បើយោងតាមសេចក្តីរាយការណ៏ពីសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅក្នុងស្រុកសៀមបូក
ខេត្តស្ទឹងតែ្រង បានឲ្យដឹងថា ព្រៃឈើនៅក្នុងស្រុកសៀមបូក កំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាងរង្គាលដោយគ្មានការទប់ស្តាត់ពីមន្ត្រីមូលដ្ឋាន
ឬរដ្ឋបាលព្រៃឈើស្រុកនោះឡើយ ។
ប្រភពព័ត៌មានពីសកម្មជនរបស់គណបក្សសម រង្ស៊ី បានឲ្យដឹងទៀតផងដែរថា ការកាប់ឈើនោះ
គឺធ្វើឡើងដោយមានការបំផុសបំផុលប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំមួយចំនួនស្ថិតក្នុងស្រុកសៀមបូក ពីសំណាក់ឈ្មួញដែលមកពីខេត្តក្រចេះ
និងនៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត ដោយពួកគេបានញុសញ៉ុង ឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើដើម្បីយកមកលក់ឲ្យពួកគេ ដែលឈើទាំងនោះ
គឺសុទ្ធតែជាឈើប្រណីត និងមានតម្លៃ
ដូចជា ធ្នង់ បេង និង នាងនួន ជាដើម
ដោយគេឲ្យក្នុងតម្លៃមួយខ្ពស់ ។ ប្រពភខាងលើបានឲ្យដឹងទៀតថា មួយថ្ងៃៗប្រជាពលរដ្ឋរស់នៅក្នុងស្រុកសៀមបូក
បាននាំគ្នាសុំរុកចូលទៅក្នុងព្រៃដើម្បីកាប់ឈើយកមកលក់ឲ្យឈ្មួញ ។ ដែលឥឡូវនេះ
ព្រៃឈើនៅក្នុងស្រុកសៀមបូក ស្ទើរតែវិនាសហិនហោចក្លាយទៅជាវាលរហោស្ថានអស់ទៅហើយ ហើយឡូវប្រជាពលរដ្ឋបាននាំគ្នាកាប់ឈើធំៗអស់ហើយ
គឺនៅសល់តែឈើតូចៗប៉ុណ្ណោះ ដែលឈើតូចៗទាំងនោះក៏ពួកឈ្មួញប្រមូលទទួលទិញផងដែរ
ដែលគេឲ្យតម្លៃក្នុងមួយគោយន្តចាប់ពី២០ម៉ឺនរៀល ទៅ៣០ ម៉ឺនរៀល
ឬលើសនេះបន្តិចតាមប្រភេទឈើ ដែលល្អនិងមិនល្អ ចំពោះប្រជាពលរដ្ឋដែលដឹករទេះគោ
ឬរទេះក្របីក៏ដូចគ្នានេះផងដែរ ។
ប្រភពខាងលើបានឲ្យដឹងបន្តរទៀតផងដែរថា ការកាប់ឈើយ៉ាងរង្គៀល និងអាណាធិបតេយ្យ បែបនេះ
គឺដោយមានការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាន
និងក្រុមឈ្មួញទាំងនោះដែលជាឈ្មួញកណ្តាល បន្ទាប់ពីពួកគេទិញពីប្រជាពលរដ្ឋបានហើយគឺគេបានយកទៅទុកនៅមាត់ច្រាំងទន្លេក្នុងស្រុកសៀមបូក ដែលមានរាប់រយកំណាត់ឈើ ដើម្បីដឹកដឹកតាមទូកធំៗ ឆ្ពស់ទៅកាន់
ខេត្តក្រចេះ ហើយពួកគេ ដឹកបន្តរទៀតយកទៅលក់ឲ្យឈ្មួញធំនៅយួន
។
ចំណែកឯមន្រ្តីអង្គការការពារព្រៃឈើបានលើកឡើងថា ជំនួញឈើនេះពិតជាបាននឹងកំពុងតែធ្វើ
ការបង្វួកស្មារតីរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមបូក ឲ្យលុងទៅនិងក្តីអន្តរាយ
ដោយពួក គាត់ជាប្រជាពលរដ្ឋនៅឆ្ងាយពីទីប្រជុំជន
មិនបានទទួលបានព័ត៌មានជុំវិញចំពោះការវិនាសហិន
ហោចព្រៃនិងធ្វើឲ្យពួកគាត់ជួបទៅនិងបញ្ហាអ្វីខ្លះនោះ ។ ហើយរឿងកាប់ព្រៃនេះគឺពិបាកក្នុងការទប់ស្កាត់ខ្លាំងណាស់ គឺហាក់បីដូចវែកចកនៅក្នុងបឹងយ៉ាងដូចច្នេះ ។ លោកថា ទាំងអស់នេះគឺ
ដោយសារតែមានការបើកដៃពីសំណាក់មន្រ្តីមូលដ្ឋាន និងពុំមានការទប់ស្កាត់ពីសំណាក់រដ្ឋបាល
ព្រៃឈើ ប៉ូលីស ប៉េអឹម និងស្ថាប័នដែលពាក់ពាន់ទើបការកាប់បំផ្លាញព្រៃឈើ ធ្វើឡើងយ៉ាងអាណាធិបតេយ្យបែបនេះ
។
មន្រ្តីអង្គការការពារព្រៃឈើនៅក្នុងស្រុកសៀមបូកបានលើកឡើងថា គេចាំមើលថាតើ លោក សន សារឿន ដែលជាអភិបាលស្រុកសៀមបូក និងចាត់វិធានការបែបណា
ចំពោះការកាប់ បំផ្លាញព្រៃឈើក្នុងស្រុកសៀមបូកនេះ ។ ជាមួយគ្នានោះ
មន្រ្តីអង្គការការពារព្រៃឈើ បានលើកឡើងថា នេះដោយសារតែអសមត្ថភាពរបស់អភិបាលស្រុក ដែលមិនបានដាក់បញ្ជាឱ្យម៉ឹងម៉ាត់ បណ្តោយឲ្យករណីនេះកើតមានយ៉ាងពេលបន្ទុក
សុខចិត្តសុំងំដេកចាំប្រមូលលុយពីពួក ឈ្មួញទាំងនោះទៅវិញ ដែលធ្វើឲ្យឈ្មួញកាន់តែបានចិត្តកាប់បំផ្លាញព្រៃឈើគ្មានកោតខ្លាចអ្វី
ទាំងអស់ ។
លោក គីម សួរភីរិទ្ធ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
បានលើកឡើងជុំវិញករណីនៃការ បើកដៃពីសំណាក់អាជ្ញាធរឲ្យឈ្មួញកាប់ឈើយ៉ាងអាណាធិបតេយ្យស្ទើរតែវិនាសហិនហោចអស់
ទៅហើយនៅក្នុងស្រុកសៀមបូល លោកបានលើកឡើងថា
ចុងបញ្ចប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជាគឺត្រូវតែអស់ បើទោះបីជាមានសរាចរណ៏ណែនាំឲ្យមានការបង្ក្រាបយ៉ាងណាក៏ដោយ
ក៏គ្មានប្រសិទ្ធភាពដែរ ដូចជាការវែកចកយ៉ាងដូចច្នោះ។ លោកថាកត្តាទាំងអស់នេះ គឺបណ្តាល
មកពីការគ្រប់គ្រង និងការអនុវត្តច្បាប់មិនមានការយកចិត្តទុកដាក់ ជាមួយគ្នានោះលើកលែងតែនៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្តូរ
គឺប្រជាពលរដ្ឋត្រូវតែគិតថាតើខ្លួននៅតែបន្តរឲ្យមានការដឹកនាំបែបនេះ
តទៅមុខទៀតឬត្រូវតែមានការផ្លាស់ប្តូរ លោកថាប្រជាពលរដ្ឋត្រូវតែយល់ឲ្យបាន
ច្បាស់ចំពោះតម្លៃនៃព្រៃឈើ ព្រោះព្រៃឈើមានតម្លៃខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា
កុំឆាប់ចាញ់បោកឈ្មួញលួងលោមឲ្យចូលព្រៃដើម្បីកាប់ឈើលក់ទៅឲ្យគេ ។ ពេលណាអស់ព្រៃ
នោះបងប្អូននៅក្នុងតំបន់ និងអស់អ្វីៗទាំងអស់ ទាំងការធ្លាប់អាស្រ័យអនុផលព្រៃឈើ
រួមនិងការធ្វើឲ្យមានការប្រែប្រួលអាកាសធាតុផងដែរ
បងប្អូនទទួលផលបានតែបន្តិចក្នុងការកាប់ឈើយក ទៅលក់ឲ្យឈ្មួញ
តែគេវិញចាំតែទទួលទិញគេចំណេញយ៉ាងកុកក្តោង ។ ដោយលោកអំពាវនាវ ហើយអំពាវនាវទៀត
សូមកុំឲ្យបងប្អូនប្រជាពលរដ្ឋឈប់កាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធន ធានធម្មជាតិដ៏មានតម្លៃរបស់ខ្លួនតទៅទៀត
ហើយឈប់ចាញ់បោកពួកឈ្មួញទាំងអស់នោះ ។
សូមរំលឹកផងដែរថា លោក ហ៊ុន សែន
នាយករដ្ឋមន្រ្តីរបស់ខ្មែរក៏ធ្លាប់បានធ្វើការព្រមាន និងដកលោក ទី សុគន្ធ
ដែលជាប្រធានរដ្ឋបាលព្រៃឈើចេញពីដំណែងផងដែរ ដោយលោក ទី សុគន្ធ
គ្មានសមត្ថភាពក្នុងការបង្ក្រាបបទលើសព្រសឈើឲ្យមានប្រសិទ្ធភាព ហើយបានឲ្យលោក ឆេង
គឹមស្រ៊ុន គ្រប់គ្រងតំណែងជំនួសលោក ទី សុគន្ធវិញ ។ តែមន្រ្តីការពារព្រៃឈើ
និងមជ្ឈដ្ឋានទូ ទៅបានលើកឡើងថា ការដកលោកទី សុគន្ធ
ចេញពីដំណែងវាហាក់បីដូចជាយឺតពេលបន្តិចទៅ ហើយ
ព្រោះព្រៃឈើមួយចំនួនធំនៅតាមតំបន់ផ្សេងៗនោះបានកាប់បំផ្លាញអស់ទៅហើយផង ដែល
ហើយការដកលោក ទី សុគន្ធ នោះក៏មិនបានធ្វើការដាក់ទោសទាន់ចំពោះលោក ទី សុគន្ធ នោះទេ
ក្នុងការគ្រប់គ្រង់របស់ខ្លួនដែលធ្វើឲ្យព្រៃឈើហិនហោចនោះ តែផ្ទុយទៅវិញលោក ហ៊ុន សែន
បានថែមទាំងតំឡើងឋានះលោក ទី សុគន្ធ ឲ្យឡើងធំថែមទៀត ។ ដោយពួកគេបាន លើកឡើងថា
ការធ្វើរបៀបនេះរបស់លោក ហ៊ុន សែន គ្រាន់តែជាការល្អមើលតែប៉ុណ្ណោះ ក្នុង ការបោកប្រាស់ពីក្រសែភ្នែករបស់ប្រជាពលរដ្ឋ
ពួកគាត់ថាសូម្បីតែលោក ហ៊ុន សែន ខ្លួនឯង ផ្ទាល់ក៏ធ្លាប់បានធ្វើការសន្យាផងដែរថា
ប្រសិនណាលោកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះ មិនបាននោះទេ
លោកហ៊ានកាត់ក្បាលលោកក្រវិតចោលថែមទៀតផង ។ តែជាលទ្ធផល ព្រៃឈើនៅក្នុងស្រុកខ្មែរគឺនៅតែរលាយអស់ដ៏ដែល
ដូចជាអំពិលត្រូវទឹកយ៉ាងដូចច្នោះ ។
ដូចនេះមានតែការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយនិងគណបក្ស សម រង្ស៊ី
ទេទើបអាចធ្វើការ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើរបស់យើងបាន បើទោះបីជាមានការយឺតមួយជំហ៊ានក៏ដោយ
ហើយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បោះឆ្នោតគាំទ្រគណ
បក្ស សម រង្ស៊ី ដើម្បីគណបក្ស សម រង្ស៊ី
ធ្វើការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើពីសំណាក់ ឈ្មួញខិលខូចទាំងនេះ ៕
No comments:
Post a Comment
yes