បុរសម្នាក់ដែលត្រូវបានដុំសាច់មួយមានទំងន់ប្រមាណ៩០គីឡូក្រាមដែលបានដុះនៅជើងខាង
ស្តាំរបស់លោក ធ្វើអោយលោកមិនអាចដើរបាននោះ នៅពេលនេះនឹងត្រូវបានក្រុមគ្រូពេទ្យរបស់
ដុំសាច់ទំងន់ប្រមាណ ៩០គីឡូក្រាមដែលនឹងត្រូវធ្វើការកាត់ចេញនេះ នឹងត្រូវធ្វើការវះកាត់ដោយ
ប្រើប្រាស់រយះពេលប្រមាណ ១០ម៉ោង, ក្នុងនោះផងដែរឪកាសនៃភាពជោគជ័យគឺមានត្រឹមតែ៥០
ភាគរយតែប៉ុណ្ណោះ នេះបើតាមក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ បារាំង-វៀតណាម (FV) ដែលស្ថិត
នៅក្នុងទីក្រុង ហូជីមិញ។
លោក Nguyen Duy Hai មានវ័យ ៣១ឆ្នាំ បានរស់នៅជាមួយនិងដុំសាច់ដ៏ចំលែកនេះចាប់តាំងពី
លោកមានអាយុ ៤ឆ្នាំមកម្ល៉េះ រហូតដល់លោកមានអាយុ១៧ឆ្នាំ ដុំសាច់នេះក៏ចាប់ផ្តើមរីកធំទៅៗ
ដែលធ្វើអោយលោកមានការពិបាកនៅក្នុងការសំរាកនិងធ្វើដំណើរយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថាដុំសាច់នេះគឺជាដុំសាច់ដែលបានដុះធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់
ប្រទេសវៀតណាម ហើយវាក៏ជាការលំបាកនិងគ្រោះថ្នាក់ផងដែរសំរាប់ការព្យាបាលនិងការវះកាត់។
តំលៃនៃការវះកាត់នេះប្រមាណជា ២៥០លានដុង ស្មើរនិង ១,២០០០ដុល្លាដែលត្រូវបានរាប់រ៉ង
ដោយជំនួយឧបត្ថម្ភ៕
CamNews
No comments:
Post a Comment
yes