​លើ​គោកដើម្បី​​​ពិនិត្យ​បាន​ ។


សព​រលួយ​ស្អុយទៅហើយ ​ដោយ​ដំបូង​គេ​ពិនិត្យ​ជា​ឃើញ​ក្នុង​​រថយន្តមាន​វ៉ាលី​ស​ចំនួន​​​២ ក្បាល​ជន​​​​ជាតិ​បារាំងឈ្មោះ​​ LAURENT ត្រូវ​​គេកាត់​​​ដាក់​ក្នុង​វ៉ាលីស ធុន​​មធ្យម​មួយ ​ដងខ្លួន​​​នៅ​លើ​​​​ពូករថយន្ត​​ខាង​មុខ ​រលួយ​ស្អុយ​​​​ដូច​​​គេ​ជ្រ​ុំ​ប្រហុក​។ សពទាំង​គ្រួសារ​​​ដ៏​គួរ​ឱ្យ​រន្ធត់​​​​​បែបនេះ ​ធ្វើ​​ឱ្យ​អ្នក​មើល​ឈូឆរ​នៅ​កន្លែងកើត​ហេតុ ​​​​សន្និដ្ឋាន​ថា ​​ពិតជាអំពើ​​មនុស្សឃាត​ដ៏សាហាវ ព្រោះ​សភាព​​​សពត្រូវ​​គេ​​កាត់​ក្បាល​ច្រក​វ៉ាលីស​ ដង​ខ្លួន​​​​នៅ​ផ្សេង​។ ​ទោះបីជាយ៉ាងណា ​សមត្ថកិច្ច​​​​​ធ្វើការ​ត្រួតពិនិត្យ​​​​​រួមទាំង​​​​តំណាង​ស្ថានទូត​បារាំង​ចូល​រួម​​ផង ពុំទាន់​​​​អះអាង​ថា ជាអត្តឃាត​​​ ឬ​មនុស្ស​ឃាត​​​ដោយគំនុំ​​ ឬ​ប្លន់​អ្វី​​នោះទេ​។ ​


ការ​ពិនិត្យ​​​​ចាប់តាំង​ពី​ម៉ោង​​​២​និង​​៣០​នាទី​រហូតដល់​ម៉ោង​​​៤​​រសៀល​​​​ពុំទាន់​ចប់ ​​​សមត្ថកិច្ច​​​​​ពុំ​អាច​​បំភ្លឺ​​​​​ករណី​​​ស្លាប់​យ៉ាង​អាណោចអាធ័ម​​​​របស់​គ្រួសារ​​បារាំង​​ឈ្មោះ LAURENT និងកូន​​​៤នាក់​​នោះ នៅ​ឡើយ​ទេ។ ​​​​ការពិនិត្យ​នេះ​​​​ក៏​មាន​វត្ត​មាន​​ឪពុក​ក្មេក​​​​ ម្តាយ​ក្មេក​​បារាំង​​​មកពី​​​​ខេត្តស្វាយរៀង​​​​​យំ​យែក​សង្វេគ​​​​​​ចំពោះ​​​សព​កូន​ប្រសា​​ និង​​​ចៅ ទាំង​​​​៤​របស់​ពួក​គាត់ដែរ​។​  ហេតុ​ការណ៍​​ដែល​ពុំទាន់​អាចបំភ្លឺ​​​បាន​​​ឱ្យ​ច្បាស់​លាស់​ និង​គួរ​ឱ្យរន្ធត់​​​នេះ​​ពុំ​ត្រូវ​បាន​សមត្ថ​កិច្ច​​​​អាច​ផ្តល់​ព័ត៌មាន​​លម្អិត​ដល់​អ្នក​កាសែត​ទេ តែ​​ទោះបី​ជា​យ៉ាង​ណា ​​ក៏គ្រួសារដែល​គួរ​​​​ឱ្យ​ស្រឡាញ់​​​នៃ​​​ជនជាតិ​​បារាំង​​​​​នេះត្រូវ​អ្នក​ភូមិ​​​ចូល​រួម​​មរណទុក្ខ​​​ដ៏សែនក្រៀម​ក្រំ​​​​ផងដែរ៕​










កោះសន្តិភាព

No comments:

Post a Comment

yes