ភ្នំពេញ៖ តំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង លោក ឡុង ហុកម៉េង កាលពីថ្ងៃទី២២
ខែមីនា ឆ្នាំ២០១២ បានចេញដីការកោះហៅលោក សួង សុភ័ណ្ឌ ប្រធានប្រតិប័ត្តយុវជន
គណបក្ស សម រង្ស៊ី ឲ្យចូលទៅកាន់អយ្យការអមសាលាខេត្តនៅម៉ោង២ល្ងាច ថ្ងៃទី២០ មេសា
២០១២ ទាក់ទងទៅនិងក្រុមហ៊ុន សួន មានសម្បត្តិ ប្តឹង ។
តែជាការងឿងឆ្ងល់ ទាំងលោក សួង សុភ័ណ្ឌ និងមហាជនទូទៅដែលបានឃើញដីការកោះ
របស់លោក ឡុង ហុកម៉េង តំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង ដោយក្នុងដីកាកោះ
នោះគឺមានការខុសឆ្គងជាច្រើន ដូចអញ្ចើញឈ្មោះ សូង សុភ័ណ្ឌ ភេទប្រុស អាយុ ៤៣ឆ្នាំ
និងថ្ងៃឲ្យចូលបំភ្លឺនៅថ្ងៃទី២០ មេសា ឆ្នាំ២០១១២ ទៅវិញ ។ ចំពោះបញ្ហានេះ ត្រូវបានលោក សួង សោភ័ណ្ឌ ហៅថា ជាតុលាការអសមត្ថភាព សូម្បីតែដីការ២ទៅ៣ បន្ទាត់ប៉ុណ្ណោះក៏សរសេរ
មិនត្រឹមត្រូវផង ចុះទំរាំតែច្បាប់ព្រហ្មទ័ណ្ឌ ច្បាប់ភូមិបាល និងច្បាប់រដ្ឋប្បវេណីថែមទៀតនោះ
ដែលមានរាប់រយមាត្រា តើតុលាការនោះអាចយល់ពិអត្ថន័យហើយអាចយកច្បាប់នោះមក
អនុវត្តបានដែរឬទេ ដោយលោកបានបញ្ជាកយ៉ាងខ្លីថាគឺមិនអាច ។សូមជំរាបផងដែរថា កាលពីដើមខែកុម្ភះ ឆ្នាំ២០១២ លោក សួង សុភ័ណ្ឌ ប្រធានប្រតិប័ត្តិយុវជនគណបក្ស សម រង្ស៊ី បានចុះទៅជួយពលរដ្ឋនៅក្នុងខេត្តបាត់ដំបងដែលមានជម្លោះ
ជាមួយក្រុមហ៊ុន សួន មានសម្បត្តិ ទាក់ទងទៅនិងជម្លោះដីធ្លីដែលធ្វើឲ្យក្រុមហ៊ុនមួយនេះមានការឈឺក្បាលវិលមុខ ចំពោះការទាមទារបស់ពលរដ្ឋ។ ហើយក្រុមហ៊ុននេះទៀតសោតក៏ធ្លាប់
បានធ្វើការបាញ់ប្រហារមកលើពលរដ្ឋដែលតវ៉ា ឲ្យមានរហួសម្តងរួចមកហើយផងដែរ ។
ជុំវិញដីការកោះហៅរបស់តំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង លោក ឡុង ហុកម៉េង
ឲ្យលោក សួន សុភ័ណ្ឌ ចូលបំភ្លឺនៅថ្ងៃទៅថ្ងៃទី២០ មេសា ២០១២ នោះលោកប្រកាសជំហរ
ថាលោកនិងទៅចូលខ្លួនឆ្លើយបំភ្លឺតាមការកំណត់របស់តុលាការខេត្តបាត់ដំបង។ ដោយលោក
បានបញ្ជាក់ថាលោកគ្មានការភ័យខ្លាចឬព្រួយបារម្មណ៏អ្វីទាំងអស់ ៕
No comments:
Post a Comment
yes