សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

សកម្មជន​ស្នើ​សុំ​អាមេរិក​អន្តរាគមន៍​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា

យ៉ោម បុប្ផា ៣០៥
អ្នកស្រី យ៉ោម បុប្ផា អោប​កូន​ប្រុស​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣

ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​មុន​ពេល​ដែល​សកម្មជន​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី នឹង​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​មេដឹកនាំ​ពិភពលោក នៅ​យប់​ថ្ងៃ​អង្គារ៍ ទី​២ មេសា នេះ នា​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន មាន​ប្រសាសន៍​ថា ឧបការី​ស្តីទី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក ចូសេហ្វ យន់ (Joseph Yun) សន្យា​នឹង​ពិភាក្សា​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី និង​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ជា។
ក្នុង​ជំនួប​ជាមួយ​នឹង​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក រួម​មាន​លោក សៀ ភារម្យ អ្នកស្រី ទេព វន្នី និង​ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី។

លោក សៀ ភារម្យ សង្ឃឹម​ថា កិច្ច​អន្តរាគមន៍​សហរដ្ឋអាមេរិក​នឹង​មាន​ឥទ្ធិពល​លើ​កម្ពុជា ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​រដ្ឋាភិបាល នឹង​ពិចារណា​ផង​ដែរ ព្រោះ​សហរដ្ឋ​អាមេរិក មាន​ឥទ្ធិពល ពិសេស​ជំនួយ​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា»
សំណើ​របស់​អ្នកស្រី ទេព វន្នី និង​លោក សៀ ភារម្យ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ដែល​អ្នកស្រី ទេព វន្នី ទទួល​ពាន​រង្វាន់​កិត្តិយស​ល្បីល្បាញ​ជា​ស្រី​មេដឹកនាំ​ពិភពលោក ក្នុង​ការ​ដឹកនាំ​អ្នក​ភូមិ​បឹងកក់ តវ៉ា​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី រហូត​ដល់​អ្នកស្រី និង​សកម្មជន​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​បាន​ជាប់​ពន្ធនាគារ ហើយ​ចុង​ក្រោយ​បង្អស់​អ្នកស្រី យ៉ោម បុប្ជា កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។
កាល​ពី​ចុង​ខែ​មីនា អ្នកស្រី ទេព វន្នី ក៏​ទទួល​បាន​រង្វាន់​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា មេអំបៅមាស ជា​រង្វាន់​សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ហុឡង់ដ៍។
អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ពាន​រង្វាន់​ទាំង​ពីរ​ដែល​អ្នកស្រី​ទទួល​បាន​នឹង​អាច​ជួយ​លោក​ទឹក​ចិត្ត​អ្នក​ភូមិ​បឹងកក់ ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​បន្ត​ទៀត។ អ្នកស្រី​សន្យា​ថា នឹង​បន្ត​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​អង្គារ បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​វិទ្យុ​អាស៊ីសេរី សាកសួរ​ពី​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​ជម្លោះ​ដី​តំបន់​បឹងកក់៕

No comments:

Post a Comment

yes