ទាំងនេះគឺជាគំនូសប្លង់គំរោងសាង់សង់ព្រលានយន្តហោះអន្តរជាតិដ៏ទំនើប នៅខេត្តសៀមរាប ដែលមានតំលៃ ១ពាន់លានដុល្លារ…។ សំណង់ព្រលានយន្តហោះ អន្តរជាតិថ្មីនេះ នឹងលាតសន្ធឹងនៅលើផ្ទៃដី ៥០០ហិកតា និងមានចំងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាបអង្គរ។
មានក្រុមហ៊ុនចំនួនពីរ ដែលបានចាប់ដៃគ្នាបោះទុនរកស៊ី ក្នុងការសាងសង់ ព្រលានយន្តហោះដ៏ទំនើបនេះ គឺក្រុមហ៊ុន Camco Airport Co Ltd និងក្រុមហ៊ុន Lees A&A ហើយបើតាមគំរោង គឺនឹងត្រូវចាប់ផ្តើមបុកគ្រឹះនៅក្នុងឆ្នាំនេះ។ ប៉ុន្តែបើតាម ប្រភពពីកាសែតភ្នំពេញប៉ុស្តិ ដែលចុះផ្សាយក្នុងថ្ងៃនេះ បានអោយដឹងថា៖ គំរោងសាងសង់នេះ នឹងត្រូវពន្យាពេលដោយគ្មានកាលកំណត់ដូច Camko City និង Golden Tower 42 ទៀតហើយ…
បើបែបនេះមែន គឺមានតែការសោកស្តាយទេ ព្រោះថា ប្រសិនបើព្រលានយន្តហោះ ដ៏ទំនើបមួយនេះ កើតចេញជារូបរាងមែន នោះព្រលានថ្មីនេះ ត្រូវគេសង្ឃឹមថា អាចមានសមត្ថភាពទទួលអ្នកដំណើរបាន ១៥លាននាក់ក្នុងមួយឆ្នាំ… ហើយភ្ញៀវ ទេសចរពីគ្រប់ទិសទី ដែលនឹងត្រូវចូលមកទស្សនារាជាណាចក្រអច្ឆរិយៈ(sic!) របស់យើង ប្រហែលជានឹងមានកំណើនកាន់តែច្រើនថែមទៀតជាមិនខាន។ តែនៅពេលនេះ គឺមានតែអង្គុយមើលប្លង់ក្នុងក្រដាសតែប៉ុណ្ណោះ..!!..??..
No comments:
Post a Comment
yes