សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

កម្ពុជា ប្រារព្វ​ខួប​ ៥០​ឆ្នាំនៃ​សាល​ក្រម​តុលាការ​ក្រុង​ឡា​អេលើក​រណី​ប្រាសាទ​ព្រះវិហារ​


កម្ពុជា​​ប្រារព្វ​​ខួប​​ ៥០​ឆ្នាំ នៃ​​ជ័យ​​ជំនះ​​លើ​​ប្រទេស​​ថៃ​ តាម​​អំណាច​​សាល​ក្រម​ របស់​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​​ក្រុង​​ឡាអេ ខ​ណៈកម្ពុជា កំពុង​រង់​ចាំ​ការ​​បក​ស្រាយ​​សាលក្រម​ របស់​​តុ​លាការ​​​អន្តរ​ជាតិ​​មួយ​​នេះ ស្តី​ពី​​អធិប​​តេយ្យ​​ភាព​​ប្រាសាទ​​​វិហារ​ និង​​តំបន់​ក្បែរ​​ប្រាសាទ​ ដែល​​ថៃ​​ព្យា​យាម​​​ឈ្លាន​​​ពាន។​
តាម​​កាល​វិភាគ​​ព្រឹត្តិ​ការ​ណ៍ នៃ​ការ​ប្រារព្ធ​​ខួប​ ៥០​​ឆ្នាំ នៃ​​សាលក្រ​ម​​ក្រុង​​​ឡា​អេ ​១៥​​មិថុនា ​១៩៦២ នៃ​​​ប្រា​សាទ​ព្រះវិហារ របស់​​ខ្មែរ ត្រូវ​បាន​​គេរៀប​​ចំធ្វើ​​ឡើង​​​នៅ​តាម​​​គ្រឹះ​​​ស្ថាន​​​ឧត្តម​​​សិក្សា​​​​នានា ​នៅរាជ​ធានី​ភ្នំពេញ ​ដោយ​​មាន​​និស្សិត​​ចូល​រួម​រាប់​​ពាន់​នាក់​។
ប៉ុន្តែ​​ពិធី​នេះ ​មិន​​ទាន់​​ឃើញ​​មន្ត្រី​រដ្ឋាភិបាល ​ឬស្ថាប័ន​​របស់​​រដ្ឋាភិបាល ​បាន​​ដឹក​​នាំ​ការ​​ប្រា​រព្ធ​​ជា​​លក្ខណៈ​​​ជាតិ​​​នោះ​ទេ ​​ដោយ​​គេ​សង្កេត​​ឃើញ​ការ​ធ្វើ​ឡើង​​តាម​​រយៈម​ន្ត្រី ​និង​​អ្នក​​ប្រវត្តិ​​សាស្ត្រ​តែ​ប៉ុណ្ណោះ។ នៅក្នុ​ង​ពិធីនេះ ​មាន​ការ​​ថ្លែង​សុន្ទរ​កថា ​​របស់​​អ្នក​​ប្រវត្តិ​​សាស្ត្រ​​ខ្មែរ ដោយ​លើក​ឡើង​​ពី​អំណាច​​សាលក្រ​ម​ឆ្នាំ​១៩៦២ ដែល​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​​ជាតិ​​​ក្រុង​​ឡាអេ​ កាត់​​ក្តី​ឲ្យ​ភា​គី​​កម្ពុជា ​ឈ្នះភាគីថៃ​ ប៉ុន្តែ​​មក​ដល់​​ពេល​​នេះ វិវា​ទតំបន់​ក្បែរប្រា​សាទ​ព្រះវិហារ​ នៅតែប​ន្ត ដោយសារ​តែប្រទេស​​ថៃព្យាយាម​ចង់បា​ន​ដី​នៅជាប់​នឹង​​ប្រាសាទ​។
ប្រាសាទ​ព្រះវិហារ​ ដែល​ជា​សម្បត្តិ​ដូនតា ​របស់​ខ្មែរ ​ត្រូវ​បានសា​ងសង់ឡើង ​នៅលើដ​ង​ភ្នំ​​ដងរែ​ក នៅ​សតវត្ស ​ទី១១ ​ជាប់នឹង​ប្រទេស​ថៃ៕​

No comments:

Post a Comment

yes