ភ្នំពេញ៖ មានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀតនៅពេលអ្នក ចូលចិត្តលេង ហ្វេសប៊ុកបានប្រទះ ឃើញរូបភាពដ៏សិចស៊ីស្រើប ស្រាលមួយ ហើយនាំគ្នាគិតថា ជារូបភាពស្រដៀងនឹង តារាសម្តែងមាន ឈ្មោះល្បីគួរសម គឺ កញ្ញា សាន សុម៉ាលី ។ រូបភាពនេះគេពិនិត្យឃើញថា ស្រីម្នាក់វ័យ ប្រមាណជាង ២០ឆ្នាំ បានថតនៅក្នុង បន្ទប់មួយមានទូ កញ្ចក់ដាក់សម្រាប់ ដាក់សម្លៀកបំពាក់ នៅពីក្រោយ ដែលមើលទៅ អាចជាបន្ទប់ផ្ទះ វីឡាឬបន្ទប់សណ្ឋា គារ។ រូបភាពនោះមានលក្ខណៈ សិចស៊ីបះសក់ដោយ នារីដែលមានទម្រង់ មុខស្រដៀងនឹងតារាសម្តែង សាន សុម៉ាលីនោះបាន បញ្ចេញល្វែងលើ ឃើញសុដន់ស្ទើរ តែទាំងស្រុង និងហ៊ុំព័ទ្ធ ទៅដោយកន្សែងពោះ គោពណ៌ស ស្ទើរតែរបូតចេញពីខ្លួន។
ជុំវិញរូបភាពដែលកំពុង តែធ្វើឲ្យកក្រើកដល់ បណ្តាញអ្នកចូលចិត្ត លេងហ្វេសប៊ុក និងត្រូវបានគេគិតថា ជាតារាសម្តែងសាន សុម៉ាលីនេះ យើងបានទាក់ទងសុំ ការបកស្រាយ ពីតារាសម្តែងសាន សុម៉ាលី ដើម្បីឲ្យដឹងថា ជារូបនាងពិតប្រាកដ ឬមិនមែន។
សាន សុម៉ាលី បានបញ្ជាក់ ដោយភ្ញាក់ផ្អើលថា " រូបហ្នឹងមិនមែន ជារូបភាពរបស់ខ្ញុំទេបង...... ខ្ញុំអត់ដែលថតរូប របៀបនេះទេ ។ ខ្ញុំយល់ថាដើមទ្រូង ពិតជាស្រដៀងដើម ទ្រូងរបស់ខ្ញុំមែន ប៉ុន្តែបើមើលផ្ទៃមុខ គឺខុសឆ្ងាយណាស់បង..... "។ យ៉ាងណាមិញសាន សុម៉ាលី បានច្រានចោល ចំពោះការលើកឡើងថា រូបភាពនេះជារូបភាពរបស់នាង ដោយស្រីស្រស់រូប នេះបានបន្ថែមថា រូបភាពនោះប្រហែលជា មានប្រភពចេញមក ពីប្រទេសវៀតណាមព្រោះ ស្រីក្នុងរូបនោះមានមុខមាត់ ស្រដៀងនឹងស្រីវៀតណាម។
ថ្វីត្បិតថា សាន សុម៉ាលី នាងបដិសេធ ហើយមិនទទួលស្គាល់ រូបនេះក៏ដោយអ្នកយកព័ត៌មានយើងក៏មិនហ៊ានសន្និដ្ឋាន ឲ្យប្រាកដថា ជារូបនាងពិតឬ ជារូបអ្នកដ៏ទៃ មានតែប្រិយមិត្តអ្នកអាន និងទស្សនិកជន ដែលអាចសន្និដ្ឋាន នឹងពិនិត្យមើលដោយ ខ្លួនឯងចុះ ថាតើ រូបភាពនេះ ជាតារាសម្តែងសាន សុម៉ាលី ឬមិនមែន?
No comments:
Post a Comment
yes