ទាក់ទិនទៅនឹង ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ | |
Saturday, April 28, 2012 | |
អត្ថបទដោយ៖ នាយ ផ្លយ | |
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិកាលនៅរស់
កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៦ មេសា ឆ្នាំ២០១២ គន្លងមកនេះ មានករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ខណៈដែលលោកនិងអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរនាក់ទៀតកំពុងល្បាតមើលការបំផ្លិចបំផ្លាញព្រៃឈើនៅ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក ឈុត វុទ្ធី គឺជាអ្នកការពារបរិស្ថានមួយរូបដ៏លេចធ្លោ ដែលលោកធ្លាប់ធ្វើការឲ្យអង្គការការពារបរិស្ថាន Global Witness និងអង្គការអភិរក្សអន្តរជាតិនានា ហើយចុងក្រោយនេះលោកមកកាន់តួនាទីជាប្រធានអង្គការការពារធនធានធម្មជាតិដោយជ្រើសរើសយករបៀបធ្វើការងារខុសពីគេ នោះគឺការល្បាតតាមមើលការកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញដោយ ប្រើមធ្យោបាយតាមរថយន្ត ម៉ូតូ និងពេលខ្លះតាមឧទ្ធម្ភាគចក្រ ដែលការនេះធ្វើឲ្យលោករងនូវការខឹងសម្បារពីក្រុមអ្នកកាប់ឈើទាំង នោះ។
|
Saturday, April 28, 2012
ទាក់ទិនទៅនឹង ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes