សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

កម្មករ​រោង​ចក្រ​ហ្គាវ័ន​ បន្ត​ធ្វើ​កូដ​កម្ម​ជំរុញ​ឲ្យ​ថៅកែ​ដក​ពាក្យ​បណ្តឹង​


កម្មករ​ជិត ៩០០​​នាក់ នៅ​​រោង​​ចក្រ​​ផលិត​​កង់​​ឡាន​​ហ្គា​​វ័ន នៅ​​ក្រុង​​តា​ខ្មៅ ខេត្ត​​​​កណ្តា​​ល បាន​​ធ្វើ​​កូដ​កម្ម​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​​នេះ ជំរុញ​​ឲ្យ​​ថៅកែ​​រោង​​ចក្រ ដក​ពាក្យ​​បណ្តឹង​​ពី​​តុលាការ ដែល​​​​​​​​ប្តឹង​​ចោ​ទ​​​តំណាង​​ពួក​​គេ ពី​​បទ​​ដឹក​នាំ​កម្មករ​តវ៉ា​ដើម្បី​​ជម្រិត​​ទារ​​ប្រាក់។
លោក កែវ យ៉ា ដែល​​អះ​​អាង​ថា​ជា​តំ​ណាង​​កម្មករ ហើយ​​ត្រូវ​​បាន​​ថៅកែ​​រោង​​ចក្រ​ ប្តឹង​​ពី​​បទ​​ជម្រិត​​ទារ​​ប្រាក់​​នោះ បាន​​ឲ្យ ​VOD ​ដឹង​​​​ថា កម្មករ​​ធ្វើ​កូដ​​កម្ម​ដើម្បី​​​​​ជំទាស់​​​នឹង​​​ថៅ​​កែ​​រោង​​​ចក្រ​​នេះ​ ​ដែល​​បាន​ដាក់​ពាក្យ​ប្តឹង​តំណាង​ពួក​គេ​បី​នាក់​ទៅ​តុ​​លាការ ដោយ​ចោទ​​​​ប្រកាន់​​​ថា ការ​​ធ្វើ​​កូដ​កម្ម​កន្លង​មក តំណាង​ទាំង​នោះ​ទៅ​ជម្រិត​​​ទារប្រាក់​ពី​ថៅកែ ដើម្បី​​​​​​​​​​​​​​​បញ្ឈប់​​​ការ​តវ៉ា។ ពួក​គេ​ថា ការ​​ចោទ​ប្រកាន់​របស់​ថៅ​កែ មក​លើ​តំណាង​ពូ​​ក​​គេ មិនមែន​​ជា​​កា​​រពិតទេ ៖ “គេ​ដាក់​យើង​ជំរិត​ទារ​លុយ​ពី​ថៅ​កែ​ហ្នឹង ពី​បញ្ហា​យើងដាក់​វិវាទកម្ម​ករ​អោយ​ដោះ​ស្រាយ​អី​អញ្ចឹង​​​ ថា​យើង​យក​អាលក្ខខណ្ឌ​ហ្នឹង យក​ទៅ​ជំរិត​ទារ​លុយ​គេ”។
ប្រធានក្រុមហ៊ុន​ហ្គាវ័ន លោកស្រី មារីល សាដែត មិន​ធ្វើ​អត្ថាធិ​ប្បាយ​​លម្អិត​​ទេ ដោយ​​​​​គ្រាន់​​​​​​តែ​​បញ្ជាក់​​ថា អ្នក​ស្រី​​រង់​ចាំ​ជួប​​ពិភាក្សា​​ជាមួយ​​ភាគី​​ពាក់​​ព័ន្ធ​នៅ​​ថ្ងៃ​​នេះ ជា​មុន​សិន​ ៖ “​ពេល​នេះ ខ្ញុំ​មិន​ទាន់​​អាច​ប្រាប់​ពី​ដំណោះ​ស្រាយ​យ៉ាង​ណា​បាន​ទេ ព្រោះ​ភាគី​ខាង​សជីព​ការ​ពារ​កម្ម​ករ​​ និង​រោង​ចក្រ កំពុងតែ​រៀប​ចំការ​ប្រ​ជុំ​ ដើម្បី​រក​ដំណោះ​ស្រាយ ដូច្នេះ​លទ្ធផល​​និង​ដឹង​នៅ​ក្រោយ​​ពេល​ប្រ​ជុំ”។

បើតាម​តំណាង​កម្មករ​ បាន​ឲ្យ​ដឹង​ថា កាល​​​​ពី​ដើម​ខែ​មិថុនា​នេះ ពួក​គេ​បាន​ធ្វើ​កូដ​​​កម្ម​​​ម្តង​​ហើយ ដោយ​ជំរុញ​​​​ឲ្យ​ថៅ​​​កែ​​​រោង​​​ចក្រ​នេះ គោរព​លក្ខ​ខណ្ឌ​ការ​ងារ​មួយ​ចំនួន ដូច​​​​ជាសុំ​​​ឲ្យថៅ​​កែ រោង​​​ចក្រស​ម្រួល​​​ឲ្យ​មាន​ខ្យល់​ចេញ​​​​ចូល​ ឲ្យ​បាន​គ្រប់​គ្រាន់​​នៅ​កន្លែង​​​ធ្វើ​​​ការ​ទាម​ទារ​ប្រាក់​រ​​ង្វាន់​​​​ប្រ​​​​ចាំ​​​​ខែ​ ​​​១០​​​​ដុល្លា​រ ប្រាក់​ធ្វើ​​​ដំណើរ​​​​​និង​ស្នាក់​នៅ ១០​ដុល្លារ និ​ង​អត្ថ​ប្រ​​យោជន៍​​​ផ្សេងៗ​​​​មួយ​​​​ចំនួន​​​​ទៀត។
កម្មករបន្តថា ការតវ៉ា​នៅពេលនោះ ​​​ត្រូវ​​​​​បាន​​ព្រមព្រៀងគ្នាលើចំនុច​មួយ​ចំនួន ដែល​​ធ្វើឲ្យ​​កម្មក​​​​រ​​​សម្រេច​​​​ចូល​ធ្វើ​ការ​តាម​ធម្ម​តា​វិញ។
បើតាម​ព័ត៌​មាន​ចុង​ក្រោយ​​ពី​តំណាង​កម្ម​ករ​ បាន​អោយ​ដឹង​ថា កម្មករ​ដែល​ធ្វើ​កូដ​កម្ម​​នោះ បាន​ចូល​ធ្វើ​ការ​វិញ​​នៅ​ថ្ងៃ​ដដែល បន្ទាប់​ពី​ថៅ​កែ​ទទួល​យក​សំណើរ​​របស់​ពួក​គេ​ ហើយ​ថៅ​កែ​រោង​ចក្រ​​ដក​​ពាក្យ​បណ្តឹង នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា គឺ​មុន​ថ្ងៃ​ដែល​កម្ម​ករ​ចូល​​​​បំ​ភ្លឺ​មួយ​ថ្ងៃ៕

No comments:

Post a Comment

yes