សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 13, 2012

សំណុំរឿង ឈូក បណ្ឌិត ស្ថិតនៅក្នុងស្ថានភាពមិនប្រក្រតី


 ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានភាពមិនស្មើគ្មាន​ចំពោះ​មុខច្បាប់ ​រវាងអ្នកមានលុយ មានអំណាច និងប្រជាពលរដ្ឋដែលជាអ្នកក្រីក្រ ហើយនេះ​ក៏ជាភាព​អាមាស​មួយផង​ដែរសំរាប់​ប្រពន្ធ័តុលាការកម្ពុជា។

យ៉ាងណាម៉ិញចំពោះករណីលោក ឈូក បណ្ឌិត ដែលជាអតីតអភិបាលក្រុងបាវិត ដែល​បានបាញ់រះ​មកលើ​ហ្វូង​បាតុករនៅរោង​ចក្រ​ កៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១២នោះ បាន​ធ្វើអោយកម្មការនី​ចំនួនបី​នាក់​រង​របួស​ធ្ងន់ធ្ងរហើយរហូតមកទល់និងពេលនេះគឺមិនទាន់ត្រូវបាន​តុលាការផ្តន្ទាទោស​នៅឡើងទេ មាន​ន័យថាជន​សង្ស័យ​​កំពុងរស់នៅដោយមានសេរីភាព ស្របពេលដែលជនរង​គ្រោះទាំងនោះកំពង់​តែ​ទន្ទឹងរងចាំភាព​យុត្តិធម៌ទាំងអន្ទះសារនោះ


មន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា ជាទូទៅប្រពន្ធ័តុលាការនៅកម្ពុជា ត្រូវបាន​មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានធ្វើការរិះគុណយ៉ាងខ្លាំងថា មិនបានអនុវត្តឲ្យមានភាពស្មើគ្នាចំពោះ​​មុច្បាប់នោះទេ ដែលផ្ទុយទៅនិងច្បាប់រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា ដែលបានចែងថា « ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ » ។ ព្រោះថា​ករណីរបស់លោក ឈូក បណ្ឌិតគឺតុលាការខេត្តស្វាយរៀងមិនទាន់បានចាប់យកជនល្មើសមកផ្តន្ទាទោស​តាមផ្លូវ​​ច្បាប់​នៅឡើយទេ។ តែផ្ទុយទៅវិញប្រសិនបើករណីនេះធ្លាក់ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមានជ​ម្លោះ​ដីធ្លី​​ជាមួយ​​ក្រុមហ៊ុន ឬជាមួយមន្ត្រីមានអំណាច​ នៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ាការពារ ដីធ្លី ស្រែចំការ និងផ្ទះសម្បែ របស់ពួកគាត់នោះ គឺតែងតែត្រូវបានមន្រ្តីអាជ្ញាធរ ឬ សន្តិសុខ​ការពារ​​​អោយក្រុមហ៊ុនវាយបង្ក្រាបយ៉ាងសាវហាវព្រៃផ្សៃ។​ហើយនៅពេលដែល​ប្រជាពលរដ្ឋ​ធ្វើការ​តបតវិញនោះ ពួកគេនិង​ចាប់វាយខ្នោះខ្នៀង រួចហើយក៏ប្រើប្រពន្ធតុលាការយកមកគាបសង្កត់​ប្រជាពលរដ្ឋ ដោយចោទប្រកាន់​ទៅលើករណីផ្សេងៗ ព្រមទាំងមានការចាប់ឃុំខ្លួនភ្លាមៗ​ ផងដែរ ដូច​ជាករណីប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ តំបន់បុរីកីឡា រួមជាមួយនិងតំបន់ផ្សេងៗ​ទៀត​ជាដើម​ ។​

បើយោងតាមប្រភពព័ត៌មានពីខេត្តស្វាយរៀងមកបានអោយដឹងថា មេធាវីការពារក្តីឲ្យកម្មការិនី
ដែលជាជនរងគ្រោះទាំងបីនាក់ ពាក់ព័ន្ធ​​ក្នុងសំណុំ​រឿង​​​បាញ់​ប្រហារ​​នៅ​រោង​ចក្រ​កៅវ៉េ ក្នុង​ក្រុង
​បាវិត កាល​ពី​ថ្ងៃទី២០ ខែកម្ភះ ​ឆ្នាំ២០១២ កន្លង​ទៅ​បាន​បង្ហាញ​​​​សាក្សី​ចំនួនពីរនាក់ទៀត ដែលត្រូវចូលខ្លួនទៅបំភ្លឺនៅតុលាការ​ខេត្ត​ស្វាយ​រៀង​ នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា ឆ្នាំ២០១២ ​ខាងមុខនេះ ។ មេធាវីការពារក្តីឲ្យជនរងគ្រោះលោក ជិន លីដា បានអោយ​ដឹង​ថាលោកកំពុងធ្វើពាក្យស្នើសុំដើម្បី​​បញ្ចូលសាក្សីក្នុងសំណុំរឿងនេះហើយ

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ កម្មការិនីចំនួនបីនាក់ ដែលជាជនរង គ្រោះបានចូលទៅបំភ្លឺនៅមុខចៅ​ក្រមស៊ើបសួ ហើយក៏បានបង្ហាញថាជនសង្ស័យដែលជាអតីតក្រុងបាវិត លោក ឈូក បណ្ឌិត ពិតជាបានដកកាំភ្លើងខ្ចី​បាញ់មកលើពួកគេពិតប្រាកដមែន។

សូមបញ្ជាក់ថាលោក ឈូក បណ្ឌិត ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទបង្ករបួស​ស្នាម​ដោយ​​អចេតនា លើកម្មការិនីរោងចក្រ កៅវ៉េ តំបន់សេដ្ឋកិច្ចពិសេស ក្រុងស្វាយរៀង​ហើយ​លោក ​ឈូក បណ្ឌិត ដែលជាអតីត​ចៅហ្វាយ​ក្រុង​បាវិតនេះ ត្រូវបានគេស្គាល់ថា​ជាក្មួយ​ប្រុស​របស់លោកស្រី ម៉ែន សំអន ដែលជាឧនាយករដ្ឋមន្ត្រីប្រចាំការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ លោក ហ៊ុន សែន ផងដែរ ដែលជាជន​សង្ស័យ​តែ​ម្នាក់គត់ ដែល​បាន​បាញ់​ធ្វើ​ឲ្យ​កម្មការិនី រោង​ចក្រ ​កៅវ៉េ រង​របួស​ធ្ងន់ធ្ងរ ក្នុងអំឡុងការតវ៉ាមួយ​របស់កម្មករ កាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០១២ ។ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាងដូចច្នេះ​ក្ដី​រហូត​មក​ដល់​ពេល​​នេះលោក ឈូក បណ្ឌិត ​នៅ​តែរស់នៅ និងដើរហើរ​ដោយ​សេរីភាព គ្មានអ្នក​ណា​អាច​ប៉ះពាល់​​លើរូបគេបាននោះឡើយ​ ​។

ចំណែកឯតំណាងរាស្រ្ត និង ជាអ្នកនាំពាក្ស គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មាន​ប្រ​សាស​ន៏​ឲ្យដឹងចំពោះករណីខាងលើនេះថា ច្បាប់នៅក្នុងប្រទេសកម្ពុជា គឺនៅមាន​គំលតនៅឡើយរវាងអ្នកមានអំណាច អ្នកមានប្រាក់ និង​ប្រជាពលរដ្ឋសាមញ្ញ លោកថាប្រសិនបើបទល្មើស​ ធ្វើទៅដោយអ្នកមានអំណាច ជាមន្រ្តីជាន់​ខ្ពស់​ក្នុង​ជួរ​គណបក្សប្រជាជន ហាក់ដូចជាមាន​ភាពព្រងើយកន្តើយ​ ក្នុងការចាប់​ខ្លួន​​ពី​សំណាក់​តុលាការ តែបើ​សំរាប់​​​ពលរដ្ឋសាមញ្ញ ឬជាប្រជា​រាស្រ្ត​​ក្រីក្រ តុលាការគឺមានវិធាន​ការយ៉ាង​ប្រញាប់ និងមាន​ប្រសិទ្ឋិ​ភាពជាទី​បំផុត

គួរបញ្ជាក់ផងដែរថា មិនមែនតែជនល្មើស ឈូក បណ្ឌិត ខាងលើនេះទេ ដែលមិនទាន់មានការ
ចាប់ខ្លួននោះ ព្រោះ​កន្លងមក​មាន​កម្មជន​ការពារ​សិទ្ឋិមនុស្ស សកម្មជននយោបាយមួយចំនួន
ទៀតដែលត្រូវបានគេបាញ់សម្លាប់ និងចាប់ខ្លួន​ រហូតមក​ទល់​ពេលនេះ គឺនៅមិនទាន់មានការ
ចាប់ខ្លួន ជនដៃដល់បាន​នៅឡើយនោះទេ ទាំងអស់នេះអាចឆ្លុះបញ្ចាំងឲ្យឃើញ​ បានកាន់តែ​ច្បាស់អំពី វប្បធម៌​និទណ្ឌភាពនៅកម្ពុជានៅតែមានជាហូរហែរ។ ជាមួយគ្នានោះ គណបក្ស សម រង្ស៊ី ក៏មានគោល​ការណ​​​លុប​បំបាត់អំពើនិទណ្ឌភាពនេះឲ្យខានតែបានផងដែរ គឺមិនអោយកើតមាននៅកម្ពុជាទៀតឡើយ នៅពេលដែល​គណ​បក្ស សម រង្ស៊ី ឈ្នះឆ្នោត ដោយមិនធ្វើដូចជាអ្នក​ដឹកនាំ​ប្រទេស​បច្ចប្បន្ននេះទេ ហើយ​គណបក្ស សម រង្ស៊ី ដែលដឹកនាំរដ្ឋាភិបាល នឹងស្វែង​រក​ចាប់ខ្លួន​ជនល្មើស​ទាំងអស់នោះ ឲ្យ​ទាល់តែបាន ដើម្បីយកពួកគេមកផ្តន្ទាទោសទៅតាមផ្លូវ​
ច្បាប់ សំរាប់ការផ្តល់យុត្តិធម៌ជូន​ជនរង​គ្រោះ​ស្លូតត្រង់អោយ​បាន​គ្រប់ៗ​គ្នា ៕

No comments:

Post a Comment

yes