លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ បានចុះ ជួបជាមួយប្រជាពលរដ្ឋ និងសកម្មជនរបស់គណបក្សខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ដែលមានប្រជា ពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ចូលរួមយ៉ាងច្រើនកុះករ ។
នៅក្នុងពិធីចុះជួបសំណេះសំណាលនិងសួរសុខទុក្ខសកម្មជន និងប្រជាពលរដ្ឋនៅក្នុងខេត្ត កំពង់ស្ពឺ លោក គង់ គាំ បានធ្វើការជំរាបជូនប្រជាពលរដ្ឋទាំងអស់ឲ្យយល់ពីក្បិចកិចកល់អា ក្រក់ របស់គណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ហ៊ុន សែន ដែលបានបំផ្លិចបំផ្លាញប្រ ទេសកម្ពុជា ស្ទើវិនាសហិបហោច ទៅហើយ ហើយប្រទេសកម្ពុជាក៏សឹងតែក្លាយទៅជាកម្ពុជា ក្រោមទី២ផងដែរ ។
ជាមួយគ្នានោះលោក គង់ គាំ ក៏បានជំរាបជូនពលរដ្ឋពីគណបក្សបញ្ឆោតលេមលើមរបស់លោក កឹម សុខា ផងដែរ ដែលគណបក្សនោះមិនមែនជាគណបក្សប្រឆាំងនោះទេ គឺជាគណបក្ស បញ្ឆោតក្រោមការបង្កើតឡើងពីសំណាក់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន កាន់អំ ណាចសព្វថ្ងៃ ហើយសូមប្រជាពលរដ្ឋកុំជឿតាមការលួងលោមរបស់គណបក្សនេះឲ្យសោះ ព្រោះគណបក្សសិទញធិមនុស្ស របសើលោក កឹម សុខា មិនមែនជាគណបក្ស ដែលប្រឆាំង រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ គឺជាគណបក្សអាយ៉ងរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ ។
សូមជំរាបជូនផងដែរថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ សូមបងប្អូនប្រជាពលរដ្ឋ បោះឆ្នោត គាំទ្រគណបក្ស សម រង្ស៊ី និងបេក្ខភាពឈឈ្មោះមកពីគណបក្ស សម រង្ស៊ី ដើម្បីឲ្យគណបក្ស សម រង្ស៊ី បានសង្គ្រោះប្រទេសកម្ពុជាពីក្រញាំមច្ចុរាជគណបក្សកាន់អំណាចសព្វថ្ងៃ ក្រោមការ បង្គាប់បញ្ជារបស់យួន ហាណូយ ៕
No comments:
Post a Comment
yes