សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

លោក​តា​អាយុ​​៨០​ឆ្នាំ និង​លោក​យាយ​អាយុ​៧០​ឆ្នាំ​ពិការ​ជើង​ម្ខាង​ក្រីក្រ​គ្មាន​កូ​ន​ចៅ​ជាទី​ពឹង​​


ខេត្ត​ប៉ៃលិន​ ៖ ​លោក​តា​អាយុ​៨០​ឆ្នាំ និង​លោក​យាយ​អាយុ​​៧០​​ឆ្នាំ ទាំង​២​នាក់​ប្តី​ប្រពន្ធ​​រស់​នៅ​ឯ​កោ​ក្នុង​ភូមិ​អូរ​អណ្តូង​ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ​គ្មាន​កូន​ចៅ​ជា​ទីពឹង ​​និង​ថែម​ទាំង​​មាន​ជំងឺ​​ប្រចាំ​កាយ​​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោ​រ​រលំបាក​​វេទនា​​រក​បាយ​ហូប​មិន​គ្រប់​គ្រាន់ ដែល​សព្វ​ថ្ងៃ​​ពឹង​ផ្អែក​ទៅ​លើ​អ្នក​​ជិត​ខាង​​អាណិត​អាសូរ​ដាក់​ទាន​ទាំង​ដី​​សង់​ផ្ទះ និង​ជួយ​ជា​បាយ​ម្ហូប​សម្រាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ ផង​ដែរ ។
លោក​តា​ឈ្មោះ​​ញ៉ែម ថន អាយុ​៨០​ឆ្នាំ ​​នៅ​មាន​កម្លាំង​អាច​ត្រដរ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​រក​អុស និង​បេះ​បន្លែ​ព្រៃ​យក​មក​ធ្វើ​ម្ហូប​បាន ចំណែក​​ឯ​លោក​យាយ​ជា​ប្រពន្ធ​ឈ្មោះ​បៀន ​ណូត អាយុ​៧០​ឆ្នាំ រស់​នៅ​ក្នុង​សភាព​ពិការ​ជើង​ខាង​ស្តាំ ដោយ​​សារ​ជំងឺ​ទឹក​នោម​​ផ្អែម​មិន​អា​ច​ធ្វើ​អ្វី​កើត​នោះ​ទេ។ ​ពួក​គាត់​ទាំង​២​នាក់​​ប្តី​​ប្រពន្ធ​​មាន​ស្រុក​កំណើត​នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ​បាន​ផ្លាស់​​មក​​រស់​នៅ​ក្នុង​ភូមិ​អូរ​អណ្តូង ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​​នេះ​​រយៈ​ពេល​៤​ឆ្នាំ មក​ហើយ ។

No comments:

Post a Comment

yes