សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 28, 2012

ការបាញ់សម្លាប់​សកម្ម​ជន​ព្រៃឈើ​នឹង​បន្សល់ទុក​ការភ័យខ្លាច​


(ថ្ងៃទី 28 មេសា 2012, ម៉ោង 03:17:PM) | ដោយ: គ្រី​ទិច
 / CEN
ភ្នំពេញ: ​គ្រាប់កាំភ្លើង​បាន​ទម្លុះ​សាច់ និង​សម្លាប់ លោក ឈុត វុ​ទ្ឋី ដែល​គេ​ទទួលស្គាល់ថា ជា​សកម្មជន​ព្រៃឈើ​ជាង​២​ទស្សវត្សរ៍​។ ដូច្នេះ​ការបាត់បង់ ជីវិត របស់លោក គឺជា​ការខាតបង់​មួយ សម្រាប់​ផែនការ​ថែរក្សា​ព្រៃឈើ​កម្ពុជា ដែល​កំពុង​រង​ការបំផ្លិចបំផ្លាញ​។​

​របាយការណ៍​ប៉េអឹម​និង​អាជ្ញាធរ ខេត្តកោះកុង​បាន​និយាយថា លោក វុ​ទ្ឋី ត្រូវ​បាញ់សម្លាប់​ដោយ​ប៉េអឹម​ម្នាក់ ដែល​ក្រោយមក​ក៏​សម្រេចចិត្ត ដក​កាំភ្លើង បាញ់សម្លាប់​ខ្លួនឯង​។​

​ទោះបីជា​នរណា​ក៏ដោយចុះ ដែល​បាន​ដក​កាំភ្លើង ប្រល័យ​សកម្មជន ព្រៃឈើ អំពើ​ឃាតកម្ម​នោះ បាន​រំលេច​ចេញ​បញ្ហា​ជាច្រើន ដែល​ត្រូវតែ​កែលំអ នៅ​កម្ពុជា​។ ការគោរព​ច្បាប់ទម្លាប់ ការគ្រប់គ្រង​អាវុធ អំពើ​និ​ទណ្ឌ​ភាព​ក្នុងសង្គម និង​អំណាច​របស់​មនុស្ស នៅ​ពីក្រោយ​ការបំផ្លាញ​ព្រៃឈើ នៅតែ​ជា​បញ្ហា ដែល​ត្រូវ​រក​ដំណោះស្រាយ អោយទាន់​ពេលវេលា​។​

​ការបាញ់សម្លាប់​លោក វុ​ទ្ឋី នឹងមិន​ត្រឹមតែ​ឆក់យក​ជីវិត របស់លោក​ម្នាក់​នោះឡើយ​។ វា​នឹង​ធ្វើអោយ​សកម្មជន​ព្រៃឈើ ជាច្រើន​នាក់​ទៀត ញាក់សាច់ នឹង​ហេតុការណ៍​នេះ​ខណៈដែល​ជីវិត​មាន​ភាពផុយស្រួយ​សម្រាប់​អ្នក​ទាំងឡាយណា ដែល​បំពេញការងារ​ការពារ​ព្រៃឈើ​របស់​យើង​។ 

​អ្នក​ដែលមាន​អាវុធ​នៅតែ​ក្អេងក្អាង​មិន​ខ្លាច​ច្បាប់ទម្លាប់​របស់​ប្រទេស​។​វា​ជា​សារ​ដ៏​គួរអោយ​ភ័យខ្លាច​មួយ​សម្រាប់​សកម្ម​ជន​ព្រៃឈើ​។ 

​ពួកគេ​ទាំងឡាយ​សម​នឹង​ទទួលបាន កិច្ចការពារ​ច្រើនជាង​នេះ សម្រាប់​ការងារ​ដែល​បម្រើ​ផល​មនុស្សលោក ទាំងឡាយ​តាមរយះ​ការថែរក្សា ព្រៃឈើ​៕​

No comments:

Post a Comment

yes