សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

ឆេះរថយន្តពីរគ្រឿង និងជ័រទឹកជាង៣តោនមិនទាន់រកមូលហេតុឃើញ



ខេត្តក្រចេះ ៖ ​ រថ​យន្ត​​​ពីរគ្រឿង​ ​​និង​ជ័រ​ទឹក​​​ជាង​៣​តោន ​​​ដែលទុកនៅ​ក្នុង​រោង​ដែក​ ​ប្រក់​ស័ង្កសី​មានទំហំ​១៨ គុណ​១៣ម៉ែត្រ ​​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់មួយ​​ប៉ប្រិច​ភ្នែក នៅជិត​ទីប្រជុំ​ជន​​ស្រុកស្នួល ​​​ធ្វើ​ឱ្យ​​​អ្នក​ស្រុក​​​ព្រលឹង​ចុង​សក់ ។
ឧប្បត្តិ​ហេតុ​​​គ្រោះអគ្គ​ិភ័យ​នេះ បាន​កើ​ត​ឡើង​កាលពី​វេលាម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី៥ ឧសភា ​​ជា​កម្ម​សិទ្ធិ​​​របស់​ឈ្មោះ​ម៉ៅ ស​ុខា ​ហៅ​ឌុក អាយុ​៥០ឆ្នាំ ​ជា​អ្នក​ទិញ​លក់​ជ័រ​ទឹក​ មាន​ទី​តាំង​​ ស្ថិត​ក្នុងវត្ត​ភូមិស្នួល ឃុំ​ស្នួល​
 ស្រុក​ស្នួល មានចម្ងាយ​​ជិត​២០០​ម៉ែត្រ​ពីផ្សារ​ស្នួល។ ​​មិនទាន់មាន​ប្រភពព័ត៌មាន​ណាមួយបញ្ជាក់​ថា ​គ្រោះអគ្គិភ័យ​​នេះ បាន​កើត​ឡើង​​​មកពីអ្វី​នោះទេ ដោយ​គេ​សង្ស័យថា ​​​អាច​មកពីទុស្សេ​​​ចរន្តអគ្គិសនី ​តែ​ជនរងគ្រោះ​ជា​ម្ចាស់​​អះអាង​ថា គាត់​​​មិន​មាន​ចរន្ត​​អគ្គិសនី​ចូលក្នុង​​រោងដាក់​​សម្ភារ​នេះទេ បានកាត់​ផ្តាច់​​ជា​យូរ​មកហើយ។

No comments:

Post a Comment

yes