លទ្ធផលស៊ើបអង្កេតករណី ឈុត វុទ្ធី ត្រូវបានប្រកាសជាផ្លូវការ
©បូណា
ដោយ ប៉ែន បូណា
គណៈកម្មការចម្រុះទទួលបន្ទុកស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ក្នុងខេត្តកោះកុងកាលពីថ្ងៃទី២៦មេសាកន្លងទៅបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតជាផ្លូវការហើយនៅថ្ងៃសៅរ៍នេះ។ លទ្ធផលបង្ហាញថា លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះអ៊ិន រតនា។ ភ្លាមៗសន្តិសុខក្រុមហ៊ុនម្នាក់បានទៅដណ្តើមកាំភ្លើងពីអ៊ិន រតនា ទើបបណ្តាលឲ្យកាំភ្លើងរៀលកៃត្រូវ អ៊ិន រតនា ស្លាប់តែម្តង។ សង្គមស៊ីវិលនៅមិនទាន់ទទួលយកលទ្ធផលនេះនៅឡើយទេ។
លទ្ធផលស៊ើបអង្កេតថ្មីដែលគណៈកម្មការចម្រុះបានប្រកាសនៅថ្ងៃនេះបានបង្ហាញថា លោក ឈុត វុទ្ធី ពិតជាត្រូវបានបាញ់សម្លាប់ដោយមន្ត្រីកងរាជអាវុធហត្ថឈ្មោះអ៊ិន រតនាពិតប្រាកដមែន ប៉ុន្តែ ភ្លាមៗនោះសន្តិសុខក្រុមហ៊ុនម្នាក់ឈ្មោះ រ៉ាត់ បូរ័ត្ន បានស្ទុះទៅដណ្តើមកាំភ្លើងពីអ៊ិន រតនា ក្នុងបំណងកុំឲ្យបាញ់បន្តទៀត ប៉ុន្តែ ជាចៃដន្យស្រាប់តែកាំភ្លើងរៀលកៃត្រូវអ៊ិន រតនាស្លាប់តែម្តង។
លទ្ធផលថ្មីនេះខុសពីការសន្និដ្ឋានកាលពីដំបូងដែលថា មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ អ៊ិន រតនា បានស្លាប់ដោយសារការបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបានបាញ់សម្លាប់លោក ឈុត វុទ្ធី។ក្នុងសន្និសីទកាសែតមួយដែលបានបើកធ្វើនៅព្រឹកថ្ងៃសៅរ៍នេះនៅឯទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា អនុប្រធានក្រុមព័ត៌មាន និងប្រតិកម្មរហ័ស និងជាសមាជិកគណៈកម្មការចម្រុះទទួលបន្ទុកស៊ើបអង្កេតករណីខាងលើបានប្រាប់ឲ្យដឹងថា គណៈកម្មការស៊ើបអង្កេតបានសាកសួរសាក្សីជាច្រើនរួមមានទាំងសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ និងសាក្សីដោយប្រយោល ហើយចម្លើយគឺដូចៗគ្នាដែលអាចបញ្ជាក់ពីការពិតបាន។ គណៈកម្មការនេះក៏ប្រកាសបិទការស៊ើបអង្កេតជាបណ្តោះអាសន្នតែត្រឹមនេះ។
ដោយឡែកជនសង្ស័យឈ្មោះ រ៉ាត់ បូរ័ត្ន ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់រួចហើយពីបទមនុស្សឃាតដោយអចេតនា។ បទចោទនេះអាចនឹងមានទោសពីមួយឆ្នាំដល់បីឆ្នាំក្នុងពន្ធនាគារ។
សូមបញ្ជាក់ថា ក្រោយការបាញ់សម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា នៅកោះកុងកាលពីថ្ងៃទី២៦មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយកាលពីថ្ងៃចន្ទទី៣០មេសាក្នុងគោលបំណងបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងការស្លាប់របស់បុរសទាំងពីរ។ មានមន្ត្រីជាន់ខ្ពស់មកពីស្ថានប័នចំនួន៥ដែលមានសមាសភាពនៅក្នុង គណៈកម្មការចំពោះកិច្ចនេះគឺក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
យ៉ាងណាក៏ដោយ លទ្ធផលដែលប្រកាសនៅថ្ងៃនេះមិនត្រូវបានទទួលយកដោយអង្គការសង្គមស៊ីវិលទេ។ លោក ចាន់ សុវ៉េត មន្ត្រីអ្នកស៊ើបអង្កេតរបស់សមាគមអាដហុក ក៏ដូចជាលោក អំ សំអាត មន្ត្រីអង្គការលីការដូដែរបានបដិសេធមិនទទួលយកលទ្ធផលនេះទេដោយពួកគេអះអាងថា នៅមិនទាន់ឆ្លុះបញ្ចាំងការពិតនៅឡើយ។ ក្រុមសង្គមស៊ីវិលគ្រោងនឹងចេញរបាយការណ៍ស៊ើបអង្កេតផ្ទាល់របស់ពួកគេមួយទាក់ទងនឹងករណីនេះក្នុងពេលឆាប់ៗនេះ៕

No comments:
Post a Comment
yes