ថាប័នប្រដាប់ពិភពលោកWBO បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេហើយកាលពីល្ងាចថ្ងៃច័ន្ទអំពីជ័យជំនះដោយពិន្ទុរបស់អ្នកប្រដាប់Timothy Bradley ដែលប្រកួតឈ្នះManny Pacquiao កាលពីគ្រាកន្លងមក។ ចៅក្រមផ្ដល់ពិន្ទុចំនួន៥ រូបសុទ្ធតែបានផ្ដល់ពិន្ទុឲ្យ Pacquiao ឈ្នះការប្រកួតដូចៗគ្នា ទោះបីជាលទ្ធផលប្រកាសជាផ្លូវការនៅពេលនោះ បានប្រឆាំងនឹងចៅក្រមឲ្យPacquiaoចាញ់ការប្រកួតដោយពិន្ទុ។
Pacquiaoបាននិយាយប្រាប់ទីភ្នាក់ងារAPប្រចាំប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍នេះថា គាត់ចង់បានការប្រកួតឡើងវិញម្ដងទៀតចៀសជាងឲ្យBradley បោះបង់ចោលខ្សែក្រវាត់WBO ដែលគាត់បាន ឈ្នះនោះ ពីព្រោះថាមនុស្សជាច្រើននឹងគិតថាខ្ញុំគ្រាន់តែបានដណ្ដើមយកខ្សែក្រវាត់នោះ។
ជ័យជំនះរបស់Bradley កាលពីថ្ងៃអាទិត្យទី៩ ខែមិថុនា បានធ្វើឲ្យមានជំលោះច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រដាល់។
ខណៈពេលដែលចៅក្រមពីររូបគឺលោក Duane Ford និងលោក C-J Ross បានឲ្យBradlyឈ្នះដោយពិន្ទុ១១៥ទល់នឹង១១៣ទាំង២នាក់ ឯចៅក្រមម្នាក់ផ្សេងទៀតគឺលោក Jerry Roth បានឲ្យPacquiaoឈ្នះដោយពិន្ទុ១១៥ទល់នឹង១១៣ ដែលលទ្ធផលបែបនេះធ្វើឲ្យPacquiao ទទួលបរាជ័យជាលើកទី១ចាប់ពីឆ្នាំ២០០៥មក។
Pacquiao ដែលមានជម្រើសប្រកួតឡើងវិញភ្លាមៗជាមួយBradley ក្នុងកិច្ចសន្យារបស់គាត់នោះ បាននិយាយថាអ្នកគាំទ្ររបស់ខ្ញុំមិនត្រូវព្រួយបារម្ភឡើយ។
អ្នកផ្សាយរបស់ស្ថានីយទូរទស្សន៍HBO និង ប្រិយមិត្ត ដែលតាមដានការប្រកួតនៅក្នុងសង្វៀននោះសុទ្ធតែឲ្យPacquiaoឈ្នះទាំងអស់។ ទស្សនិកជនដែលមើលការប្រកួតនោះផ្ទាល់នៅក្នុងសង្វៀនMGM Grand បាននាំគ្នាស្រែកតវ៉ានឹងការសម្រេចចិត្តនាពេលនោះ ហើយអ្នកគាំទ្រPacquiao នៅទូទាំងពិភពលោកបាននាំគ្នាខឹងសម្បាយ៉ាងខ្លាំងព្រោះពួកគេគិតថាPacquiaoពិតជាឈ្នះក្នុងការប្រកួតនោះ។
លទ្ធផលនៃការស៊ើបអង្កេតការប្រកួតនោះប្រធានស្ថាប័នWBO គឺលោក Francisco Valcarcel ដែលអង្គភាពរបស់គាត់ជាអ្នក កំណត់ឲ្យមានការប្រកួតដណ្ដើមជើងឯកនេះបាននិយាយ ថា គាត់បានឲ្យចៅក្រមផ្ដល់ពិន្ទុជើងចាស់៥នាក់ពិនិត្យការប្រកួតនោះឡើងវិញ ហើយលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនេះបាន បង្ហាញឲ្យដឹងកាលពីថ្ងៃច័ន្ទ។ ចៅក្រមទាំង៥រូប ដែលលោក Valcarcel អះអាងថា ចៅក្រមជើងចាស់មិនបញ្ចេញឈ្មោះបានបំពេញការងារផ្ដល់ពិន្ទុនៅក្នុងការប្រកួតប្រដាល់ធំៗរបស់ពិភពលោកជាយូរមកហើយបានសម្រេចឲ្យPacquiaoឈ្នះការប្រកួតដោយពិន្ទុ ១១៨ទល់នឹង១១០, ១១៧ទល់នឹង១១១, ១១៧ ទល់នឹង១១១, ១១៦ ទល់នឹង១១២ និង ពិន្ទុ១១៥ទល់នឹង១១៣៕
No comments:
Post a Comment
yes