ព្រះសីហនុៈប្រជាពលរដ្ឋរស់នៅជំរាលក្បាលឆាយ នឹងមិនមានសំណាងទទួលបានកម្មសិទ្ធិស្របច្បាប់ទោះរស់នៅកន្លែងដែលខ្លួនកាន់កាប់ ដូចតំបន់ដីសម្បទានសេដ្ឋកិច្ចស្របតាមអនុសាសន៍ថ្មីៗរបស់ប្រមុខរដ្ឋាភិបាល តែពួកគេប្រឈមនឹងការរុះរើលំនៅដ្ឋាន ទៅកាន់តំបន់ថ្មី ដើម្បីរៀបចំធ្វើគម្រោងប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ខេត្តព្រះសីហនុ។
លោក នួន ប៊ុនថុល នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ទី២១ មិថុនានេះ ក្រុមការងារចម្រុះថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន នឹងចុះពិនិត្យស្រង់ស្ថិតិនៅសង្កាត់លេខ១ តំបន់ក្បាលឆាយ ជាកន្លែងដែលមានការប៉ះពាល់នឹងដីរដ្ឋសម្រាប់ធ្វើជាប្រភពទឹកស្អាត ក្រោយពីមានកិច្ចប្រជុំមួយកាលពីថ្ងៃ១៩ មិថុនា។
លោកថ្លែងថា អាជ្ញាធរមិនទាន់ដឹងច្បាស់តើមានពលរដ្ឋប៉ុន្មានគ្រួសារដែលត្រូវប៉ះពាល់ ប៉ុន្តែចំពោះស្ថិតិពលរដ្ឋមានចំនួន២០០០គ្រួសារ ដែលមានក្នុងកំណត់ត្រារដ្ឋបាលព្រៃឈើដែលគ្រប់គ្រងតំបន់ព្រៃក្បាលឆាយដីអនុក្រឹត្យលេខ៧៦ ឆ្នាំ១៩៩៧។
No comments:
Post a Comment
yes