សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 10, 2012

ប្រ​ជា​ជន​​​​ខេត្ត​ក្រចេះ ​​នៅ​តែ​រត់​គេច​ខ្លួន​ដោយ​ខ្លាច​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច


ប្រ​ធាន​ផ្នែក​ស៊ើប​អង្កេត​​សមាគម​ការ​ពារ​សិទ្ធិ​មនុស្សអាដ​ហុក លោក ចាន់​ សុវេត បាន​មាន​​ប្រ​សាសន៍​​ថា ​​អ្នក​​ភូមិ​​ដែល​​រស់​​នៅ​​ភូមិ​​ប្រមា ឃុំ​កំ​​ពង់​​ដំ​រី ស្រុក​ឆ្លូង ខេត្ត​​ក្រចេះ ​ដែល​​រង​គ្រោះ​​ដោយសារ​ការ​ចោទ​ប្រ​កាន់ពី​អាជ្ញាធរ​​បាន​បង្កើត​តំ​បន់​អបគមន៍​ កំ​ពុងតែ​រត់​​គេច​ខ្លួន​​ ដោយ​ប្រ​ជា​ជន​មួយ​​ចំ​នួន កំ​ពុង​តែ​​ស៊ី​​ឈ្នួល​​​គេ ខ្លះ​ក៏​កាប់​រាន​​ដំ​ណាំផ្សេងៗ ដើម្បី​​ចិញ្ចឹម​ជី​វិត ហើយ​អ្នក​ខ្លះទៀត​ក៏​បាន​ត្រលប់​មក​រស់​នៅ​ក្នុង​ស្រុក​ភូមិវិញ ទាំង​ភាពភ័យ​ខ្លាច ដោយ​មិន​ហ៊ាន​បង្ហាញពីអត្តសញ្ញាណថា ពួកគេ​ជា​នរណា​ទៀត​ផង​។​
លោកបន្ត​ថា​ ចំពោះ​​ប្រជា​ពល​រដ្ឋចំ​នួន​៥​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ថា​​ជា​​មេ​ខ្លោង​ កំ​ពុង​តែ​​រត់​គេច​ខ្លួន​ហើយ​មិន​​ដឹង​ថា​​ ស្ថិត​នៅ​ទី​ណា​ឲ្យ​ប្រា​កដ​នៅ​ឡើយ​ទេ ៖ “ហើយ​អ្នក​ខ្លះ​ភាគ​ច្រើន​ ស៊ី​ឈ្នួល​គេ​កាប់​ដំណាំដាំ​ដុះ​នៅ​ហ្នឹង ហើយ​ណា​​មួយ​ភ័យ​ខ្លាច​អត់​ហ៊នា​បង្ហាញ​មុខ ថា​ខ្លួន​ជា​អ្នក​នៅ​ហ្នឹង​ទៀត​ផង”។
អ្នក​គ្រប់​គ្រង​បច្ចេក​ទេស និង​ឃ្លាំ​មើល​ការ​រំ​លោភ​សិទ្ធិ​មនុស្ស លោក អំ​ សំអាត មាន​ប្រ​សាសន៍​ថា ប្រជាពល​រដ្ឋ​ដែល​កំ​ពុ​ង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​​មិន​ទាន់​​ត្រូវ​បាន​តុលាការ​​បញ្ជាក់​ពីកាល​បរិ​ច្ឆេទ​ថា ​នឹង​ត្រូវ​ឡើង​សវនាការ​​​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​​ទេ ដោយ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ចៅ​ក្រម​ស៊ើប​សួរ​ ៖ “បាទ! ឥឡូវ​ហ្នឹង​គេ​​ វា​ស្ថិត​នៅ​ដំណាក់កាល​នៃ​ចៅក្រម​ស៊ើប​អង្កេត​ ​អញ្ចឹង​យើង​អត់​ទាន់​មាន​​កាល​បរិច្ឆេត​ណា​មួយ ថា​ចៅក្រម​ហ្នឹង​គាត់​ត្រូវ​បិទ​ការ​សាក​សួរ​នៅ​ពេល​ណា ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ជំនុំ​ជម្រះ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ”។
គួរ​បញ្ជាក់​​ថា កាល​ពី​ថ្ងៃ​ទី​​១៦​ ខែ​​ឧសភា​​ ឆ្នាំ​​២០១២​ មាន​​ទាហាន​​ជា​​ច្រើន​​នាក់​បាន​​ចូល​​ទៅ​​​ភូមិ​​ច្រក​​ដំបង ឃុំ​​កំពង់​​ដំរី ស្រុក​​ឆ្លូង ខេត្ត​​​​ក្រ​​​​​ចេះ ជា​តំបន់​ដែល​អា​ជ្ញាធរ​នៅ​ទី​នោះ​ ចោទ​​ប្រជា​ពល​រដ្ឋ​​ថា​​​ធ្វើ​​អបគមន៍ ហើយ​​បាន​​ផ្ទុះ​​អាវុធ​​ប្រហែល​​ជាង​​៣០​​គ្រាប់ ដោយ​​មិន​​ដឹង​​មូល​​ហេតុ បណ្តាល​​ឲ្យ​ក្មេង​​​​ស្រីម្នាក់​ បាន​​​​ស្លាប់​​ភ្លាមៗ៕

No comments:

Post a Comment

yes