សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 19, 2012

សាក្សី​១​រូប​ចូល​បំភ្លឺ​តុលាការ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី


ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ កោះ​ហៅ​សាក្សី​សំខាន់​ម្នាក់​ទៅ​ស្បថ​មុន​នឹង​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​ទៅ​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអឹម​ម្នាក់​ឈ្មោះ អ៊ិន រតនា។
RFA/Chin Chetha
អ្នក​យក​ព័ត៌មាន​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កញ្ញា ផន បុប្ផា ដើរ​ចេញ​ពី​បន្ទប់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២។
តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សាលា​ដំបូង​ខេត្ត​កោះកុង សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សាក្សី​សំខាន់​ដែល​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា មាន​ពីរ​រូប គឺ​កញ្ញា ផន បុប្ផា និង​កញ្ញា អូលេស្យា ផ្លូឃី (Olesia Plokhii)។ អ្នក​ទាំង​ពីរ​ជា​អ្នក​យក​ព័ត៌មាន​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ហើយ​បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី ក្នុង​គ្រា​ដែល​មាន​ការ​ប្រទូសរ៉ាយ​គ្នា​ រហូត​ដល់​មាន​ការ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។
ទោះ​ជា​យ៉ាង​ណា​គេ​ឃើញ​មាន​វត្តមាន​តែ​កញ្ញា ផន បុប្ផា ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ចូល​ខ្លួន​មក​បំភ្លឺ​តាម​ដីកា​កោះ​លេខ70/03 5 2012 របស់​សាលា​ដំបូង​ខេត្ត​កោះកុង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ចៅក្រម​ស៊ើបសួរ លោក មីន មករា បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដោយ​លោក​បញ្ជាក់​ថា វាស្ថិត​នៅ​ក្នុងក្រម​នីតិវិធី​ស៊ើបសួរ​របស់​លោក។
នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា នេះ​ដែរ កូន​ប្រុស និង​ក្រុម​គ្រួសារ​របស់​លោក ឈុត វុទ្ធី បាន​ស្នើ​សុំ​ដក​សម្ភារៈ​ដែល​មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២ មាន​ដូច​ជា កាមេរ៉ា ទូរស័ព្ទ​ដៃ និង​ម៉ាស៊ីនGPSជា​ដើម របស់​លោក ឈុត វុទ្ធី តាម​រយៈ​សមាគម​អាដហុក (ADHOC) ទៅ​តុលាការ។ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង ខេត្ត​កោះកុង លោក ស្រី មាកនី ឆ្លើយ​តប​ភ្លាមៗ​ថា សូម​ឲ្យ​ក្រុម​គ្រួសាររបស់​លោក ឈុត វុទ្ធី ធ្វើ​លិខិត​ស្នើ​សុំ​ដក​សម្ភារៈ​ផ្លូវការ​ទៅ​កាន់​ខាង​លោក​ទើប​បាន។ ពេល​នេះ​អ្នក​សម្របសម្រួល​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ កំពុង​ជួយ​សម្រួល​លើ​លិខិត​ស្នើ​សុំ​នេះ៕

No comments:

Post a Comment

yes