សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

បើគ្មានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើពីសំណាក់មន្រ្តីជំនាញ ប្រជាសហគមន៏និងធ្វើកិច្ចការងារនេះជំនួសអស់លោក !


បទល្មើសព្រៃឈើកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុក ដោយគ្មានចំណាត់ការពីមន្រ្តីអាជ្ញាធរ មូលដ្ឋាននោះឡើយ បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជាជុំវិញករណី នេះ យ៉ាងតឹងតែងក៏ដោយ តែពួកគេនៅតែធ្វើផ្គើនទៅនិងបទបញ្ជារបស់លោក ហ៊ុន សែន ដ៏ដែល ។

សេចក្តីរាយការណ៏ពីខេត្តក្រចេះមកបានប្រាប់ឲ្យដឹងថា នៅក្នុងខេត្តក្រចេះពួកឈ្មួញកំពុងតែ ប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ដោយគ្មានញញើត និងយ៉ាងអាណាធិបតេយ្យជាទីបំផុត ដោយពួកគេបានដឹកយកឈើប្រភេទលេខ១ និង​លេខ២ មកចែក​ចាយនិង​លក់​ឱ្យ​ឈ្មួញ​​ដែល​ចាំ​ទិញ​បន្តរនៅតាម​ទូក​ ស្ថិតក្នុង​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ ដើម្បី​យកទៅលក់​ ​នៅ​ខេត្តកំពង់ចាម​ និងនៅស្រុកយួន

សេចក្តីរាយការណ៏ខាងលើបានឲ្យដឹងបន្តរទៀតថា រាល់ថ្ងៃនេះទាំងយប់ ទាំងថ្ងៃ គឺការដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ១ លេខ២ ដូចគេហែកឋិនយ៉ាងអញ្ចឹង ដោយដឹកតាមរ៉ឺ​ម៉កម៉ូតូ និងរថយន្ត​យ៉ាង​គគ្រឹកគគ្រេង ក៏ប៉ុន្តែពួកគាត់មិនដែល​ឃើញ​សមត្ថកិច្ចណា ចុះ​ចាប់ ឬ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​​​ទាំង​អស់​នោះឡើយ ជាពិសេសមេសង្កាត់រដ្ឋបាល​ព្រៃឈើ​ឃុំថ្ម​គ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ លោក ប៉ុក វណ្ណា និង លោក ឃ្លាំង រ័ត្ន ដែល​ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ គឺបិទភ្នែក បិទ​ត្រ​ចៀក​ធ្វើគធ្វើថ្លង់ មិនចាត់វិធានការនោះទេ ។ ដែលករណីខាងលើនេះ ត្រូវបានមន្រ្តីអង្គការ​ការរពារបរិស្ថាន និងធនធានធម្មជាតិបានលើកឡើងថា ការមិន​ចាត់វិធាន​ការទប់ស្កាត់បទល្មើស ព្រៃឈើ ពីសំណាក់លោក​មេសង្កាត់រដ្ឋបាលព្រៃឈើ និង លោកនាយរងខាងលើនេះ គឺប្រហែល​ជា​ពួកគេ បានទទួលសំណែនពីឈ្មួញយ៉ាងក្រាសក្រែលហើយមើលទៅ ។

សេចក្តីរាយការណ៏ពីខេត្តក្រចេះមកបានប្រាប់ឲ្យដឹងថា ឈ្មួញ​ដែល​កាប់និងដឹកជញ្ជូន​ឈើ​ល្មើសច្បាប់នោះគឺ​ឈ្មោះ ញេ​ប ហៅ ខ្ញេ​ប ដែលមាន​ទីលំនៅ​ក្នុងភូមិ​កោះដាច់ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ក្រុង​ក្រចេះ ខេត្តក្រចេះ ។ ជាមួយគ្នានោះប្រភពក៏បានបញ្ជាក់ទៀតផងដែរថា លោក ញេប ហៅ ខ្ញេប នេះក៏បាន​ដឹកឈើ​ខុសច្បាប់ទាំងនោះ​យកមក​ស្តុក​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន និងខ្លះ​បាន​ដឹកយកទៅដាក់នៅ​តាម​ផ្ទះ​របស់ប្រជាពលរដ្ឋផងដែរ ដើម្បីជាការបំភ័ណ្ឌភ្នែកគេឯង ព្រោះ​ឈ្មួញ​ឈើឈ្មោះ ​ញេប ហៅ ខ្ញេប នេះគឺមានខ្នងនៅពីក្រោយធំគួសមផងដែរ ។ ប្រភពបាន​បញ្ជាក់​ថាលោក ញេប ក៏បានដឹកឈើរបស់គាត់មួយចំនួនដែលមិនទាន់លក់បន្តរទៅឲ្យឈ្មួញ  បានយកមកលាក់ទុកនៅក្នុង​ភូមិ​ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះផងដែរ ដោយ​បានដឹកយក​មក​ដាក់នៅខាងក្រោយ​ផ្ទះ​របស់​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ប៉ុន្តែទោះជាយ៉ាងនេះ
ក្តី បើមានការដឹងព័ត៌មាននេះទៅដល់លោកនាយ​សង្កាត់​ក្រគរហើយក្តី ក៏លោកនាយសង្កាត់រូប នោះ ធ្វើហីមិនបាន​ចាប់អារម្មណ៏ ​យក​ភ្នែក​មើលនោះដែរ ​ដោយ​គាត់​បានបិទ​ភ្នែក​ដើរគេច​ចេញ​ទុកឱ្យ​ឈ្មួញខាងលើនេះ បានដៃ​ពើងទ្រូង​ពេញ​​ទំហឹង ​មិន​កោតញញើត​ជាមួយ​នរណា​ឡើយ ព្រោះ​លោក​មេព្រៃ​បើកដៃ​ហើយ គេ​មិនត្រូវ​ខ្លាច​នរណា​ទៀត​ទេ សូម្បីតែនាយសង្កាត់

ដូច្នេះ ប្រជាពលរដ្ឋ​បាន​ធ្វើការរិះគន់ លោក ប៉ុក វណ្ណា និង លោក ឃ្លាំង រ័ត្ន ថា កំពុងតែ​ធ្វើជា​ឈ្លើង​បឺត​ជញ្ជក់​លាភ​សក្ការ ដែល​បានមកពី​ការដឹកឈើ​ខុសច្បាប់​របស់ លោក ញេ​ប ហៅ ខ្ញេ​ប បាន​យ៉ាង​ចាស់ដៃ ដែលក្នុង​មួយ​រ៉ឺ​ម៉កម៉ូតូចាប់ពី ១០ ដុល្លារ ទៅ ២០ ដុល្លារ។ ចំណែក លោក ព្រាប សុធា​រ៉ា ដែលជាមេផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ គេ​សង្កេតឃើញថាមួយរយៈ​នេះ លោក​ហាក់ដូចជា​សំងំ​ស្ងា​ម មិនខ្ចីរវល់ចំពោះបញ្ហាទាំងអស់ខាងលើនេះសោះ ដែលគេសង្ស័យថាប្រ ហែលជាលោកទទួលបាន សំណូកយ៉ាងចាស់ដៃពៅលោក ញេប ហៅ ខ្ញេប ដែលហើយ​មើល​ទៅ

ទាក់ទងទៅនិងករណីឈ្មួញកាប់បំផ្លាញឈើយកទៅលក់យ៉ាងអាណាធិបតេយ្យខាងលើនេះ ត្រូវបានលោក ឡុង រី ដែលជាតំណាងរាស្រ្តរបស់គណបក្ស​សម រង្ស៊ី មណ្ឌលក្រចេះបានលើក ឡើងថា ទង្វើរទាំងអស់ខាងលើនេះ គឺគណបក្សប្រជាជនគេធ្វើជាលក្ខណះជាប្រព័ន្ធ លោកថា មិនមែនតែនៅក្នុងខេត្តក្រចេះមួយប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេសនិងគ្រប់តំបន់ រហូតដល់ការ កាប់ព្រៃដែលជាតំបន់អភិរក្សថែមទៀផង ។ ហើយលោកសូមអំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធាន ការ ជាពិសេសគឺប្រធានមន្ទីរជំនាញនៅក្នុងខេត្តក្រចេះទាំងមូល សូមឲ្យមើលឃើញអំពីផល​ ប៉ះពាល់ព្រៃឈើនេះផង ព្រោះទាំងយប់ទាំងថ្ងៃគឺឈ្មួញគេបានធ្វើសកម្មភាពកាប់ និងដឹកជញ្ជូន ឈើយកទៅលក់យ៉ាងពេញបន្ទុក បើមិនដូច្នេះមិនយូប៉ុន្មានខេត្តក្រចេះនេះនិងក្លាយទៅជាវាល ល្ហរល្ហេវ ដោយគ្មានព្រៃឈើសូម្បីតែមួយដើម ។

លោក ឡុង រី បានបន្តរទៀតថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការឲ្យបានទាន់ពេលវេលាទេ នោះប្រជាសហគមន៏ការពារព្រៃឈើ និងនាំគ្នាចាត់វិធានការដើម្បីធ្វើការទប់ស្កាត់ជំនួស ក្រសួង​មន្ទីរដែលពាក់ពាន់ រួមជាមួយនិងមន្រ្តីទាំងនោះជាក់ជាមិនខាន ព្រោះពួកគាត់អស់ជំនឿទៅលើ ការដឹកនាំរបស់រដ្ឋាភិបាលហើយ ។

លោកថាប្រជាពលរដ្ឋត្រូវតែមានការភ្ញាក់រលឹកឡើងទាំងអស់គ្នា ពេលវេលានៃការសង្គ្រោះ ប្រទេសជាតិ ក៏ដូចជាព្រៃឈើនៅក្នុងសហគមន៏និងនៅតាមតំបន់មិនទាន់ហួសពេលនោះទេ ឱកាលពេលវេលាគឺនៅមាន សូមបងប្អូនចូលរួមជាមួយនិងគណបក្ស​សម រង្ស៊ី ដើម្បីយើង​ការ​ពារព្រៃឈើរបស់យើងទាំងអស់គ្នា ហើយនៅពេលឆ្នោតឆ្នោតជ្រើសរើសតំណាង រាស្រ្តនៅ​ឆ្នាំ​២០១៣ សូមបោះទៅតាមឆន្ទះរបស់បងប្អូន សូមកុំបោះទៅតាមការអូសទាញពី សំណាក់​សមាជិក​របស់គណបក្សប្រជាជន ដែលគេបានយកអំណោយបន្តិចបន្ទួចមកចែកជូនបងប្អូន ហើយបន្ទាប់មកគេកាប់បំផ្លាញព្រៃឈើ កាត់ដីទៅឲ្យឈ្មួញ និងក្រុមហ៊ុនក្នុងស្រុក ក៏ដូច ជាក្រៅ​ស្រុកនោះ ។ សូមបោះឆ្នោតជូនគណបក្ស​ សម រង្ស៊ី ដើម្បីយើងទាំងអស់គ្នា និងប្រទេសជាតិ​របស់យើង ។

ជាមួយគ្នានោះមន្រ្តីការពារបរិស្ថាន និងព្រៃឈើ ក៏បានអំពាវនាវឲ្យលោក ឆេង គឹមស៊ុន ប្រធាន​រដ្ឋបាលព្រៃឈើទូទាំងប្រទេស សូមដាក់បទបញ្ជា​ចំពោះ​កូនចៅ​របស់ខ្លួន ឲ្យចុះ​បង្ក្រាប​​បទល្មើស​ព្រៃឈើដ៏​ស្អេកស្កាស់​នេះ​ផង បើមិនដូចនេះទេប្រទេសកម្ពុជា ប្រហែលជាមាន បដិវត្តន៏
ព្រៃ​ឈើជាក់ជាមិនខាន ៕


No comments:

Post a Comment

yes