ព្រះវិហារៈមន្រ្តីអាជ្ញាធរបានឲ្យដឹងនៅថ្ងៃនេះថា សិស្ស១៥នាក់មកពីសាលាបឋមសិក្សាភ្នំដែកឋិតក្នុងស្រុករវៀង ខេត្តព្រះវិហារបានដួលសន្លប់ នៅពេលពួកគេកំពុងរត់ធ្វើអត្តពលកម្មពេលប្រលងឆមាសក្នុងសាលារបស់ពួកគេកាលពីថ្ងៃពុធ តែមកដល់ពេលនេះអាជ្ញាធរមិនទាន់រកឃើញមូលហេតុដែលនាំឲ្យសិស្សទាំងនេះដួលសន្លប់នៅឡើយទេ។
លោក ឯ សារ៉ូ អភិបាលស្រុករវៀង បានមានប្រសាសន៍ថា សិស្សទាំងនោះខ្លះបានធូរស្បើយឡើងវិញហើយ រីឯខ្លះទៀតបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញពីថ្ងៃម្សិលមិញ។
លោកបានថ្លែងថា៖«មិនមានប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេទេ ព្រោះយើងបានជួយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យទាន់ពេល»។
No comments:
Post a Comment
yes