សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 2, 2012

តារា​ភាព​យន្ត​ជើង​ចាស់​ យស​ ​បូវណ្ណៈ​ ត្រ​ឡប់មក​ប្រ​ទេស​កម្ពុជា​​​​យ៉ាង​តក់​ក្រ​ហល់​


 រាជ​ធានី​ភ្នំពេញ​ ៖​ ​​លោក​យស បូ​វណ្ណៈ​​ ដែល​ធ្លាប់​ជា​តារា​សម្តែង​​​​​ជើង​ចាស់​​មាន​ប្រ​ជា​ប្រិយ​​ភាព​មួយ​រូប​​ប្រ​ចាំ​​ប្រ​ទេស​កម្ពុជា ​​ហើយ​បាន​បោះ​បង់ចោល​អាជី​ព​របស់​ខ្លួន​ ដើម្បីទៅ​រស់​នៅ​​​សហ​រដ្ឋ​អា​មេរិក​អស់​រយៈ​ពេល​ជិត​១៨​ឆ្នាំ​មក​ហើយនោះ​ ពេល​​នេះ​លោក​​កំ​ពុង​​ធ្វើ​ដំណើរ​​វិល​ត្រ​ឡប់​មក​​​កាន់​ប្រ​ទេស​កម្ពុជា​យ៉ាង​​តក់​ក្រ​ហល់ ​​ដើម្បី​ចូល​រួម​​ធ្វើ​បុណ្យ​សព​ម្តាយ​របស់​លោក​ដែល​បាន​ទទួល​អនិច្ច​កម្ម​ថ្មី​ៗ​នេះ​ ។


ទាក់ទិន​​ទៅ​នឹង​ការ​វិល​ត្រ​ឡប់​​​​មក​វិញ​​នេះ​ត្រូវ​បាន​ក្មួយ​ប្រុស​បង្កើត​របស់​លោក​​យស បូ​វណ្ណៈ ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា លោក​​​យស​ បូវណ្ណៈ​បាន​ចាក​ចេញ​ពី​ប្រ​ទេស​កម្ពុជា​​នៅ​ឆ្នាំ​១៩៩៤ ​និង​បាន​រៀប​
អា​ពា​ហ៍​ពិ​ពាហ៍​​​ជា​មួយ​​ភរិយា​ ​​ជា​អា​ណិក​ជន​ខ្មែរ​ ​​រស់​នៅ​សហ​រដ្ឋ​​អា​មេរិក​ ​ហើយ​ទទួល​បាន​​ចំ​ណង​ដៃ​បុត្រី​៣​នាក់​​ ។ ​​លោក​យស បូ​វណ្ណៈ នឹង​ធ្វើ​ដំណើរ​​មក​ដល់​ប្រ​ទេស​កម្ពុជា​​​​នៅ​វេលា​ម៉ោង​​​១២​ថ្ងៃ​ត្រង់ ទី​៣ កុម្ភៈ ២០១២ គឺ​ថ្ងៃ​ស្អែក​នេះ​ ។


ក្មួយ​ប្រុស​​របស់​លោក​យស ​បូវណ្ណៈ​ បាន​ឱ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​លោក​​​បូវណ្ណៈ បោះ​បង់​អាជីព​​​​ជា​តារា​សម្តែង​នៅ​​​ប្រ​ទេស​កំណើត​ក៏​ពិត​មែន​ ប៉ុន្តែ​លោក​ក៏​បាន​បន្ត​អា​ជីព​​​របស់​ខ្លួន​នៅ​​សហ​រដ្ឋ​អា​មេរិក​​​​ពាក់​ព័ន្ធ​នឹ​ង​សិល្បៈផងដែរ ​​ដោយ​លោក​បាន​ធ្វើ​ជា​​មេ​ប្រ​យោគ​ជ្រើស​រើស​តារា​ចម្រៀង ​ទៅ​ច្រៀ​ង​នៅ​សហ​រដ្ឋ​អា​មេរិក ក្រៅ​ពី​នេះ​លោក​ក៏​បាន​ប្រកប​​​ការ​ងា​​រ​​ផ្សេង​ៗ​ជា​ច្រើន​ទៀ​ត​ ។


ក្មួយ​ប្រុស​របស់​លោក​​យស​ បូ​វណ្ណៈ ​បាន​បន្ថែម​ទៀត​ថា ​កាល​ដែល​​លោក​​បូវណ្ណៈ​ត្រ​ឡប់​មក​ប្រ​ទេស​កម្ពុជា​យ៉ាង​​​តក់​​ក្រហល់​បែប​នេះ​​គឺ​ដោយ​សារ​តែ​​​លោក​យាយ​ដែល​ត្រូវ​​ជា​ម្តាយ​​បង្កើត​របស់​លោក​​បូ​វណ្ណៈ បាន​ទទួល​​មរណ​ភាព កាល​ពី​​វេលា​ម៉ោង​​១២​និង​៣០​​រំ​លង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃ​ទី​២​ កុម្ភៈ យប់​មិញ​នេះ​ ​ដោយ​រោគ​​គារ​ពាធ​ក្នុង​ជន្មា​​យុ​​៧​៤​ឆ្នាំ ។ ​នៅ​ពេល​ដែល​​​ធ្វើ​ពិ​ធី​បូ​ជា​សព​រួច​ហើយ​​លោក​​បូ​វណ្ណៈប្រ​ហែល​ជា​​ឆាប់​វិល​ត្រ​ឡប់​​​​​ទៅ​​សហ​រដ្ឋ​អា​មេរិក​វិញ​ ព្រោះ​​​​លោក​មាន​ការ​ងារ​​ច្រើន​នៅ​​ទី​នោះ​ ម្យ៉ាង​លោក​មិន​ចង់​​ឃ្លាត​​​​ឆ្ងាយ​យូរ​ពេក​ពី​ភរិយា​​និង​កូនៗ​របស់​​លោក​ទេ ៕








កោះសន្តិភាព

No comments:

Post a Comment

yes