សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​ ពេល​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​មិន​តែង​តាំង​មេធាវី​អន្តរ​ជាតិ


អង្គការ​​លើក​​លែង​​ទោស​​អន្តរ​​ជាតិ ​(Amnesty International) បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​​ដំណើរ​​ស្វែង​​រក​​យុត្តិ​ធម៌ ​​ក្នុង​សាលា​​ក្តី​ខ្មែរក្រហម​ នៅ​ពេល​ដែល​តុលាការ​​កូន​កាត់​មួយ​​នេះ មិន​​ព្រម​តែង​​តាំង​​មេធាវី​ជន​ជាតិ​​អង់​​គ្លេស​ម្នាក់​ ឲ្យ​​ចូល​បំរើ​ការ​​ងារ។​
នៅក្នុង​​សេច​ក្តី​​ថ្លែង​ការណ៍​​របស់​​អង្គ​ការ​​លើក​​លែង​​ទោស​​អន្តរ​​​ជាតិ ចេញ​ផ្សាយ​​កាល​​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​​លើក​​ឡើង​​ថា កាល​ដែល​តុលាការ​​ខ្មែ​រ​ក្រហម​​នៅ​តែ​មិន​​តែង​​តាំង មេ​ធាវី​​ជន​ជាតិ​​អង់​គ្លេស​​ឈ្មោះ Richard Rogers នោះ អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​សិទ្ធិ​​​ការ​ពារ​​ក្តី ​នៅក្នុង​ការ​កាត់​ទោស។​
ប្រធាន​​ផ្នែក​កិច្ច​ការ​​សាធារណៈ ​លោក ឌឹម សុវណ្ណា​រុំ និង​អ្នក​នាំពាក្យ​សាលា​​ក្តី​ខ្មែរ​​ក្រហម លោក នេត្រ ភត្រ្តា មិន​អត្ថា​​ធិប្បាយ​​ទេ ដោយ​​លើក​​ឡើង​​ថា នោះ​ជា​រឿង​ចាស់ ហើយ​វា​​ហួស​​ពី​សមត្ថ​ភាព​​នៃ​ការ​អត្ថាធិប្បាយ​ តែ​លោក នេត្រ ភក្រ្តា អះ​អាង​ថា បញ្ហា​ចម្រូង​​ចម្រាស់​​ក្នុង​ការ​តែង​​តាំង​មេធាវី​ជន​ជាតិ​អង់​គ្លេស​​នេះ មិន​​បាន​ដោះ​ស្រាយ​​​នៅ​ឡើយ​៕

No comments:

Post a Comment

yes