សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 13, 2012

ប្រជាពលរដ្ឋរងគ្រោះក្នុងរឿងដីធ្លីនៅខេត្តកោះកុង ដែលត្រូវបានក្រុមហ៊ុន ជំលាស កំពុងជួបការលំបាក


បញ្ហាជំលោះដីធ្លីនៅក្នុងប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃពុំមានការថមថយនោះទេ ពោល​គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ។

បើយើងតាមសេចក្តីរាយការណ៏ពីខេត្តកោះកុង មកបានអោយដឹងថា មានប្រជាពលរដ្ឋ​មួយ​ចំនួន ដែលត្រូវបានក្រុមហ៊ុនចិនរំ​លោភ​​យកដីធ្លី ហើយបានជំលៀសអោយ​ទៅរស់នៅលើ​ទី​តាំងថ្មីនោះ បច្ចុប្បន្ននេះពួកគាត់ទាំងនោះ កំពុងតែរស់នៅជួបការលំបាកយ៉ាងខ្លាំង​ក្នុងជីវ​ភាព​រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដោយមានអ្នកខ្លះដាច់បាយមួយពេលៗក៏មាន ។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ ដែលកាលពីមុនរស់នៅ ផ្សារថ្មសរ ហើយបច្ចុប្បន្ន ត្រូវបានជម្លៀសមករស់នៅទីតាំងថ្មី ក្នុងភូមិតាទែន ឃុំតានូន ស្រុកបូទុម​សា​គរ ក្នុងខេត្តកោះកុង បានថ្លែងថាប្រជាពលរដ្ឋជាច្រើនគ្រួសារដែលត្រូវបានក្រុមហ៊ុនចិន ឈ្មោះ « យូនៀន ដេវឺលុបមិន គ្រុប » បានរំលោភ យកដីធ្លី របស់ពួកគាត់ ហើយបានជំលៀស​អោយមករស់នៅលើទីតាំងថ្មីនេះ បច្ចុប្បន្នពួកគាត់កំពុងតែជួបនូវការលំបាកយ៉ាងខ្លាំង ​ដោយ សារបាត់បង់ដីថ្លី ផលដំណាំ ជាដើម ។
ហើយឥលូវ ពេលមករស់នៅលើទីតាំងថ្មីនេះ គឺពួក គាត់ មិនមានដីធ្វើស្រែ បង្ករបង្កើនផល សម្រាប់បានហូបចុកដូចកាលពីពេលមុននោះទេ ដែលពួកគាត់មានអ្វីៗគ្រប់បែបយ៉ាង អាចឲ្យចញ្ចឹមជីវិត និងមានជីវភាពធូធាបាន តែពេលនេះ ពួកគាត់រកតែអង្ករច្រកឆ្នាំងស្ទើរតែមិនបានផង ដែលមានគ្រួសារខ្លះបានដាច់បាយមួយ ពេលៗ ជាហូរហែរមកហើយ ។ ប្រភពខាងលើបានឲ្យដឹងបន្តរទៀតផងដែរថា មានប្រ​ជាពល​រដ្ឋខ្លះ ដោយពួកគាត់មិនអាចរស់នៅទីនោះបាន បាននាំគ្នាធ្វើ​ចំណាក​ស្រុក​ចេញពីទីតាំង ដែលក្រុមហ៊ុនឲ្យពួកគាត់ទៅរស់នៅនោះ ដើម្បីស្វែងរកការងារធ្វើនៅកន្លែងផ្សេងព្រោះនៅតំ បន់នោះពួកគាត់មិនអាចប្រកបរបរអ្វីបាននោះឡើយ ។

ប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតផងដែរថា  កន្លងមកធ្លាប់មានមន្រ្តី​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន បានយកអង្ករចែកជូនពួកគាត់ សម្រាប់បានហូបខ្លះដែរ ប៉ុន្តែបច្ចុប្បន្ន​នេះ គឺគ្មាន​មន្រ្តី​ណាម្នាក់គិតគូរពីសុខទុក្ខរបស់ពួកគាត់ទេ ដែលពួកគាត់កំពុងរស់នៅ ជួបការលំបាក ពិ បាកជាងស្លាប់ទៅទៀតនោះ ។ លោកថា មន្រ្តីគណបក្សប្រជាជនដែលយកអំណោយទៅចែក
ជូនពួកគាត់នាពេលកន្លងមកនោះគឺជាអ្នកដែលបានយកដីរបស់ពយកគាត់ទៅឲ្យក្រុមហ៊ុនចិន ខាងលើនោះ តែគេធ្វើជាចិត្តល្អយកអំណោយមកចែកជូនពួកគាត់ ដើម្បីជាការបិទបាំងអំពើ អាក្រក់របស់ពួកគេ ដោយមិនចង់ឲ្យប្រជាពលរដ្ឋធ្វើការថ្កោលទោសលើពួកគេនោះ ។

ចំណែកឯមន្រ្តីអង្គការសិទ្ឋិមនុស្សក្នុងស្រុកដែលធ្វើការលើរឿងនេះ ពួកគាត់បានថ្លែងថា ប្រជា​ពលរដ្ឋ​ដែលត្រូវបានក្រុមហ៊ុនចិនជំលៀសនោះ ចប្ចុប្បន្ននេះពួកគាត់កំពុងជួប​ ការលំបាក​ជា​ពន់ពេក ទាំងការរស់នៅ ហូបចុក និងគ្មានការងារធ្វើសម្រាប់បានប្រាក់យកមកផ្គត់ផ្គង់ ក្នុង ក្រុមគ្រួសារនោះ ដោយមានអ្នកខ្លះកំពុងតែធ្លាក់ខ្លួនឈឺ ហើយគ្មានប្រាក់ សម្រាប់ទិញ​ថ្នាំ​សង្កូវ​យកទៅព្យាបាលនោះទេ ។

សូមជំរាបផងដែរថា ករណីប្រជាពលរដ្ឋដែលត្រូវបានអាជ្ញធរជំលៀសចេញពីដីធ្លី ផ្ទះសម្បែង មិនមែនកើតមានតែនៅក្នុងខេត្ត​កោះ​កុង នោះទេ គឺបានកើតមានគ្រប់ខេត្ត-ក្រុងទាំងអស់នៅ ក្នុងប្រទេសកម្ពុជា ហើយចំពោះរឿងរ៉ាវទាំងនោះគឺមិនត្រូវបានភាគីខាងក្រុមហ៊ុន ឬខាងរដ្ឋា ភិបាលធ្វើការដោះស្រាយគោលនយោបាយ ឲ្យបានសមរមនោះទេ ។

លោក គង់ គាំ សមាជិកព្រឹទ្ឋសភា និងជាប្រធានស្តីទីគណបក្ស សម រង្ស៊ី ធ្លាប់បានលើកឡើង កាលពីពេលកន្លងទៅថ្មីៗនេះថា ការអភិវឌ្ឍន៏របស់រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន មិន​បានបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋនោះទេ ក្រៅតែអំពីការរំលោភបំពានសិទ្ឋិរបស់ប្រជា​ពលរដ្ឋ រំលោភយកដីប្រជាពលរដ្ឋពលរដ្ឋក្រីក្រទៅឲ្យឈ្មួញ និងក្រុមហ៊ុនទុច្ចរឹតនោះ ហើយ ការអភិវឌ្ឍន៏របស់រដ្ឋាភិបាលលោក ហ៊ុន សែន គឺបំរើតែផលប្រយោជន៏ ក្រុមហ៊ុនខិលខូច ឈ្មួញទុច្ចរឹត និងបំរើប្រយោជន៏តែអ្នកមានអំណាច មាន​ប្រាក់តែប៉ុណ្ណោះ។ ចំណែកប្រជាពល រដ្ឋចង់រស់នៅលំបាកវេទនាយ៉ាងណាក៏ពួកគេមិនខ្ចីខ្វល់ខ្វាយ ឬរវីរវល់ចំពោះបញ្ហានោះ ផងដែរ ។

សូមជំរាបជូនថាគណបក្ស សម រង្ស៊ី មិនគាំទ្រចំពោះការអភិវឌ្ឍន៏ របស់រដ្ឋាភិបាល​តាមរយះ​ការបណ្តេញ​ប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសម្បែងនោះឡើយ។ ហើយគណបក្ស សម រង្ស៊ី នៅ​ពេលមានសម្លេងឆ្នោតគ្រប់គ្រាន់​ដឹកនាំប្រទេស គណបក្ស សម រង្ស៊ី នឹងធ្វើការអភិវឌ្ឍន៏​អោយ​​បានល្អប្រសើរ ដែលមានផលចំណេញទាំងរាស្រ្តក្រុមហ៊ុន ហើយនិងរដ្ឋ ។ ចំពោះដីធ្លី ដែលប្រជាពលរដ្ឋបាត់បង់នោះគណបក្ស សម រង្ស៊ី និងធ្វើការសើរើឡើងវិញដើម្បីយកដីធ្លី ទាំងនោះ ដែលត្រូវបានឈ្មួញខិលខូច ក្រុមហ៊ុនទុច្ចរឹត មកប្រគល់សងជូនប្រជាពលរដ្ឋវិញ មិនធ្វើឲ្យប្រជាពលរដ្ឋរស់នៅពិបាកជាងស្លាប់ដូចសព្វថ្ងៃនេះឡើយ ។ ហើយគណបក្ស និងធ្វើ ការសើរើឡើងវិញចំពោះអាជ្ញាប័ណ្ណក្រុមហ៊ុនដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះដែលពុំមានលក្ខណះត្រឹមត្រូវតាមច្បាប់ដែលបានចែង នោះ ។ ដូចច្នេះសូមចូលរួមទាំងអស់គ្នាជាមួយគណបក្ស សម រង្ស៊ី ដើម្បីសង្គ្រោះប្រទេសជាតិ ឲ្យបានទាន់ពេលវេលានៅឆ្នាំ២០១៣ ដើម្បីការរស់នៅមានភាពប្រសើរ និងថ្លៃថ្នូររុងរឿងទាំង អស់គ្នា ៕ 

No comments:

Post a Comment

yes