សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 11, 2012

ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ផ្ទះ​លោក គង់ គាំ​

ភ្នំពេញ: សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​លុបចោល​នូវ​គម្រោង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​នឹង​ធ្វើ​នៅក្នុង​វត្ត​អង្គ​តា​មិញ ស្ថិត​នៅ​ខណ្ឌ​ដង្កោ នា​ថ្ងៃ​អាទិត្យ​ទី​១០ ខែមិថុនា​នោះ ត្រូវបាន​លប់ចោល​។ នេះ​បើ​យោងតាម​ប្រសាសន៍​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​ឲ្យ​​ដឹង​នៅ​ថ្ងៃទី​៩ ខែ​មិថុនា​នេះ​។​
​លោក ថាច់ សេដ្ឋា បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​ទើប​នឹង​ទទួលដំណឹង​នាពេល​ថ្មី​នេះ ពី​គណៈកម្មការ​វត្ត​អង្គ​តា​មិញ​ប្រាប់​មក​ថា ដោយសារ​តែ​នៅ​ថ្ងៃទី​១០ ខែមិថុនា​នោះ នៅក្នុង​វត្ត​មាន​ការរៀបចំ​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ ទើប​ពុំ​អាច​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យក​ទីតាំង​វត្ត​នេះ​ធ្វើ​ពិធី​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ ។​
លោក ថាច់ សេដ្ឋា បាន​ឲ្យដឹង​បន្ត​ថា ដោយសារតែ​គ្មាន​ជម្រើស​ក្នុង​ការរក​ទីតាំង​សម្រាប់​ធ្វើ​ទិវា​ខួប ៦៣​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​នោះ (៤​មិថុនា ១៩៤៩ - ៤​មិថុនា ២០១២) ទើប​សហ​គន៍​ខ្មែរ​កម្ពុជា​ក្រោម​ប្រជុំគ្នា សម្រេច​ស្នើសុំ​ខ្ចី​ផ្ទះ​លោក គង់ គាំ (​ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ផ្ទះ​លេខ​៧១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ​) សម្រាប់​ធ្វើ​ទិវា​បាត់បង់​ទឹកដី ខួប​ទី ៦៣​ឆ្នាំ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១២​។ លោក​បន្តថា លោក​នឹង​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្នើ​សុំឲ្យ​ជួយ​ការពារ​សន្តិសុខ​សម្រាប់​ថ្ងៃទី​១៧ ខែមិថុនា​នោះ​ដែរ​។​

លោក​សេដ្ឋា​បាន​ឲ្យដឹង​បន្ត​ទៀត​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​និមន្ត​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ
​ មក​ធ្វើ​ពិធី​បង្សុកូល​ជូន​ដល់​វិញ្ញាណក្ខន្ធ​មហា​វីរបុរស​ខ្មែរ​កម្ពុជា​ ក្រោម ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ការពារជាតិ និង​ទឹកដី នៅក្នុង​ពិធិ​នោះ​ដែរ មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជិត ២.០០០ នាក់​ផង​ដែរ ដែល​មាន​ព្រះរាជតំណាង​ព្រះមហាក្សត្រ​ចូលរួម គឺ​ព្រះអង្គម្ចាស់ក្សត្រី​ស៊ីសុវ​ត្ថិ ពង្ស​នារី​មុនី​ពង្ស យាង​ចូលរួម​ជា​ព្រះរាជតំណាង​ព្រះករុណា នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា​នោះ​។​
លោក​បាន​បន្តទៀតថា ការពន្យារពេល​ធ្វើ​ពិធី​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ខួប ៦៣​ឆ្នាំ ដែល​តាម​គម្រោង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា នៅ​មុខ​វត្ត​បទុម​វត្តី​នោះ ត្រូវ​លើក​ពេល​ម្តង​ហើយ​ម្តងទៀត ដោយសារតែ​ជាប់រវល់​បោះឆ្នោត និង​ដោយសារតែ​មាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​និន្នាការ​ខាង​រដ្ឋាភិបាល​នោះ បាន​ស្នើសុំ​ទីតាំង​សួន​នោះ​ធ្វើ​ពិធី​នោះដែរ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ទើប​សាលាក្រុង​មិន​អនុញ្ញាត ហើយ​គម្រោង​ទី​២ ថា​នឹង​ធ្វើ​ពិធី​នោះ​នៅ​ថ្ងៃ​ទៅ​១០ ខែមិថុនា នៅ​វត្ត​អង្គ​តា​មិញ ឥឡូវ​ត្រូវ​លើក​ពេល​ទៀត គឺ​ធ្វើ​ពិធី​នោះ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា នៅក្នុង​ផ្ទះ​លោក គង់ គាំ ដែលជា​អតីត​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី វិញ​៕ K​

No comments:

Post a Comment

yes