សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ភ្នំ​លក រង​ការជីក​កាយ​ដល់​កំពូល ដើម្បី​ដឹកជញ្ជូន​អាចម៍ដី​ចេញ​

Give our kids a better deal

ដោយ: ឌី ណា


កំពត: ភ្នំ​លក ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត កំពុង​រង​ការជីក​កាយ រហូតដល់​កំពូល ដើម្បី​ដឹកជញ្ជូន​អាចម៍ដី យកទៅ​ចាក់ នៅ​កន្លែង​ផ្សេងៗ ពិសេស​ជាប់​តំបន់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​។ 

​ប៉ុន្តែ​មន្ត្រី​ជំនាញ​អះអាងថា សកម្មភាព​នោះ ជាការ​ពង្រាប​ផ្ទៃដី សម្រាប់ធ្វើ​ទីបញ្ជាការដ្ឋាន នៅ​តំបន់សឹករង ក្រោម​ការ​អនុ​ញ្ញា​របស់​ក្រសួង​ឧស្សាហកម្ម ដែល​បាន​ផ្ដល់ជូន​ត្រឹមត្រូវ​។​

​តាម​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ភ្នំ​លក ឱ្យដឹងថា រយៈពេល​ជា​យូរ​មកហើយ សកម្មភាព​ជីក​កាយ និង​ដឹក​អាចម៍ដី ធ្វើឡើង​យ៉ាង​គគ្រឹគ​គ្រេង ដោយ​ការដឹកជញ្ជូន​នេះ គេ​យកទៅ​ចាក់​នៅក្បែរ​ចំណុច​ព្រំដែន ហើយ​ថ្ងៃក្រោយ អាចធ្វើ​កាស៊ីណូ​បន្ថែមទៀត​។ 

​ការជីក​កាយ​នោះ មិនមែន​ធ្វើ​ត្រឹមតែ​ផ្នែក​ខាងក្រោម​ទេ គឺ​រុល​រហូតដល់​កំពូលភ្នំ​ទៅ ហើយ​ដែល​ថ្ងៃ​អនាគត​ភ្នំ​មួយ​នេះ អាច​ក្លាយជា​ដី​រាប ក៏​ថា​បាន​។ 

​ប្រភព​ដដែល​បញ្ជាក់ទៀតថា ដោយសារ​ការដឹកជញ្ជូន​ដី​យ៉ាង​គគ្រឹកគគ្រេង​រៀងរាល់ថ្ងៃ​ធ្វើឱ្យ​កំណាត់​ផ្លូវ​ទៅ​ព្រំដែន ជិត​ដល់​ចំណុច​មុខ​ប៉ុស្ដិ៍ ខូចខាត ស្ទើរ​ក្លាយជា​ថ្លុក​ត្រញំង​ទៅហើយ មិនដឹងថា ប្រាក់ចំណូល​រដ្ឋ​ទទួលបាន​កម្រិតណា​ទេ ត្បិត​អ្វីដែល​នឹង​ប្រឈម​នោះ គឺ​រដ្ឋ​ត្រូវ​ចំណាយលុយ ក្នុងការ​ស្ថាបនា​រាល់​ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​។​

​ក៏ប៉ុន្តែ​លោក ពេជ្រ សុខា ប្រធានការិយាល័យ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ស្រុក​កំពង់ត្រាច បាន​អះអាងថា ការជីក​កាយ​ដីភ្នំ​នេះ គ្រាន់តែ​ជាការ​ពង្រាបដី ដើម្បី​ធ្វើ​បញ្ជាការដ្ឋាន ព្រោះ​ត្រង់ចំណុច​នោះ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បានប្រគល់​ឱ្យ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង កំពត នូវ​ផ្ទៃដី​ទំហំ ២ ហិកតា ដោយមាន​ការកំណត់​ច្បាស់លាស់​។ 

​ទាក់ទិន​នឹង​ការដឹកជញ្ជូន​អាចម៍ដី​ចេញ​វិញ លោក​ប្រធានការិយាល័យ បញ្ជាក់ថា ប្រហែលជា​គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ហើយ ក្នុងការ​ដឹកជញ្ជូន​ដី​ចេញ​នោះ បានជា​មិនឃើញ​ខាង​មន្ទីរ ក៏ដូចជា ខាង​ក្រសួង ចុះមក​ហាមឃាត់​៕ 

CEN

No comments:

Post a Comment

yes