សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012

ស្ត្រី​បម្រើ​​​តាម​​ផ្ទះ​​​ជា​ការងារ​​​ដ៏គ្រោះ​​ថ្នាក់​​​​​មួយ​​នៅ​​សិង្ហ​បុរី​


ក្រសួង​​កម្លាំង​ពលកម្ម​​នៃ​ប្រទេស​​​​​សិង្ហ​បុរី​​ ដែល​​​នៅទីនោះ​​​ប្រជាជន​​ភាគ​ច្រើន​​នៃ​ប្រជាជន​​​ចំនួ​​ន៥,២​លាន​​នាក់​​​រស់​នៅ​​ក្នុង​អគារ​ខ្ពស់​​​​​ៗ​​​គូស​បញ្ជាក់​​​​ថា អាជ្ញាធរ​​​សិង្ហ​បុរី​​​​ប្រកាស​​​​រួចហើយ​​​កាលពី​ថ្ងៃទី​​៤​មិថុនា​​​ពីការ​​ពង្រឹង​​​​ច្បាប់​​សន្តិសុខ​​សម្រាប់​​បណ្តា​​ស្ត្រី​​បម្រើ​​ការងារ​​​ក្នុង​ផ្ទះ​ជាជន​បរទេស​ក្រោយ​​​ពីការ​​ធ្លាក់​​​ស្លាប់​​មនុស្ស​​​៩​នាក់​​​​ចាប់តាំង​​ពី​ខែ​​មករា​​ទល់​​នឹង​​៤​​នាក់ ក្នុង​​​​​ឆ្នាំ​២០១១​​ទាំងមូល​​មក។​
​​ក្នុងចំណោម​​​ស្ត្រី​​​៥​នាក់​​ដែល​​ស្លាប់​​ទាក់ទិន​​ដល់​​​​​នារី​​​បម្រើ​ការងារ​​ក្នុង​​ផ្ទះ​​ជាជន​បរទេស​​ដែល​​​ធ្លាក់ពេល​ពួកគេ​​ជូត​​សម្អាត​​កញ្ចក់​​​អគារ​ខ្ពស់​​បាន​​​​គ្រោះ​ថ្នាក់​បំផុត ។​
យោងតាម​​​​ម៉ាស៊ីន​​ឃោស​នា​​​សិង្ហ​បុរី​​​​ថា នារី​​​ធ្លាក់​ស្លាប់​​ទាំង៩​នាក់​ ជានារីឥណ្ឌូណេស៊ី​ ។  អង្គការ​​​​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​​ដូច​ជា​អង្គការ​​  HOME ជាដើម​​ទាមទារឱ្យ​​ហាម​ឃាត់​​​ការ​ចេញ​​សម្អាត​កញ្ចក់​​ពីខាង​ក្រៅ​ដែល​​ចាត់​ទុក​ថាមាន​​គ្រោះថ្នាក់​​បំផុត ។  ក៏ប៉ុន្តែ​ច្បាប់​​ដាក់​​ទណ្ឌកម្ម​​ស្រាល​​​​បំផុត​ចំពោះ​​បណ្តា​​ម្ចាស់​​ផ្ទះ​ដែល​​មាន​ទោស​​យ៉ាង​ច្រើន​ត្រឹម​​ជាប់​គុក​៦​ខែ​ប៉ុណ្ណោះ ។​

កាលពី​​ថ្ងៃទី៤​មិថុនា​​​​ក្រសួងកម្លាំង​​​ពលកម្ម​​​គ្រោង​បង្កើន​​ទោស​នោះ​​ទ្វេមួយជា២​ហើយ​​​ហាម​ឃាត់​​ការងារ​បែប​នោះ​រួច​ឱ្យ​​ម្ចាស់​​ផ្ទះ​​​ឬ​ម្ចាស់​​​​​អគារ​​​​ដាក់សំណាញ់ ទ្រតាម​​បង្អួច ។​
​​​មាននារី​​បរទេស​ដល់​ទៅ​​ជាង​២០០.០០០​​​នាក់​បម្រើ​​​ការងារ​​ក្នុង​​ផ្ទះ​​​​នៅសិង្ហ​បុរី​​មកពី​ហ្វ៊ីលីពីន​ ឥណ្ឌូណេស៊ី ​ឥណ្ឌា​ និងស្រី​​លង្កា​ ។  យោងតាម​​​របាយ​ការណ៍​​​​មួយ​​កាលពី​ឆ្នាំ​២០០៥​​របស់​​​​អង្គការ​​​ការពារសិទ្ធិ​​មនុស្ស​ HUMAN RIGHTS WATCH ថា​ ​​គ្រួសារ​សិង្ហ​បុរី​១ភាគ​៧មាន​ស្ត្រី​បម្រើ​តាម​ផ្ទះ​ម្នាក់​​ដែល​​ស្ត្រី​​​បម្រើ​នោះ​​អាច​ទទួល​​ប្រាក់​ខែជាមធ្យម​​ក្នុង​​១ខែ​​​៤០០​ដុល្លារ​ ។ ​​ចាប់​តាំង​ពី​​ខែមករា​ឆ្នាំ​២០១៣ទៅ​  កុងត្រា​ថ្មី​សម្រាប់​​​​ស្ត្រីនិយោជិតបម្រើ​ការងារ​​តាម​ផ្ទះ​​ជាជន​បរទេស​​អាចទទួល​​ការ​សម្រាក​១ថ្ងៃក្នុង​មួយ​សប្តាហ៍ ៕​

No comments:

Post a Comment

yes