សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 3, 2012

អ្នករត់ម៉ូតូឌុប នៅប៉ោយប៉ែតម្នាក់ ត្រូវគេវាយសម្លាប់ ខណៈកំពុងរត់ឌុប សមត្ថកិច្ចសង្ស័យ រឿងគំនុំ


 បន្ទាយមានជ័យ៖ អ្នករត់ម៉ូតូនៅជាយដែនប៉ោយប៉ែត ម្នាក់ ត្រូវគេវាយសម្លាប់ ខណៈកំពុងរត់ឌុប សមត្ថកិច្ច សង្ស័យជារឿងគំនុំ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤ និង១៥នាទី​ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅចំណុចផ្លូវបេតុងមួយកន្លែង ម្តុំវីហារចាម ក្នុងភូមិ​បាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុន រ័ត្ន ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នករត់ម៉ូតូឌុប នៅជាយដែន​ប៉ោយប៉ែត បើកបរម៉ូតូសេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-7158។
ប្រភពពីសាក្សីចោមរោមមើលហេតុការណ៍បានឲ្យដឹងថា មុខពេលកើតហេតុ គេបានឃើញ ជនរង​គ្រោះខាងលើ ជិះម៉ូតូម្នាក់ឯង ពីទិសខាងត្បូងទៅជើង មកដល់ចំណុចវិហារចាម ស្រាប់តែមាន​បុរសម្នាក់ បានចេញមកកាក់ម៉ូតូឲ្យឈប់ រួចក៏បាននិយាយគ្នាមួយសន្ទុះ ភ្លាមនោះ ក៏មាន​បុរស​ម្នាក់​ផ្សេងទៀត បានរត់ចេញមកដោយក្នុងដៃប្រដាប់ដោយ ចបជីកប្រវែងជាងមួយម៉ែត្រ បានមកព្រួត​គ្នាវាយជនរងគ្រោះរហូតដល់ស្លាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពជនល្មើសទាំងពីរនាក់ បានរត់​គេច​ខ្លួនបាត់ស្រមោលតែម្តង។
នៅកន្លែងកើតហេតុ គេសង្កេតឃើញមានសមត្ថកិច្ច នគរបាល និង អ.ហ ក្រុងប៉ោយប៉ែត បានចុះ​មកអន្តរាគមន៍នៅចំណុចកើតហេតុ និងតាមប្រម៉ាញ់ស្រាវជ្រាវចាប់ពួកឃាតក យ៉ាងដុតដៃ​ដុតជើង​ផងដែរ តែលទ្ធផលយ៉ាងណានោះ គេពុំទាន់ដឹងនៅឡើយទេ រហូតមកដល់ម៉ោងនេះ។
ក្រោយត្រួតពិនិត្យសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ តាមប្រ​ពៃណី តាមស្លាកស្នាមនៅលើសពសមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីគំនុំ៕


DAP-NEWS

No comments:

Post a Comment

yes