សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 5, 2012

លោកមេធាវីជួង ជួងីកោសក់បួសជាតាបស់បដិបតិ្តសមាធិភាវនា Lawyer Choung Choungy shaved head and ordained to practice meditation


 លោក ជួង ជូងី មេធាវីការពារក្តីល្បីល្បាញឲ្យប្រជាជនស្លូតត្រង់និង សមាជិកគណបក្ស សម រង្ស៊ី បានកោសក់បួសជាតាបស់ធ្វើសមាធិធម៌-ភាវនាដើម្បី ស្វែងរកយុត្តិធម៌ រក្សាធម៌ និងរក្សាសេចក្តីល្អ ដែលជាគ្រឹះសំខាន់ឈាន ទៅរកការបដិបត្តិពិតប្រាកដ។


ធម៌មានន័យថាសភាវៈទ្រទ្រង់។ ព្រះពុទ្ធជាម្ចាស់សំដែងថា ធម្មោ ហវេ រក្ខតិ ធម្មចារី មានន័យថា ធម៌ នឹងរក្សាបុគ្គលណាដែលប្រព្រឹត្តនិងបដិបតិ្តធម៌។ លោកមេធាវីជួង ជួងីពិតជា មានធម្ម សងេ្វក យ៉ាង ខ្លាំងចំពោះការវិវឌ្ឍន៏ចុង ក្រោយនែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយការកោសក់បួសជាតាបស់ ធ្វើ សមាធិភាវនានៅពេលនេះ ពិតជាជួយឱយចិត្តរបស់លោកស្ងប់ មានបញ្ញា និងអាច ទាក់ទាញ ពុទ្ធ បរិស័យ ខ្មែរទាំងអស់ឱយធ្វើដំណើរពី ក្រោយលោកទាំងអស់គ្នា។


កម្មដ្ឋានមានន័យថាទីតាំងនែការបដិបតិ្តធម៌រួមមានកាយ ចិត្ត និងទីកន្លែង ស្ងប់ញ៉ាំងអត្តភាព ឱយ ឈានទៅរកការសំរេចធម៌ជាន់ខ្ពស់។ សមាធិភាវនា     មានន័យថាបរិកម្មធម៌ណាមួយជាពុទ្ធគុណក្តី ជាធម្មគុណក្តី ជាសង្ឍគុណក្តី ដើម្បីលើកកំរិតចិត្តឱយឈានដល់ការសំរេចធម៌ជាន់ខ្ពស់។


លោកមហាត្មគន្ធី បានបដិបតិ្តសត្យកម្មនិងអវិហឹង្សា ដែលធ្វើឱយចិត្តលោក ស្ងប់សំរេចធម៌ជាន់ ខ្ពស់បណ្តាលឱយអង់គ្លេសប្រគល់ឯករាជ្យឱយឥណ្ឌា។


បច្ចុប្បន្នលោកAnna Hazareបានកំពុងបដិបតិ្តសមាធិភាវនាវដើម្បីធ្វើចិត្តឱយ ស្ងប់ដែលកើត ពី សង្វេគ ធម៌នែអំពើពុករលួយដ៏អាក្រក់នៅប្រទេសឥណ្ឌា។


សូមចូលរួមអនុមោទនាលោកមេធាវីជួង ជួងី ក្នុងការកោសក់បួសជាតាបស់ ដើម្បីធ្វើ សមាធិភាវនាវ នៅពេលនេះ។ សង្ឍឹមថាពុទ្ធបរិស័ទខ្មែរនឹងចូលរួម បដិបត្តិជាមួយលោក ដើម្បីសន្សំកុសល ផល បុណ្យជាមួយគ្នាតែរៀងៗខ្លួន។


No comments:

Post a Comment

yes