ពលករពីរនាក់កំពុងស្នាក់នៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយកន្លែងនៅក្នុងទីក្រុងគូឡាឡំពួ ខណៈពួកគេរង់ចាំការជម្រះក្ដីក្ដាំរបស់ពួកគេនៅក្នុងតុលាការម៉ាឡេស៊ីរហូតមកទល់ពេលនេះ។ ពលករម្នាក់ត្រូវបានបញ្ជូនត្រឡប់មកប្រទេសកំណើតវិញកាលពីសប្ដាហ៍មុន រីឯម្នាក់ទៀតនឹងត្រូវចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី២៦មិថុនា បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះពីការធ្វើទារុណកម្ម និងការរំលោភបំពានការងារពីចៅកែរបស់ពួកគេ។
ឈ្មោះ ទៀង សាសា អាយុ១៨ឆ្នាំ និងឈ្មោះ ម៉ែន ចាន់វាសនា អាយុ១៨ឆ្នាំត្រូវបានអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Tenaganita ទទួលឲ្យស្នាក់នៅបន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះពីកណ្ដាប់ដៃថៅកែរបស់ពួកគេ។ ពួកគេបានស្នាក់នៅក្នុងអង្គការនេះអស់ជាច្រើនខែមកហើយដើម្បីរង់ចាំដំណើការជម្រះក្ដីនៅតុលាការម៉ាឡេស៊ី។ ទោះយ៉ាងណាក៏ដោយ ពលករ សាសា ត្រូវបានបញ្ជូនខ្លួនត្រឡប់មកប្រទេសកំណើតវិញកាលពីសប្ដាហ៍មុន ហើយពលករ វាសនា កំពុងស្នាក់នៅទីនោះនៅឡើយដើម្បីរង់ចាំការចូលទៅបំភ្លឺនៅតុលាការម៉ាឡេស៊ីនៅថ្ងៃទី២៦មិថុនាខាងមុខនេះ។
No comments:
Post a Comment
yes