សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និមន្ត​ព្រះសង្ឃ​ជិត​ពីរពាន់​អង្គ ប្រារព្ធ​ទិវា​បាត់​ទឹកដី​


Give our kids a better deal









ភ្នំពេញ: អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប​ទី ៦៣​ឆ្នាំ នៃ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បារាំង​បានកា​ត់ទៅ​ឲ្យ​ប្រទេស​វៀតណាម (​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩) នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១២ នា​វត្ត​អង្គ​តា​មិញ ដោយ​មានការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ និង​មាន​អ្នកចូលរួម​ប្រមាណ ២.០០០ នាក់​។ នេះ​បើតាម​ការអះអាង​របស់​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​។​

​ការរៀបចំ​ធ្វើ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​តែងតែ​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមិថុនា ប៉ុន្តែ​ឆ្នាំនេះ ត្រូវបាន​លើក​ពេលធ្វើ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១២ មូលហេតុ​ដោយសារតែ​សាលា​រាជធានី​ភ្នំពេញ មិន​ឲ្យ​ធ្វើ​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី នោះ​ដោយសារ​តែមាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយក្រុម​ទៀត ដែល​លម្អៀង​ទៅ​រដ្ឋាភិបាល បាន​ស្នើសុំ​ទីតាំង​នោះដែរ​។ ប៉ុន្តែ​ក្រុម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំងពីរ​ក្រុម​នោះ គឺ​មិន​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​សួនច្បារ​មុខ​វត្ត​បទុម​ទេ​។​

​លោក កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្ន​ពេញ បានធ្វើ​លិខិត​ជម្រាបជូន​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១២ ថា សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បានស្នើ​ឲ្យ​រៀបចំ​ពិធី​នៅ​ស្នាក់ការ​របស់​សហគម​ន៍ ដោយសារ​ទីតាំង​នោះ ត្រូវបាន​គណៈកម្មាធិកា​រ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​មុន ហើយ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ជូន​រួចទៅហើយ ដើម្បី​ឲ្យ​មាន​សមភាព​រវាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ទីតាំង​នេះ (​សួនច្បារ​មុខ​វត្ត​បទុម​) សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​នៅ​ទីតាំង​ឯកជន​ណាមួយ ឬ​ស្នាក់ការ​របស់ខ្លួន​ដូចគ្នា​។​

​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ប្រសា​ន៍​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៦ ខែមិថុនា​ថា សាលាក្រុង​ភ្នំពេញ បាន​ឆ្លើយតប​មកហើយ គឺ​មិន​អនុញ្ញាត​ឲ្ស​សហគម​ន៏​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៃ​ខួប ៦៣​ឆ្នាំ នៅលើ​សួន​វត្ត​បទុម នៅ​ថ្ងៃទី​១០ ខែមិថុនា​នោះទេ​។ លោក​បាន​បន្តទៀតថា “​ឥឡូវ​យើងខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើ​ពិធី​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​អង្គ​តា​មិញ​។ ហើយ​ការ​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ចង់ចាំ​នូវ​ថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​ការឈឺចាប់​របស់​យើង ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​រហូត​សព្វថ្ងៃនេះ​”​។​

​លោក ថាច់ សេដ្ឋា បាន​បន្តទៀតថា ពិធី​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​១០ ខែមិថុនា មានការ​និមន្ត​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ និង​អ្នកចូលរួម​ចំនួន ២.០០០ នាក់​ផងដែរ នៅ​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​រៀងរាល់ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ​។ ប្រទេស​កម្ពុជា​នឹង​ទាមទារ​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ម្ចាស់​ទឹកដី ឲ្យ​ស្របតាម​ធម្មនុញ្ញ​សហប្រជាជាតិ និង​សន្ធិសញ្ញា​អន្តរជាតិ ព្រមទាំង​កិច្ចព្រមព្រៀង​នានា ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចុះហត្ថលេខា​ទទួលស្គាល់​នោះ​។​

​លោក គឹម វណ្ណ​ឆេង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍ថា “​ចំពោះ​ការ​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​របស់លោក​មិន​ធ្វើ​ទេ​ឆ្នាំនេះ ដោយសារតែ​សាលា​រាជធានី​ភ្នំពេញ មិន​ផ្តល់​ទីតាំង​ឲ្យ (​សួនច្បារ​មុខ​វត្ត​បទុម​) ហើយ​ម្យ៉ាងទៀត ស្នាក់ការ​តូចចង្អៀត មិនអាច​ធ្វើ​បានទេ ព្រោះ​តាម​គម្រោង​មានការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៥០០ អង្គ និង​ប្រជាពលរដ្ឋ​ចូលរួម ១.៥០០ នាក់​”៕ K​

No comments:

Post a Comment

yes