សៀមរាប ៖ សាមណេរ សាមណេរី ជាង ៣០អង្គ ដែលទើបបំបួសថ្មី បានដួលសន្លប់ជាបន្តបន្ទាប់ ខណៈកំពុងចូលរួមក្នុងពិធីបុណ្យ ពិសាខបូជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ នេះ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងព្រះសង្ឃប្រមាណ ២០០០អង្គនាក់ នៅអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប ។
បន្ទាប់ពីមានការដួលសន្លប់មក ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខេត្តសៀមរាប ដើម្បីសង្គ្រោះ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅពុំទាន់មានព័ត៌មានបញ្ជាក់ថា មានជនរងគ្រោះណាម្នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដល់អាយុជីវិតនៅឡើយទេ ។
ក្រោយពីមានការដួលសន្លប់ អាជ្ញាធរបានផ្អាកពិធីបុណ្យនេះ ជាបណ្តោះអាសន្ន ដើម្បីស្វែងរកមូលហេតុ នៃការដួលសន្លប់នេះ តែគេសង្ស័យថា បណ្តាលមកពីសាមណេរ សាមណេរី ទើបបំបួសថ្មី នៅវ័យក្មេងៗ អស់កម្លាំងខ្លាំង ណាមួយអត់ចង្ហាន់ពេលល្ងាចផងនោះ ទើបបណ្តាលឲ្យសន្លប់តែម្តងទៅ ៕
No comments:
Post a Comment
yes