បន្ទាយមានជ័យ ៖ លោកសំ ហេង ជាមន្ដ្រីសុរិយោដីស្រុកអូរជ្រៅរបស់ខេត្ដបន្ទាយមានជ័យ បច្ចុប្បន្នបានប្រែមុខមាត់ថ្មីធ្វើជាមេល្បែង ឆ្នោតដ៏ធំនៅក្រុងប៉ោយប៉ែត ដែលមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារប៉ោយប៉ែតផាស់ ស្ថិតក្នុងភូមិបាលិលេយ្យសង្កាត់និង ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ ក្នុងនោះបើតាមការឱ្យដឹងពីប្រជាពលរដ្ឋគឺលោក សំ ហេង ដោយទទួល បាននូវ ភាពជោគជ័យក្នុងការប្រកបមុខរបរជាមេល្បែងលក់ឆ្នោតនេះ គាត់មិនដែលខ្វល់ពីការហាមឃាត់របស់ថ្នាក់ដឹកនាំនោះឡើយ លើសពីនេះទៅទៀតនោះគេក៏មិនដែលបានឃើញវត្ដមានរបស់គាត់ ចូលធ្វើការនៅក្នុងប៊ុយរ៉ូបានម្ដងណាឡើយ ព្រោះតែគាត់ជាប់ដៃដើរប្រមូលប្រាក់ពីកូនកញ្ច្រែង នៅតាមមូលដ្ឋាននានាក្នុងក្រុង ប៉ោយប៉ែត។
ចំណែកប្រភពមួយបានបង្ហើប ឱ្យដឹងបន្ថែមទៀតថា មេល្បែងឈ្មោះ សំ ហេង នេះដោយសំអាងលើខ្លួនជាមន្ដ្រី មានមុខមាត់ធំដុំផងនោះ គេបានបើកឱ្យលេងឆ្នោត សៀម និងឆ្នោត វៀតណាម ជាប្រចាំថ្ងៃទៀតផង ដោយមិនខ្លាច រអានិងច្បាប់ របស់រាជរដ្ឋាភិបាលសោះឡើយ ។ បើទោះជាមានការផ្សព្វផ្សាយពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឱ្យបញ្ឈប់ការលេងល្បែង យ៉ាងណាក្ដី ក៏គេនៅតែឃើញសកម្មភាពរបស់បុគ្គលរូបនេះ នៅតែបន្ដយ៉ាងគឃ្លើន។ នេះប្រហែលជាគាត់គិតថា ការ លេងល្បែងប្រឆាំងនឹងគោលនយោបាយរបស់ថ្នាក់ដឹកនាំ គឺជាអំពើនាំផលប្រយោជន៍ ជូនជាតិមាតុភូមិឬយ៉ាងណានោះទេ ?
ប្រភពមួយពីអតីតមន្ដ្រីសុរិយោដីស្រុកអូរជ្រៅ បាន ឱ្យដឹងថាលោក សំហេង ជាបុគ្គលមិន ចេះច្បាប់ទម្លាប់អ្វីនោះទេ គឺគាត់មានជំនាញខាងបើកបនល្បែង ដើម្បីបង្កភាពអសន្ដិសុខដល់សង្គម ជាតិតែ ប៉ុណ្ណោះ ជាក់ស្ដែងសព្វថ្ងៃនេះ លោកសំហេង សុខចិត្ដលះបង់តំណែងការងារជាមន្ដ្រីសុរិយោដីស្រុក មកចាប់ យកអាជីពជាមេល្បែងឆ្នោតកន្ទុយលេខ ទៅវិញ។ដោយឡែក ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែត បានលើកឡើងថា ពាក់ព័ន្ធមេល្បែងកន្ទុយលេខរបស់មន្ដ្រីសុរិយោដីស្រុកអូរ ជ្រៅ ឈ្មោះ សំហេង ដ៏មហិមារូបនេះ អាចនឹងមានការត្រូវរ៉ូវគ្នា ជាមួយមេសមត្ថកិច្ចធំៗ ផងដែរទើបអាច ប្រព្រឹត្ដទៅបាន ដោយរលូនបែបនេះ បើមិនដូច្នោះទេនោះ មុខជាមិនអាចដំណើរការបានយូរអង្វែងឡើយ ។
ជាងនេះទៅទៀតនោះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានប្រាប់កាសែតវរជនខ្មែរ ថា ល្បែងរបស់លោក សំហេង លោកនឹងមានវិធានការបង្ក្រាប ជាដាច់ខាត ប៉ុន្ដែសម្ដីរបស់លោក អភិបាលក្រុងរូបនេះមិនអាចយកធ្វើជាការបានឡើយ គ្រាន់តែនិយាយឱ្យផុតតែពីមាត់ ប៉ុណ្ណោះ មិនខុសពីពាក្យបុរាណ លោកបានពោលទុកថា “កោកៗ សឹកមាត់ត្រដោកឆ្អែតពោះក្របី” នោះវាពិតជាមិនខុសមែន ។ ចំណែក លោកប្រធាន មន្ទីរសុរិយោដីនិងសំណង់ របស់ខេត្ដបន្ទាយមានជ័យ ក៏ធ្លាប់បានប្រាប់ផងដែរថា លោក សំហេងគឺពិតជា ប្រធាន ភូមិបាលស្រុកអូរជ្រៅ ព្រោះក្រោយពីលោក មួង វិបុល បានទទួលតំណែងថ្មីនៅខេត្ដមក តំណែងលោក មួង វិបុល ត្រូវធ្លាក់ទៅលើដៃលោក សំ ហេងុ។
ប៉ុន្ដែបើរឿងថា លោក សំ ហេង នេះមានបើកល្បែងកន្ទុយលេខ នោះ មុខជាខុស និង ច្បាប់ របស់ប្រ ទេសជាតិហើយ លោក លី សារី ប្រធានមន្ទីរបានបន្ដឱ្យដឹងទៀតថា រឿងនេះវាជារឿងបុគ្គលទេ មិនមានការ ពាក់ព័ន្ធជា មួយមន្ដ្រីជំនាញរដ្ឋឡើយ ក្នុងនោះលោកថែមទាំងបានបង្ហើបឱ្យដឹងទៀតថា នេះប្រហែលជានៅស្រុក អូរជ្រៅនេះមិន សូវមាន ការងារធ្វើច្រើន ដូចស្រុកដទៃហើយមើលទៅ បានជាគេទៅប្រព្រឹតអំពើទុច្ចរិតបែបនេះ ។ ចណែកប្រភពមួយទៀតបានលេចចេញពីកូនកញ្ច្រែងរបស់លោក សំ ហេង ផ្ដល់មកភ្នាក់ងារយើងថា បើគេលក់បានប្រាក់ ១០ ម៉ឺនរៀល មេឱ្យទៅកូនកញ្ច្រែងចំនួន ៩០០០រៀល លើសពីនេះទៅទៀតនោះ មេឆ្នោតខាងលើត្រូវបាន គេស្គាល់រហស្សនាមថា ជាមេ ៦៣ និង មេ ៦៩ ទៀតផង ។
ជាចម្ងល់របស់ប្រជាពលរដ្ឋបានលើកឡើងថាលោក សំហេង ប្រធានសុរិយោដីស្រុកអូរជ្រៅ បើកល្បែងកន្ទុយលេខ នៅក្រុងប៉ោយ ប៉ែតនោះ តើ លោកលីសារីប្រធានមន្ទីរសុរិយោដី ខេត្ដ បន្ទាយមានជ័យគិតយ៉ាងណាលើមន្ដ្រីរូបនេះ ?។ដើម្បីឱ្យព័ត៌មានដែលពាក់ព័ន្ធនិងមន្ដ្រីភូមិបាលស្រុកអូរជ្រៅ បើកល្បែងឆ្នោតអនាធិបតេយ្យ ពេញក្រុងប៉ោយ ប៉ែតនោះកាន់តែច្បាស់ វរជនខ្មែរ យើងនឹងបន្ដតាមដានធ្វើការចុះផ្សាយនៅលេខក្រោយៗទៀតថា តើក្រុមអាជ្ញាធរក្រុងប៉ោយប៉ែត នឹងមាន វិធានការលើមេល្បែងឈ្មោះ សំ ហេង ដែរឬយ៉ាងណា ទៅថ្ងៃខាងមុខ ? ឬថាពួកគេបានដេកលក់ភ្លេចតួនាទី?
ជាក់ស្ដែងកន្លង ទៅនេះ គេសង្កេតឃើញលោកអធិការក្រុងប៉ោយប៉ែតបានអនុវត្ដ ច្បាប់ស្ដីពីគោលការណ៍ភូមិឃុំមានសុវត្ថិភាព បានទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដូចជាក្រុមបងតូចបងធំ និងអ្នកជួញដូរថ្នាំញៀនជាដើម បានជាហូរហែដែរ។ ជាក់ស្ដែង សូម្បី តែក្រុមចោរឆក់ខ្សែកដែលបានធ្វើសកម្មភាព ថ្មីនេះក៏លោកអធិការ អ៊ុំ សុផល បង្ក្រាបបាន ធ្វើឱ្យប្រជាពលរដ្ឋលើកសរសើថា មានថ្វីដៃល្អ ប៉ុន្ដែបែជារក្សាទុកល្បែងភ្នាល់បាល់ និងកន្ទុយលេខសម្រាប់ចិញ្ចឹមឆ្នាំងទៅវិញ នេះជារឿងមួយដែល ថ្នាក់លើគប្បីតែពិចារណា មើលផង !!!! ៕
No comments:
Post a Comment
yes