ពលករខ្មែរចំនួន ១២នាក់ (ស្រ្តី៤នាក់) ដែលរងគ្រោះដោយការជួញដូរដោយមេខ្យល់ ទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនមកកម្ពុជាវិញ ហើយកំពុងរក្សាទុកនៅភ្នំពេញ ដើម្បីរងចាំការដោះស្រាយ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានធ្វើការងារជាមួយអាជ្ញាធរម៉ាឡេស៊ី ក្នុងការជួយសង្រ្គោះពលករខ្មែរចំនួន ១២នាក់នេះ ហើយពួកគាត់ត្រូវបានរក្សាទុកនៅភ្នំពេញសិន ដើម្បីចាប់មេខ្យល់ដែលបាននាំពួកគេទៅ។
គួរបញ្ជាក់ថា កាលពីខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវអោយប្រទេសជាសមាជិកអាស៊ានមានការពារសិទ្ធិរបស់ពលករដើម្បីឈានទៅដល់ការបញ្ចូលសហគមន៍សេដ្ឋកិច្ចអាស៊ានរួមគ្នានៅក្នុងឆ្នាំ២០១៥ ហើយអនុសញ្ញាយោគយល់រវាងប្រទេសទាំងពីរ មិនទាន់បានចុះហត្ថលេខានៅឡើយទេ៕
No comments:
Post a Comment
yes