បើតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
ដែលកន្លងផុតទៅថ្មីៗនេះ បានបង្ហាញឲ្យឃើញថា
សម្លេងគណបក្សប្រជាធិបតេយ្យរួមគ្នាគឺមានចំនួនប្រហាក់ប្រហែលទៅនិងសម្លេងរបស់គណបក្សប្រជាជនលោក
ហ៊ុន សែន ដែលស្របពេលមានភាពមិនប្រក្រតីកើនឡើងច្រើននៅក្នុងពេលបោះឆ្នោត
និងមានប្រជាពលរដ្ឋប្រមាណជា៤០ភាគរយមិន បានទៅចូលរួមក្នុងការបោះឆ្នោតនោះ ។
ក្រុមអ្នកវិភាគនយោបាយបានរំពឹងថា ប្រសិនបើគណបក្សប្រជាធិបតេយ្យទាំងពីរគឺគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា រួមបញ្ចូលគ្នានោះនឹងអាចអូសទាញសម្លេងគាំទ្របានកាន់តែច្រើន
ដែលអាចឲ្យយកឈ្នះលើគណបក្ស ប្រជាជនកាន់អំណាចសព្វថ្ងៃនេះបាន
ក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខនេះ ។
ដោយមើលឃើញពីលទ្ធផលដ៏វិជ្ជមាននេះ គណបក្ស សម រង្ស៊ី ដែលជានិច្ចជាកាលគឺមានជំហរ
រួបរួមតាំងពីដើមរៀងរហូតមក ហើយចុងក្រោយនេះបានធ្វើការអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យ
ទាំងអស់ក៏ដូចជាគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា
ឲ្យមកចូលរួមគ្នាសាជាថ្មីដើម្បី បង្កើតកម្លាំងប្រជាធិបតេយ្យដ៏ធំ១ឲ្យបានចេញក្នុងពេលឆាប់ៗខាងមុខនេះ។
ជាប្រយោជន៏ក្នុងការយកឈ្នះលើគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។ ដូចនេះហើយបានជាគណបក្ស
សម រង្ស៊ី ចេញលិខិតអំពាវនាវជាបន្តរបន្ទាប់ដើម្បីឲ្យអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យទាំងអស់
ជាពិសេសនោះគឺគណបក្ស សិទ្ធមនុស្ស របស់លោក កឹម សុខា ឲ្យងាកមករកតុចរចារដើម្បីរួមកម្លាំងគ្នាតែមួយ
ធ្វើយ៉ាងណាដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជាឲ្យខានតែបាន ។
យ៉ាងណាម៉ិញមិនខុសពីគណបក្ស សម រង្ស៊ី នោះទេប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុក
និងក្រៅស្រុកក៏ចង់ឲ្យមានការរួមកម្លាំងអ្នកប្រជាធិបតេយ្យនេះផងដែរ
ដើម្បីឲ្យមានសម្លេងតែ១ក្នុងការយកឈ្នះលើគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។ ហើយកាលពីថ្ងៃទី០៨
ខែមិថុនា ឆ្នាំ២០១២ ប្រជាពលរដ្ឋអ្នកស្នេហាជាតិ អ្នកស្រលាញ់នូវរបបប្រជាធិបតេយ្យ
រួមជាមួយនិងតំ ណាងគណបក្ស សម រង្ស៊ី នៅលើពិភពលោកផងនោះ ពួកគាត់បានសម្តែងនូវការថ្លែងអំណរ
គុណចំពោះសមាជិក សមាជិការរបស់គណបក្ស សម រង្ស៊ី នៅទូទាំងប្រទេសដែលមានគោលជំ
ហរដ៏រឹងមាំនិងអង់អាចក្លាហាន គេទិញមិនលក់ សំឡុតមិនខ្លាចនៅក្នុងការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ។
ដែលធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់គណបក្សកាន់អំណាច ហើយគ្រាន់តែគណបក្ស សម រង្ស៊ី
ធ្វើការ អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី នោះលោក
ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីខ្មែរ បានបញ្ចេញប្រតិកម្មភ្លាមៗផងដែរចំពោះសេចក្តីអំពាវនាវរបស់គណបក្ស
សម រង្ស៊ី ព្រោះប្រសិនបើគណបក្សប្រជាធិបតេយ្យរួមគ្នានោះគណបក្សប្រជាជន និងមានបញ្ហាជាក់ជាមិនខាន
ទាំងនៅថ្នាក់រដ្ឋបាលមូលដ្ឋាននិងនៅថ្នាក់កំពូលផងដែរ ។
នៅក្នុងលិខិតរបស់ប្រជាពលរដ្ឋរស់នៅក្រៅប្រទេស និងតំណាងគណបក្ស សម រង្ស៊ី
នៅទូទាំង ពិភពលោកក៏បានបន្តរទៀតផងដែរថា យើងខ្ញុំទាំងអស់គ្នាមានភាពជឿជាក់ចំពោះការស្មោះត្រង់របស់ប្រជាពលរដ្ឋខ្មែរ
ក៏ដូចជាសមាជិក សមាជិការរបស់គណបក្ស សម រង្ស៊ី ទាំង អស់មកលើគណបក្ស សម រង្ស៊ី
និងប្រទេសជាតិ ដែលមានឆន្ទះស្រលាញ់នូវរបបប្រជាធិបតេយ្យ ទាំងអស់នេះជាគំរូដ៏ល្អបំផុតដើម្បីយើងឈានទៅទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ខាងមុខ
។
ការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរ គឺជាអាវុធមួយដ៏សំខាន់ក្នុងការជួយរំដោះប្រទេសជាតិរបស់យើង
ឲ្យរួចចាកផុតពីនឹមអាណានិគមយួន ដែលមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នបានកាត់ទឹកដីឲ្យទៅ
យួនជាដុំៗ ហើយបានបើកដៃឲ្យជនជាតិយួនចូលមករស់នៅលើទឹកដីរបស់យើងយ៉ាងពពាក់ពពូន
និងឲ្យជនជាតិយួនទាំងនោះមានសិទ្ធិចូលរួមបោះឆ្នោត ដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ
និងបានធ្វើការបណ្តេញប្រជាពលរដ្ឋខ្មែរ ឲ្យចេញពីភូមិដ្ឋាន ប្លន់យកដីធ្លីគ្រប់ទី
កន្លែងនៅទូទាំងប្រទេសយកទៅឲ្យយួន ដោយគ្មានសំណងសមរម្យជូនពលរដ្ឋកម្ពុជាឡើយ ។
ដូចនេះប្រជាពលរដ្ឋខ្មែរទាំងអស់និងអ្នកប្រជាធិបតេយ្យត្រូវតែចូលរួមជាមួយគណបក្ស
សម រង្ស៊ី ដើម្បីយើងស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា បើមិនដូចច្នោះទេប្រទេសជាតិរបស់យើងនិងត្រូវរលាយសាបសូន្យដោយសារតែកណ្តាប់ដៃរបស់គណបក្សប្រជាជន
ដោយគេបានប្រើរូបមន្តទិញទឹកចិត្តប្រជាពលរដ្ឋ និងបន្លំសន្លឹកឆ្នោត រួមជាមួយនិងការគំរាមកំហែង
និងបានប្រើជនជាតិយួនឲ្យបន្លំធ្វើជាខ្មែរ តែធាតុពិតនិងសារជាតិនៅតែជាយួន ពួកយួនទាំងនេះប្រៀបបីដូចជាស្រមោលអន្ទោរតាមប្រាណ
ស្ថិតនៅលើខ្លួន និងឌួងវិញ្ញាណរបស់ខ្មែរជានិច្ច ហើយពួកគេបានតាមឈ្លានពាន
ប្លន់យកទឹកដីរបស់ខ្មែរយើងឥតឈប់ឈរ អ្វីដែលសំខាន់ទៀតនោះ គឺរដ្ឋអំណាចរបស់យួន គេចង់បំបាត់ពូជសាសន៏ខ្មែររបស់យើង
ឲ្យបាត់សួន្យជារៀងរហូតមក ។
ដូចនេះសូមប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទាំងក្រុងប្រទេស និងក្រៅប្រទេស
ក៏ដូចជាអ្នកប្រជា ធិបតេយ្យទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ
ហើយត្រូវមានជំនឿលើខ្លួនឯងដោយស្វ័យប្រវត្តិក្រោក ឈរឡើងប្រឆាំងបណ្តេញយួនឈ្លានពាន
តាមបែបគ្រប់រូបភាពឲ្យចាកចេញពីទឹកដីខ្មែរ និងពីគំនិត អារម្មណ៏ រូបកាយរបស់ខ្មែរ
រួមជាមួយនិងនៅក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន បច្ចុ ប្បន្នឲ្យអស់កុំឲ្យហួសឆ្នាំ២០១៣
ទើបប្រទេសជាតិរបស់យើងបានសុខសាន្ត ។
ប្រការទាំងអស់នេះមានតែការរួបរួមគ្នាទេ
ទើបកម្លាំងអ្នកប្រជាធិបតេយ្យអាចនាំឲ្យមានការផ្លាស់ ប្តូរនៅកម្ពុជាបាន
ហើយដើម្បីជោគជ័យក្នុងការផ្លាស់ប្តូរ គឺទាល់តែការគណបក្សប្រជាធិបតេយ្យ
ទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ចូលតុចរចារក្នុង
ការបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យខ្មែរទាំងអស់
ដើម្បីចញ្ចប់អំណាចផ្តាច់ការនៅកម្ពុជា ហើយដើម្បីក្នុងការរួបរួមនេះ គឺទាល់តែភាកគីចរចារផ្អែកលើមូលដ្ឋានផលប្រយោជន៏ប្រជាពលរដ្ឋ
និងប្រទេសជាតិជាធំ ៕
No comments:
Post a Comment
yes