សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 19, 2012



ប៉េកាំង៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១២ ប្រទេស ចិនគ្រោងបាញ់បង្ហោះផ្កាយរណបចំនួន៣០ និងគ្រាប់រ៉ុក្កែតចំនួន២១ទៅកាន់ដងតារាវិថី ។
អ្នកម៉ៅការនៃការរៀបកម្មវិធីអវកាសនៅក្នុងប្រទេសចិន បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិន ស៊ិន​ហួ កាលពីថ្ងៃ ពុធម្សិលមិញនេះថា ប្រទេសចិន គ្រោងនឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតចំនួន២១ និងផ្កាយ​រណបចំនួន៣០ ទៅកាន់ ដង តារាវិថី ។
គួររំលឹកថា កាលពីឆ្នាំ២០១០កន្លងមកនេះ ចិនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតចំនួន១៩និងផ្កាយរណប ចំនួន២២ ទៅកាន់់ដងតារាវិថី ។
ក្រុមហ៊ុនបម្រើវិស័យវិទ្យាសាស្ដ្រ អវកាសចិន និងបច្ចេកវិទ្យាចិន ហៅកាត់ “CASC ”បាននិយាយថា ក្រុមហ៊ុន នឹងរៀបចំផែនការជាច្រើនដើម្បីធានាដល់ការបាញ់បង្ហោះនេះឱ្យទទួលបានជោគជ័យ ។ ក្នុងនោះយើងត្រូវធ្វើការ បាញ់បង្ហោះយានអវកាស “Shenzhou-9” ដើម្បីប្រតិបត្ដិការ​នៅលើដង​តារាវិថី ។
ក្រុមហ៊ុនដដែលនេះបានបន្ដថា គម្រោងការនេះនឹងផ្ដើមពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៥ យើង​បាន​បញ្ចប់ បេសក កម្មទាំងស្រុង ដោយបាញ់បង្ហោះអស់១០០លើកហើយ និងបានបញ្ជូនផ្កាយ​រណប​ចំនួ​ន១០០ ទៅកាន់ដងតារាវិថី នៅក្នុងអំឡុងពេល៥ឆ្នាំ ។
រដ្ឋាភិបាលចិន បានបង្កើតឧស្សាហកម្មអវកាស ដោយចាត់ទុកថា ជាផ្នែកមួយយ៉ាងសំខាន់ និង​ចូល​ក្នុង យុទ្ធសាស្ដ្រ នៃការអភិវឌ្ឍន៍ និងបន្ដការរុករកនៅទីអវកាស ក្នុងគោលបំណង​ដើម្បីរក្សាបាន​សុខសន្ដិភាព ៕


DAP-NEWS

No comments:

Post a Comment

yes