ប្រទេសជប៉ុន បានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាចំនួន ៣,៤លានដុល្លារអាមេរិក ដើម្បីជួយដល់វិស័យអប់រំ និងការជួយផ្គត់ផ្គង់ដល់និស្សិតខ្មែរអោយទៅរៀននៅប្រទេសជប៉ុន។
យោងតាមបទសម្ភាសន៍ជាមួយអ្នកនាំពាក្យរបស់ក្រសួងការបរទេស បន្ទាប់ពីពិធីចុះហត្ថលេខារវាងភាគីនៃប្រទេសទាំងពីរ លោក កុយ គួង បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១២ មាននិស្សិតខ្មែរដែលបានទទួលអាហារូបករណ៍ ទៅសិក្សាចំនួន ២៤៨នាក់ ហើយអ្នកដែលបានបញ្ចប់មកកម្ពុជាវិញ មានចំនួន ២០៣នាក់។
ភាគីជប៉ុន បានអោយដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់និស្សិតកម្ពុជា ២៣នាក់ថ្មី ដែលជាប់អាហាររូបករណ៍បន្តការសិក្សានៅប្រទេសជប៉ុនចំនួន២ឆ្នាំ ជាពិសេសចំពោះមន្ត្រីរដ្ឋាភិបាលវ័យក្មេង ដោយរំពឹងថា នៅពេលពួកគេត្រឡប់មកកម្ពុជាវិញ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕
No comments:
Post a Comment
yes