ប្រធានគណកម្មាធិការប្រតិបត្តិចលនាយុវជន សម រង្ស៊ី
និងជាសកម្មជនការពារសិទ្ធិមនុស្ស និង ដីធ្លី ដ៏ឆ្នើមលោក សួង សុភ័ណ្ឌ
ត្រូវបានជនមិនស្គាល់មុខគំរាមបាញ់សម្លាប់ប្រសិនបើមិនបញ្ឈប់ សកម្មភាពរបស់ខ្លួន ។
ការគំរាមបាញ់សម្លាប់លោក សួង សុភ័ណ្ឌ
ពីសំណាក់ជនមិនស្គាល់មុខនេះគឺបានធ្វើឡើងកាល ពីយប់ម៉ោង១០និង១៥នាទី ថ្ងៃទី០៨ ខែមិថុនា
ឆ្នាំ២០១២ តាមរយៈប្រព័ន្ធទូរស័ព្ទ ដែលជាប្រ ភេទលេខទូរស័ព្ទហៅចូលគ្មានលេខ
ដែលហៅជាភាសារបរទេសថា « ប្រាយវ៉េតណាំប័រ » ជាមនុស្សប្រុស
ដោយជនមិនស្គាល់មុខនោះបានប្រាប់ថា រូបគេគឺជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅ ក្នុងជួររដ្ឋាភិបាលគណបក្សប្រជាជន
ហើយគេថាប្រសិនបើលោក សួង សុភណ្ឌ មិនព្រមបញ្ឈប់ សកម្មភាពរបស់លោកក្នុងការការពារសិទ្ធិមុស្ស
ដីធ្លី និងនយោបាយទេ គេនិងបាញ់សម្លាប់លោកចោលក្នុងរយៈពេលខ្លីខាងមុខនេះ ។
លោក សួង សុភ័ណ្ឌ បានបន្តរទៀតថា
ក្នុងករណីដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជា ជនទូរស័ព្ទគំរាមបាញ់សម្លាប់ ប្រសិនបើលោកមិនបញ្ឈប់សកម្មភាពរបស់លោកដែលកំពុង
តែធ្វើជារៀងរាល់ថ្ងៃនេះគឺបន្ទាប់ពីលោកបានធ្វើដំណើរទៅតំបន់បឹងកក់ កាលពីល្ងាចនៃទី០៨
ខែមិថុនា ឆ្នាំ២០១២ ក្នុងគោលបំណងដើម្បីទៅពិនិត្យមើលពីជីវភាព និងការរស់នៅរបស់ប្រជា
ពលរដ្ឋតំបន់បឹងកក់ ដែលត្រូវទទួលរងនូវការរំលោភយកដីធ្លី
និងបូមខ្សាប់ពន្លិចពីសំណាក់ក្រុម ហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡាវ ម៉េងឃីន ដែលមានរយះពេលជិត៥ឆ្នាំហើយ
ដែលមិនទាន់ មានដំណោះស្រាយណាមួយឲ្យបានសមរម្យជូនដល់ពួកគាត់នោះ ។
ការគំរាមបាញ់សម្លាប់លោក សួង សុភ័ណ្ឌ
ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល គឺ បន្ទាប់ពីសកម្មភាពរបស់លោក សួង
សុភ័ណ្ឌ មានភាពផុសផុលនៅតាមបណ្តាលខេត្ត-ក្រុង និង
តំបន់ដែលមានជំលួសដីធ្លីជាមួយនិងក្រុមហ៊ុន រួមជាមួយនិងឈ្មួញទុច្ចរឹតនោះ អ្វីដែលសំខាន់
ជាងនេះទៅទៀត គឺសកម្មភាពនៃការដឹកនាំយុវជនរបស់លោក សួង សុភ័ណ្ឌ នៅក្នុងគណបក្ស សម
រង្ស៊ី គឺមានប្រជាប្រិយភាពជាទីបំផុត ធ្វើឲ្យយុវជនគ្រប់មជ្ឈដ្ឋានបាននាំគ្នាមកចូលរួមជាមួយនិងគណបក្ស
សម រង្ស៊ី ។ ព្រោះយុវជន គឺជាកម្លាំងស្នូលដ៏រឹងមាំសម្រាប់ធ្វើការផ្លាស់ប្តូររដ្ឋ
អំណាចបច្ចុប្បន្ននេះបាន ។ ហើយលោក សួង សុភ័ណ្ឌ ក៏បានបង្ហើបប្រាប់ផងដែរថា លោកមាន
គំរោងក្នុងការបណ្តុះបណ្តាលយុវជន ភាពជាអ្នកដឹកនាំនៅតាមបណ្តាខេត្ត-ក្រុង និងរាជធានីទូទាំងប្រទេស
នៅពេលឆាប់ៗខាងមុខនេះផងដែរ ហេតុដូចនេះហើយ បានជាពួគគេមានការភ័យខ្លាច ពីសន្ទុះគាំទ្ររបស់យុជនមកលើគណបក្ស
សម រង្ស៊ី ទើបបានជាជនមិនស្គាល់មុខ ដែលប្រាប់ថាខ្លួនជាថ្នាក់ដឹកនាំជាន់ខ្ពស់
ក្នុងជួររដ្ឋាភិបាលនោះ ធ្វើការគំរាមបាញ់សម្លាប់លោក បែបនេះប្រសិនបើជាលោកមិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះ
។
ជាមួយនិងការគំរាមបាញ់សម្លាប់នេះលោក សួង សុភ័ណ្ឌ ដែលជាសកម្មជនដ៏ឆ្នើមរបស់គណ
បក្ស សម រង្ស៊ី និងជាសកម្មជនកាពារសិទ្ធិមនុស្ស និងដីធ្លី
លោកបានដាក់ពាក្យបណ្តឹងទៅអង្គ ការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុង ញូយ៉ក
សហរដ្ឋអាមេរិកហើយផងដែរ ក្រោម ការជួយជ្រុំជ្រែងគ្រប់បែបយ៉ាងពីសំណាក់អតីតសកម្មជនការពារព្រៃឈើ
របស់អង្គការ « ក្លូបលវីណេស »
ដើម្បីឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ព្រោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះគឺពោពេញទៅដោយការប្រព្រឹត្តិអំពើឃោឃៅព្រៃផ្សៃ
មកលើប្រជាពលរដ្ឋ
រួមជាមួយនិងការដាក់ពាក្យបណ្តឹងដទៃទៀតរបស់លោកក្នុងករណីដែលអាជ្ញាធររបស់លោក
ហ៊ុន សែន បានប្រើអំពើហឹង្សាមកលើរូបលោកនាពេលកន្លងមក និងមួយទៀតគឺលោកបានស្នើសុំអន្តរាគមន៏ពីសំណាក់អង្គការសហប្រជាជាតិ
សូមជួយដោះលែងប្រជាពលរដ្ឋតំបន់បឹងកក់ចំនួន១៥នាក់ ដែលកំពុងតែជាប់ឃុំនៅពន្ធនាគារព្រៃស
ក្នុងរឿងជម្លោះដីធ្លីជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡាវ ម៉េងឃីន ។
គួររំលឹកជូនផងដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៩ រដ្ឋាភិបាលរបស់លោក ហ៊ុន
សែន បានប្តឹងចោទប្រកាន់លោក សួង សុភ័ណ្ឌ ពីបទបរិហាកេរ្តិ៏ និងជេរប្រមាទដោយកាលនោះលោក
បានសរសេរអក្ស២ឃ្លា ក្នុងការតវ៉ាជាមួយនិងប្រជាពលរដ្ឋ ដែលមានខ្លឹមសារថា «ប្រឆាំងជាមួយនិងគោលនយោបាយផ្តាច់ការ»
និងមួយទៀតមានខ្លឹមសារថា «ពលរដ្ឋរងគ្រោះ ព្រោះរដ្ឋាភិបាលថោកទាបនិងក្រុមហ៊ន» ហើយពេលនោះភ្លាមៗអាជ្ញាធរក្រុងភ្នំពេញ
បានចាប់ខ្លួនលោក ទៅឃុំ នៅស្នងការនគរបាលរាជធានីភ្នំពេញចំនួន២ថ្ងៃ បន្ទាប់មក
បានយករូបលោកមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ ដោយតុលាការបានចោទប្រកាន់លោកពីបទ
បរិហាកេរត្តិ៏ និងជេរប្រមាទដោយតម្រូវឲ្យលោកបង់ប្រាក់ចំនួន៥លានរៀល ទៅភាគីខាងរដ្ឋាភិបាល
។ ករណីមួយទៀតកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០ កងកម្លាំរាជធានីភ្នំពេញ បានវាយយ៉ាងសង្គប់មកលើរូបលោកនៅមុខមន្ទីរពេទ្យខ្មែរ-សូវៀត
រួមជាមួយនិងការចាប់ឃុំខ្លួនមួយរយៈនៅក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក
បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការ
ដែលលោកអញ្ជើញទៅការពារប្រជាពលរដ្ឋតំបន់បឹងកក់ដែលបានយកញត្តិទៅដាក់ជូនលោក
បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពល
រដ្ឋ និងក្រុមហ៊ុន ។ និងករណីមួយទៀតកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ ក្នុងខណះដែល
លោកចុះទៅជួយការពារប្រជាពលរដ្ឋដែលត្រូវបានកម្លាំងក្រុមហ៊ុន ស៊ូកាគូអ៊ីន
ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៨ល្វែង ដោយសុំឲ្យមានការចរចារជាមុនសិន
មុននិងមានការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋបែបនេះ តែមិនបានប៉ុន្មានផងក្នុងការដែលលោកចុះអន្តរាគមន៏
ក៏ស្រាប់តែត្រូវបានកងកម្លាំងរបស់លោក ហ៊ុន សែន អាជ្ញាធរក្រុងភ្នំពេញ
បានវាយធ្វើបាបលោកយ៉ាងចាស់ដៃ ធ្វើសន្លុបស្តូកស្តឹងនៅក្នុងថ្លុកឈាម
ទទួលរងរបួសពេញខ្លួនប្រាណ និងក្បាលយ៉ាងដំណុំ ។
ទង្វើដែលអាជ្ញាធរក្រុងភ្នំពេញបានធ្វើមកលើលោក សួង សុភ័ណ្ឌ
ត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិលថា ជាទង្វើព្រៃផ្សៃ ឃោរឃៅ
និងអមនុស្សធម៌ខ្លាំងបំផុត ប្រការទាំងអស់នេះហើយបានជាធ្វើ ឲ្យលោក សួង សុភ័ណ្ឌ
បង្ខំចិត្តត្រូវតែកសាងសុំណុំរឿងបញ្ជូនទៅអង្គការសហប្រជាជាតិនោះ ដើម្បីឲ្យមានវិធានការ
និងដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
លោក សួង សុភ័ណ្ឌ ដែលជាសកម្មជនដ៏ឆ្នើមរបស់គណបក្ស សម រង្ស៊ី និងជាសកម្មជនការពារ
សិទ្ធមនុស្ស និងដីធ្លី លោកថាបើទោះបីជាមានការគំរាមបាញ់សម្លាប់លោកចោលតាមទូរស័ព្ទ
នេះក្តីក៏លោកមិនខ្លាច និងមិនញញើតចំពោះពាក្យគំរាមពីសំណាក់ជនមិនស្គាល់មុខ ដែលជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក
ហ៊ុន សែន នោះឡើយ ហើយលោក ក៏និងមិន បញ្ឈប់សកម្មភាពរបស់លោកដែរ
ហើយលោកនិងខិតខំចេញមុខការពារដីធ្លីជូនប្រជាពលរដ្ឋ និងប្រឡូកនៅក្នុងឆាកនយោបាយជាមួយនិង
គណបក្ស សម រង្ស៊ី ដ៏ដែលមិនរាថយនិងមិនចុះញ៉មនោះឡើយ ។ កើតមកជាកូនខ្មែរ កើតមួយជាតិ
ធាតុមួយចាន លោកស៊ូស្លាប់រស់ដើម្បីខ្មែរ ហើយលោកនិងធ្វើសកម្មភាពរបស់លោករហូតដល់ដង្ហើមចុងក្រោយ
ដោយលោក មិនឈានជើងចាកចេញពីប្រទេសកម្ពុជា មួយជំហ៊ានណាឡើយ បើទោះបីជាមានការផ្តល់សិទ្ធិជ្រកកោនយ៉ាងណាក៏ដោយ
។ ជាមួយគ្នានោះលោក សួង សុភ័ណ្ឌ ក៏បានបង្ហើបផងដែរថា លោកមានគំរោងក្នុងការ
ដឹកនាំប្រជាពលរដ្ឋតំបន់បឹងកក់ជាទ្រង់ទ្រាយធំ
ដើម្បីតវ៉ារកអន្តរាគមន៏បន្ថែមទៀតដើម្បីបាន
ការជួយដោះលែងប្រជាពលរដ្ឋដែលជាប់ឃុំក្នុងពន្ធនាគារព្រៃស លើអ្វីដែលប្រជាពលរដ្ឋតំបន់
បឹងកក់ បានធ្វើនាពេលកន្លងមក ។
លោក សួង សុភ័ណ្ឌ ជានិច្ចជាកាលតែងតែចេញមុខការពារដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋ
ដែល ត្រូវបានរំលោភ និងបំផ្លាញពីសំណាក់មន្រ្តីមានអំណាចរបស់រដ្ឋាភិបាល ឈ្មួញខិលខូច
និងក្រុម ហ៊ុនទុច្ចរឹត ជាមួយនិងតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី យ៉ាងផុសផល
ហ៊ានតស៊ូ និងពុះ ពារគ្រប់ឧបសគ្គមិនញញើតនោះឡើយ ដែលទាំងអស់នេះគឺជាគំរូសម្រាប់យុវជន
យើងត្រូវតែ ធ្វើអ្វីដើម្បីប្រយោជន៏របស់ប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិ ហើយហ៊ានប្រឈមរាល់គ្រប់ឧបសគ្គ
ជំនួសរាស្រ្ត តក្តាទាំងអស់នេះហើយ អាចធ្វើឲ្យយើងឈានទៅទទួលបានជោគជ័យនាពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣
។
ជាមួយគ្នានេះអង្គការសង្គមស៊ីវិល ក៏បានធ្វើការសុំណូមពរទៅដល់
អង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ជំនួយ សូមមានវិធានការ និងជួយចាត់ការជាបន្ទាន់មកលើរដ្ឋាភិបាល
និងតុលាការនៅក្នុងស្រុកខ្មែរផង ប្រសិនបើមិនដូចនេះទេប្រជាពលរដ្ឋពិតជារស់នៅពោពេញទៅដោយការភ័យខ្លាច
ចំពោះវប្បធម៌គ្មានទោសពៃនៅក្នុងប្រទេសកម្ពុជានេះ ៕
No comments:
Post a Comment
yes