សម្រែកអបអរសាទរ រួមជាមួយនិងសម្លេងឧគ្ឃោសនស័ព្ទអមទៅដោយសារនយោបាយរបស់ គណបក្សសម
រង្ស៊ី បានចាប់ផ្តើមបន្លឺឡើង រួមជាមួយនិងការចេញមកអបអរសាទរពីសំណាក់
ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល អំពីគោលនយោបាយរបស់គណបក្ស សម រង្ស៊ី ដ៏មានសារ
សំខាន់ ។
ប្រជាពលរដ្ឋជាច្រើនលោកមានការភ្ញាក់រលឹកបានមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី
ដោយពួកគាត់បានប្រាប់ឲ្យដឹងថាពួកគាត់អស់ចិត្តនិងគណបក្សប្រជាជនកាន់អំណាចហើយ
ដោយកាលពីមុនពួកគាត់បានចាញ់បោកគណបក្សកាន់អំណាចមួយនេះ នូវអំណោយបន្តិចបន្ទួច
របស់ពួកគេ ប៉ុន្តែបន្ទាប់មកពួកគាត់ត្រូវលំបាកវេទនារយៈពេល៥ឆ្នាំ ។ ដោយពួកអ្នកមានអំ
ណាចទាំងនោះ បានមកឆក់ប្លន់ដីធ្លី ផ្ទះសម្បែង របស់ពួកគាត់
វាយធ្វើបាបជិះជាន់សង្កត់សង្កិន ចាប់ចងដាក់គុកប្រវ៉ាក់ជាដើម
មិនតែប៉ុណ្ណោះពួកគាត់ត្រូវបានមន្រ្តីមានអំណាចរបស់គណបក្ស
ប្រជាជន បាញ់ឲ្យមានរបួស និងស្លាប់ថែមទៀតផង ជាមួយគ្នានោះ ព្រៃឈើ ដែលជាសម្បត្តិធន
ធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ក៏ត្រូវបានមន្រ្តីមានអំណាច ឈ្មួញទុច្ចរឹតទាំងនោះ
កាប់បំ ផ្លាញយកទៅលក់ វិនាសហិនហោចស្ទើរតែក្លាយទៅជាវាលរហោស្ថានទៅហើយផងដែរ ។
ដូច្នេះហើយពួកគាត់បានធ្វើការសម្រេចចិត្តមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី
ដើម្បីឲ្យ គណបក្ស សម រង្ស៊ី ធ្វើការស្រោចស្រង់ប្រទេសជាតិឡើងវិញ ។
លោក គង់ គាំ សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្ស សម រង្ស៊ី
នៅក្នុងពីធីធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិ ទី៣ នៅក្នុងខេត្តកណ្តាល លោកបានធ្វើការជំរាបជូន
និងបានធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋនៅក្នុងខេត្តកណ្តាលសូមមេត្តាអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៣
ខែមិថានា ឆ្នាំ២០១២ខាងមុខនេះ ដោយសូមបោះឆ្នោតជូនបេក្ខភាពឈរឈ្មោះមកពីគណបក្ស សម
រង្ស៊ី ដើម្បីឲ្យមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី លោកបានធ្វើការបំរើជូនបងប្អូន
ជាពិសេសគឺដើម្បីឲ្យមេឃុំ-ចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី លោកការពាសិទ្ធិរស់នៅរបស់
បងប្អូន ការពារដីធ្លី ស្រែចំការរបស់បងប្អូន ពីការឆក់ប្លន់របស់មន្រ្តីមានអំណាច
និងឈ្មួញខិល ខូច ដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី ក៏បានថ្លែងបន្តរទៀតផងដែរថា
សន្លឹកឆ្នោត របស់បងប្អូន១សន្លឹកគឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីឲ្យគណបក្សសម
រង្ស៊ី ធ្វើការស្រោច ស្រង់ជីវិត និងជីវភាពរបស់យើងទាំងអស់គ្នាឲ្យបានទាន់ពេលវេលា ។
លោកថាប្រជាពលរដ្ឋខ្មែរ
ត្រូវបានគេបាញ់សម្លាប់ ចាប់ចង ដាក់គុកប្រវ៉ាក់ ត្រូវបានគេឆក់ប្លន់ដីធ្លី
ផ្ទះសម្បែង ផលដំណាំ ដែលដដែល ជាដដែលដូចកាលពីជំនាន់ខ្មែរក្រហម ជាហូរហែបន្តរបន្ទាប់មកគឺ
មិនទាន់មានទីបញ្ចប់ នៅឡើយនោះទេ លោកថាគណបក្ស សម រង្ស៊ី បានកំណត់ថានៅឆ្នាំ២០១២
និងឆ្នាំ ២០១៣ គឺជាឆ្នាំដែលគណបក្ស សម រង្ស៊ី ត្រូវសង្គ្រោះប្រទេសកម្ពុជា ពីគណបក្សប្រជាជនកាន់
អំណាចសព្វថ្ងៃក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ។
ការជាពិតណាស់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចសព្វថ្ងៃ
គឺប្រជា ពលរដ្ឋរស់នៅរងគ្រោះគ្មានពេលល្ហែ ស្គាល់តែពាក្យខ្លៅ ខ្លាច
ហើយនិងឃ្លានតែប៉ុណ្ណោះ មួយ វិញទៀតព្រៃឈើក៏បាត់បង់ស្ទើរតែទាំងអស់
រ៉ែមាសដែលជាធនធានធម្មជាតិក្រោមដីរបស់ កម្ពុជា ក៏ត្រូវបានវិនាសហិនហោសអស់ស្ទើរគ្មានសល់ផងដែរ
ក្រោមការសម្បទានរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ។ មួយវិញទៀតគេបានឲ្យគណបក្ស សិទ្ធិមនុស្ស
របស់លោក កឹម សុខា ធ្វើការកកូកកាយដើម្បីបំបែកសម្លេងឆ្នោតចេញពីគណបក្ស សម រង្ស៊ី
តែសូមបងប្អូនចងចាំថា គណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា
គឺជាគណបក្សដែលបង្កើតឡើងក្រោមការផ្ចង់ផ្តើម របស់គណបក្សប្រជាជនលោក ហ៊ុន សែន ដូច្នេះសូមបងប្អូនកំចាញ់បោកគណបក្ស
សិទ្ធិមនុស្ស របស់ លោក កឹម សុខា ឲ្យសោះហើយនៅថ្ងៃបោះឆ្នោតថ្ងៃទី០៣ ខែមិថុនា
ឆ្នាំ២០១២ខាងមុខ នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្ស សម
រង្ស៊ី និងបេក្ខ ជនរបស់គណបក្ស សម រង្ស៊ី ដែល មានរូបសញ្ញា « ទានមានពន្លឺ » ។
បងប្អូនទាំងអស់គ្នាត្រូវតែចងចាំថា គណបក្សប្រជាជនរបស់លោក ហ៊ុន សែន គឺជាគណបក្ស
ដែលបានបង្កើតនិងផ្ចុងផ្តើមឡើងដោយយួនហាឡូយ ហូជីម៉ិញ និងបានលើកបន្តុបលោក ហ៊ុន សែន
និងបក្ខពួកមួយចំនួនទៀត ឲ្យបានឡើងគ្រប់គ្រងអំណាចរហូតមកដល់សព្វថ្ងៃនេះ ។
ដែលទាំងនេះគឺជាហេតុផល ដែលលោក ហ៊ុន សែន និងបក្ខពួកមិនអាចប្រកែកបានឡើយ
តួយ៉ាងដូចបងប្អូនបានឃើញស្រាប់ហើយសព្វថ្ងៃនេះ ជនជាតិយួនអន្តោប្រវេសន៏បានមករស់
នៅលើទឹកដីខ្មែរយើងយ៉ាងច្រើន ឡើងពពាក់ពពូន មានសិទ្ធិសេរីភាពដើរហើរគ្រប់ទីកន្លែង
ដោយគ្មានខ្លាចញញើតអ្វីទាំងអស់ និងដណ្តើមការងារពលរដ្ឋខ្មែរធ្វើថែមទៀតផង មិនតែ
ប៉ុណ្ណោះ ពួកយួនអន្តោប្រវេសន៏ទាំងនេះបាននឹងកំពុងតែបំផ្លាញធនធានធម្មជាតិ
និងមច្ឆាជាតិ ខ្មែរយើងយ៉ាងចាស់ដៃផងដែរ ដែលពួកយួនទាំងនេះបានឆក់និងដាក់ស្បៃមុង
បំផ្លាញធនធាន មច្ឆាជាតិស្ទើរតែផុតពូជទៅហើយ នៅតាមគ្រប់ស្ទឹង បឹងបួរ
ទន្លេររបស់ខ្មែរយើង រីឯព្រៃឈើ របស់ខ្មែរយើងវិញ
ពួកយួនទាំងនេះក៏បាននឹងកំពុងតែកាប់បំផ្លាញយ៉ាងមហន្តរាយផងដែរ ក្រោម
លេសទទួលបានការសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលដឹកយកឈើ ដ៏
មានតម្លៃរបស់ខ្មែរទាំងនោះ យកទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង ដាក់លុយចូលក្នុង
ហោប៉ៅរបស់ខ្លួនធ្វើព្រងើយ ចំណែកឯមន្រ្តីដែលពាកព័ន្ធវិញគឺមិនបានចាត់វិធានការ
ឬធ្វើការ ទប់ស្កាត់នូវក្រុមហ៊ុនរបស់យួនទាំងអស់នោះឡើយ ហើយរដ្ឋាភិបាលរបស់លោក ហ៊ុន
សែន
ក៏មិនហ៊ានធ្វើការចាត់វិធានការទប់ស្កាត់ឬដកអាជ្ញាប័ណ្ណក្រុមហ៊ុនយួនទាំងអស់នោះផងដែរ
។ ដែលទាំងអស់នេះហើយ គឺជាក្តីកង្វល់ដ៏ធំធេងបំផុតរបស់គណបក្ស សម រង្ស៊ី
និងពលរដ្ឋខ្មែរ ដែលនេះទើបតែបានប៉ុន្មានឆ្នាំប៉ុណ្ណោះដែលព្រៃឈើ និងមច្ចាជាតិរបស់ខ្មែរស្ទើរតែហិនហោច
អស់ទៅហើយក្រោមស្នាដៃរបស់យួនហាណូយ និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបាន ឃុំឃិតគ្នា
ចុះទំទាំតែគ្រប់៩៩ឆ្នាំនោះតើស្រុកខ្មែរនិងទៅជាយ៉ាងណា បើក្រុមហ៊ុនទុច្ចរឹតយួន ទាំងនោះត្រូវបានលោក
ហ៊ុន សែន ធ្វើការវិនិយោគរហូតដល់៩៩ឆ្នាំនោះ ។
ដូចនេះមានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជាមួយនិងគណបក្ស សមរង្ស៊ី ទេ
ទើបអាច សង្គ្រោះប្រទេសកម្ពុជាពីក្រញាំមច្ចុរាជយួនហាណូយ និងគណបក្សប្រជាជនរបស់លោក
ហ៊ុន សែន កាន់អំណាចសព្វថ្ងៃនេះបាន ។ ហើយបងប្អូនប្រជាពលរដ្ឋដែលនៅមានភាពស្រពិច
ស្រពិលនោះ ចាប់ពីថ្ងៃនេះទៅសូមកុំស្រពិចស្រពិលទៀតអី ត្រូវតែគិតឲ្យបានច្បាស់ពីជីវិត
អនាគត់របស់លោកអ្នក និងកូនចៅរបស់បងប្អូន រួមជាមួយនិងបូរណៈភាពទឹកដី ប្រទេសជាតិផងដែរ
កុំឲ្យដែនដីសុវណ្ណភូមិ មួយនេះធ្លាក់ទៅជាកម្ពុជាក្រោមទី២ឲ្យសោះ ។
ចំណែកដំណឹងដាច់ដោយឡែកមួយទៀត កាលពីរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង
៧និង៣០នាទីយប់ គណបក្ស សម រង្ស៊ី បានធ្វើការឃោសនារបស់ខ្លួនដោយមានការចាក់ផ្សាយ នូវ
វីដេអូឯកសារ ឃោសនារបស់គណបក្ស សម រង្ស៊ី នៅជិតស្ថានទូតបារាំង ក្បែររង្វង់មូលស្ពាន
ជ្រូយចង្វា ដែលមានប្រជាពលរដ្ឋលោកចូលរួមទស្សនាយ៉ាងច្រើនកកកុញ ចៃដន្យក្បួនឃោស
នារបស់គណបក្សប្រជាជន ក៏បានធ្វើការឃោសនាកាត់តាមគោលដៅនោះផងដែរ ដោយពួកគេ
បានមើលឃើញពីការឃោសនារបស់គណបក្ស សម រង្ស៊ី នូវវីដេអូ ឯកសាររឿងដីធ្លី និងភាពអយុ
ត្តិធម៌នៅក្នុងសង្គមក្រោមការគ្រប់គ្រងរបស់គណបក្សគេនោះ ពួកគេបានបង្ករបញ្ហារំខានដល់ការ
ឃោសរបស់គណបក្ស សម រង្ស៊ី និងការទស្សនានូវ វីដេអូឯកសារ ដ៏មានសារសំខានមួយនេះ
ដល់ប្រជាពលរដ្ឋផងដែរ ដោយពួកគេបានបើករថយន្តឃោសនារបស់ពួកគេ បើកអែបជិតមករថ
យន្តរបស់គណបក្ស សម រង្ស៊ី ដែលកំពុងតែចាក់ខ្សែ វីដេអូឯកសារ មកបាំងប្រជាពលរដ្ឋ ជាមួយ
គ្នានោះ ក៏បានបើករថយន្តរបស់ពួកគេ មករកកៀប្រជាពលរដ្ឋដែលកំពុងតែទស្សនាខ្សែរ វីដេអូ
ឯកសាររបស់គណបក្ស សម រង្ស៊ី នោះផងដែរ មិនតែប៉ុណ្ណោះទេ ពួកគេថែមទាំងបើកសម្លេង
ឧគ្ឃោសនស័ព្ទសារនយោបាយរបស់គណបក្សគេយ៉ាងខ្លាំង ក្នុងចេតនាបង្ករ បញ្ហារំខានដល់ការ
ឃោសនារបស់គណបក្ស សម រង្ស៊ី និងការទស្សនារបស់ប្រជាពលរដ្ឋ ដែលកំពុងតែទស្សនា
យ៉ាងច្រើនកុះករនោះ ។ ព្រោះពួកគេខ្លាចប្រជាពលរដ្ឋបានដឹងពីទង្វើអាក្រក់របស់ពួកគេ ដែល
បានធ្វើមកលើប្រជាពលរដ្ឋនាពេលកន្លងមកនោះ ជាពិសេសក្នុងរឿងដីធ្លីជាដើម ។
ប្រជាពលរដ្ឋ ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ ដែលកំពុងតែទស្សនានូវ
វីដេអូ ឯកសារ ដ៏មានសារសំខាន់របស់គណបក្ស សម រង្ស៊ី បានបង្ហាញនូវទឹកចិត្តផ្ទាល់ខ្លួនរបស់គាត់ប្រាប់ឲ្យ
ដឹងថា គាត់ពិតជាមិននឹកស្មានថាគណបក្សប្រជាជន បានធ្វើទង្វើអាក្រក់ដែលមិននឹកស្មានដល់ បែបនេះ
មកលើប្រជាពលរដ្ឋខ្មែរ ដែលជាជនរួមឈាមរបស់ខ្លួនដូចនេះសោះ ធ្វើឲ្យគាត់ស្រងាក ចិត្ត
និង អស់សង្ឃឹមយ៉ាងខ្លាំងលើគណបក្សប្រជាជន ដែលគាត់ធ្លាប់តែមានទំនុក ចិត្តកាលពី ពេលកន្លងទៅ
ដោយគាត់មិនបានស្វែងយល់ពីព័ត៌មានឲ្យបានស៊ីជំរៅ និងឲ្យបានច្បាស់លាស់ នោះ
ជឿតែលើការឃោសនារបស់ពួកគេ តាមកញ្ចក់ទូរទស្សន៏ និងវិទ្យុ ។
ប្រជាពលរដ្ឋដដែលក៏បានប្រាប់បន្តរទៀតផងដែរថា តែឥលូវនេះគាត់បានយល់ច្បាស់ហើយ
ហើយគាត់នឹងឈប់បោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលធ្វើបាបពលរដ្ឋរបស់ខ្លួនឯងជាង សត្វធាតុនោះទៅទៀតនោះតទៅទៀតហើយ
ដោយផ្តូរមកគាំទ្រគណបក្ស សម រង្ស៊ី វិញ ដោយ លោកថាមានតែ គណបក្ស សម រង្ស៊ី
ទេដែលជានិច្ចជាកាលតែងតែចេញមុខការពារប្រជាពល រដ្ឋគ្រប់ពេលវេលា រាល់ពេលប្រជាពលរដ្ឋមានបញ្ហានោះ
។ ហើយការបង្ករបញ្ហារំខានរបស់ គណបក្សប្រជាជន មកលើគណបក្ស សម រង្ស៊ី
ក្នុងការឃោសនាចាក់ វីដេអូ ឯកសារនោះត្រូវ បានលោកថាជាការភ័យបារម្ភរបស់គណបក្សប្រជាជន ចំពោះប្រជាប្រិយភាពរបស់គណបក្ស
សម រង្ស៊ី ដែលមានការគាំទ្រ ពីប្រជាពលរដ្ឋដ៏ច្រើនលើសលុបនោះ ៕
No comments:
Post a Comment
yes