សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

រដ្ឋាភិបាលថៃ ត្រៀមបំពាក់​ ឧបករណ៍ អ៊ីធឺណែត WIFI ២ ម៉ឺន កន្លែង ទូទាំងក្រុង បាងកក

Photo by DAP-NEWS
បាងកក៖ រដ្ឋាភិបាលថៃ មានគម្រោង បំពាក់ប្រព័ន្ធអ៊ីធឺណែត គ្មានខែ្ស ឬ ហៅថា WIFI ចំនួយ ២ ម៉ឺន កន្លែងទូទាំងទីក្រុង បាងកក សម្រាប់សេវាកម្មសាធារណៈ។
យោងតាម សារព័ត៌មាន Nation នៅថ្ងៃ ចន្ទ ទី ៣០ ខែ មេសា នេះបានឲ្យដឹងថា លោកស្រី ថាយ៉ា ធីបសុវណ្ណ អភិបាលរង ក្រុងបាងកក បានថ្លែងថា បន្ទាប់ពីអាជ្ញាធរ ក្រុងបាងកក និង មន្រ្តីក្រសួង ICTថៃ បានកិច្ចប្រជុំពិភាក្សា ស្តីអំពី ការផ្តល់សេវាកម្ម សារធារណៈ អ៊ីធឺណែត WIFI នៅព្រឹកថ្ងៃ ចន្ទ នេះ មន្រ្តីសាលា ក្រុងបាងកក ត្រៀមចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ឬ MOU ជាមួយក្រុមហ៊ុន ទ្រូ អ៊ីធឺណែត ចំកាត់ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ សេវាកម្មអ៊ីធឺណែត WIFI ដោយ ឥតគិតថ្លែង ដោយចែកចេញពីរប្រភេទ ទី១ ប្រភេទមិនកំណត់ នៃការប្រើប្រាស់នៃការ (Download) 256 Kb/sec និង (Upload) 128 Kb/sec ចំណែកប្រភេទទី ២ ប្រភេទការកំណត់ ការប្រើប្រាស់ រយៈពេល ៥ម៉ោងក្នុងមួយខែដោយ (Download) ខ្ពស់បំផុតមិនលើសពី 2Mb/sec និង (Upload) 512 Kb/se។ទាំងនេះខាងភាគីខាងលើ នឹងធ្វើការបំពាក់ប្រព័ន្ធ អ៊ឺធឺណែត WIFI ចំនួន ២ ម៉ឺនកន្លែង ទូទាំងក្រុងបាកក ដោយគម្រោងនេះនឹងរួចរាល់នាពេលឆាប់ខាងមុខនេះ។

លោកស្រី ថាយ៉ា ធីបសុវណ្ណ បានបន្តទៀត រដ្ឋាភិបាលថៃនឹងព្យាយាមបំពាក់ប្រព័ន្ធអ៊ីធឺណែត WIFI ទូទាំង ៧៦ ខេត្ត-ក្រុង ក្នុងប្រទេសថៃ ទៅតាមនូវអ្វី ដែលរដ្ឋាភិបាលបានសន្យា នាអំឡុងពេលធ្វើ យុទ្ធនាការបោះឆ្នោតនា ពេលកន្លងទៅ ដើម្បីឲ្យពលរដ្ឋថៃទាំងអស់ធ្វើការសិក្សា និង ស្រាវជ្រាវ បានកាន់តែទូលំទួលាយ៕

No comments:

Post a Comment

yes