យើយោងតាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋមកបានឲ្យដឹងថា ក្រុមប៉េអឹមចល័តនៅតាមដងផ្លូវជាតិលេខ6A នៅក្នុងទឹកដីនៃខេត្តសៀមរាប និងខេត្តកំពង់ធំ គឺមិនបានអនុវត្តទួនាទីរបស់ខ្លួនដែលជាសមត្ថកិច្ច ក្នុងការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពនោះទេ តែបែរជាខំប្រឹងជួយសម្រួលឲ្យរថយន្តដឹកឈើល្មើសច្បាប់ទាំងនោះ
ចេញទៅដោយរលូនទៅវិញ ។
ប្រភពខាងលើបានរាយការណ៏មកឲ្យដឹងទៀតថា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅវេលាម៉ោង៨និង៣០នាទីយប់ មានរថយន្តកូរ៉េចំណុះ៥តោន១គ្រឿង អត់ស្លាកលេខ និងមិនមានគ្របតង់បានធ្វើចរាចរណ៏ដោយដឹកឈើក្រញូងខុសច្បាប់ចុះពីស្រុកស្វាយលើ ខេត្តសៀមរាប សំដៅមកផ្លូវជាតិលេខ6A ក្នុងគោលបំណងសំដៅទៅខេត្តកំពង់ចាម ។
បន្ទាប់មកនៅម៉ោងជាង៩យប់ រថយន្តខាងលើបានមកដល់ចំណុចខាងជើងផ្សារសំរោង ប្រហែល៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំដុំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយភ្លាមនោះគេឃើញ មានរថយន្តបើកតាមពីក្រោយ ស្រាប់តែរថយន្តកូរ៉េខាងលើដែលដឹកឈើក្រញូងខុសច្បាប់នោះ
បានបើករេពេញផ្លូវ ក្នុងគោលបំណងមិនអោយរថយន្តដែលបើកតាមពីក្រោយនោះវ៉ាទៅមុខបាន ។ ប្រពភបានបន្តរទៀតថា
រហូតមកជិតដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប ក៏ស្រាប់តែមានរថយន្តម៉ាកកាមរីឆ្នាំ៩៣ពណ៏ស្លែ១គ្រឿងផ្សេងទៀត ដែលមានគ្នា២នាក់ជិះក្នុងរថយន្តនោះម្នាក់ស្លៀកពាក់ឯកសណ្ឋានជាប៉េអឹម និងម្នាក់ទៀតស្លៀកស៊ីវិល បានបើករថយន្តបញ្ច្រាសទិសគ្នាពីកើតទៅលិច ហើយស្រាប់តែពេលនោះរថយន្តដែលមានប៉េអឹមជិះ
បានបើកបត់មកកើតវិញតាមកាក់រថយន្តដែលជិះពីក្រោយរថយន្តដឹកឈើក្រញូងល្មើសច្បាប់
ដើម្បីធ្វើការឆែកឆេ ។
សេចក្តីរាយការណ៏ខាងលើបានឲ្យដឹងបន្តរទៀតថា បន្ទាប់ពីការឆែកឆេរួចម្ចាស់រថយន្តខាងលើ
មានប្រតិកម្មយ៉ាងខ្លាំងចំពោះលោកប៉េអឹមរូបនោះ ដែលមិនឃាត់រថយន្តដឹកឈើគ្រូញូងខុស
ច្បាប់បែជាមកឃាត់រថយន្តរបស់គាត់វិញ ។ ប្រភពខាងលើបានបន្តរទៀតថា មិនត្រឹមតែលោកប៉េអឹមចល័តខាងលើមិនឃាត់រថយន្តដឹកឈើខុសច្បាប់នោះទេ
ហើយនៅពេលដែលរថយន្ត ល្មើសនោះបានធ្វើដំណើរមកដល់ស្រុកស្ទោង ខេត្តកំពង់ធំ ស្រាប់តែមានរថយន្តម៉ាកបាឡែនពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-7739 ដែលមានគ្នាជិះក្នុងរថយន្តខាងលើនោះ៣នាក់ ដែល២នាក់ស្លៀកពាក់ឯកសណ្ឋានជាប៉េអឹម និងម្នាក់អង្គុយបើកឡានស្លៀកឈុតអង្គរក្សពណ៏ត្រាវ ក៏បានមកកាក់រថយន្តដែលជិះតាមពីក្រោយរថយន្តដឹកឈើក្រញូងខុសច្បាប់នោះជាថ្មីម្តងទៀតដោយបញ្ជាអោយបើកភ្លើងក្នុងរថយន្ត និងបើកគូទរថយន្តដើម្បីអោយពួកគេមើល និងធ្វើការឆែកឆេជាថ្មី ។
ប្រភពដែលតាមគៀកប្រកិតករណីខាងលើនេះបានឲ្យដឹងបន្តរថា បន្ទាប់មកក្រុមប៉េអឹមពីរបីនាក់ដែលជិះរថយន្តបាឡែនខាងលើនោះ បានលូកដៃបោចបោះ កំរាលនៅគូទរថយន្តដែលត្រូវបានឃាត់ខាងលើនោះ មើលទៅដូចជាចោរប្លន់ហើយព្យាយាមរកលេស និងបានរករឿងម្ចាស់រថយន្ត ខាងលើដើម្បីអោយរថយន្តកូរ៉េដឹកឈើក្រញូងខុសច្បាប់ខាងលើ បើកទៅមុខទៀតដោយសុវត្ថភាព
។
សូមជំរាបជូនផងដែរថា បើយោងតាមប្រភពព័ត៌ដែលច្បាស់ការបានអោយដឹងថា
រថយន្តដឹកឈើខាងលើនេះ គឺជារថយន្តរបស់មន្រ្តីមេប៉េអឹមម្នាក់ដែលតែងតែរកស៊ីដឹកឈើក្រញូងឡើងដុះស្លែទៅហើយនៅភូមិសាស្រ្តខាងលើ ក៏ប៉ុន្តែគ្មានអ្នកណាគេហ៊ានបង្រ្កាបនោះទេ
ទើបបានជាមានក្រុមប៉េអឹមតាមដងផ្លូវជាតិលេខ6A ចេញមុខមកកាងរថយន្តដឹកឈើក្រញូងខុសច្បាប់ទាំងនោះដែលជាមេកើយរបស់ពួកគេ
។
ចំណែកឯលោក សាម៉ុន ដែលជាមេប៉េអឹម ខេត្តសៀមរាប
នៅពេលដែលត្រូវបានសាកសួរជុំវិញ ព័ត៌មានខាងលើនេះបានប្រាប់ឲ្យដឹងថា ប៉េអឹមរបស់គេមានមេ មានកើយ ទាល់តែអ្នកយកព័ត៌ មានយើងទាក់ទងទៅមេរបស់គេ ហើយមេរបស់លោកបញ្ជាមកទើបពួកលោកធ្វើការ ។
អ្នកដែលបានដឹងរឿងខុសច្បាប់ខាងលើនេះបានប្រាប់ឲ្យដឹងថា វាដូចជាហួសហេតុពេកហើយ
ដែលលោកមន្រ្តីប៉េអឹមទាំងនោះ ធ្វើការចាំតែមានបទបញ្ជាពីថ្នាក់លើនោះ ព្រោះបទល្មើសកើត
ឡើងជាក់ស្តែងបើចាំទៅជំរាបលោកមេ ហើយទំរាំតែលោកមេអនុញ្ញាណឲ្យចេញប្រតិប័ត្តការ នោះ
មិនចាំបាច់ទៅចាប់ក៏បានដែរ ព្រោះទៅចាប់តែខ្យល់ហ្នឹង ។ ដោយប្រជាពលរដ្ឋបានធ្វើការ
សុំណូមពរដល់មន្រ្តីមានសមត្ថកិច្ចទាំងអស់ សូមគោរពច្បាប់ជាធំ ហើយគួរតែដកខ្លួនចេញឲ្យ
ឆ្ងាយពីបទល្មើសផ្សេងៗ និងជៀសឲ្យឆ្ងាយពីការប្រព្រឹត្តអំពើពុករលួយ ។
ដូចនេះមន្រ្តីថ្នាក់លើគួរតែចុះប្រតិប័ត្តការចំពោះករណីខាងលើនេះ ជាពិសេសគឺលោក
សៅ សុខា ដែលជាមេប៉េអឹមទូទាំងប្រទេស ត្រូវតែចុះពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទរបស់ខ្លួន
ឲ្យធ្វើការមានប្រសិទ្ធភាព និងជាការផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ
ដើម្បីកុំឲ្យមានរឿងអាស្រូវកើត ឡើងម្តងហើយម្តងទៀតនៅក្នុងស្ថាប័នមានសមត្ថកិច្ចបែបនេះ
។ មួយវិញទៀតកុំឲ្យតែចេះបង្ក្រាប និងធ្វើបាបប្រជាពលរដ្ឋតូចតាច
ដែលគ្នាដឹកឈើតូចៗយកទៅធ្វើអ្វីផ្សេងៗនោះ ចំណែក ឯឈើឈ្មើសច្បាប់ដែលជារបស់ឈ្មួញធំៗ
និងរបស់មន្ត្រីពុករលួយ ខិលខូចមិនធ្វើការទប់ស្កាត់
បែជាជួយសំរួលឲ្យប្រព្រឹត្តអំពើពុករលួយ មានភាពរលូនទៅមុខជាបន្តរទៀតនោះ ។
សូមជំរាបថាព្រៃឈើនៅក្នុងប្រទេសកម្ពុជាដែលជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិនោះ
ឥឡូវនេះបានវិនាសបាត់បង់ស្ទើរតែអស់ទៅហើយ ដោយសារតែមានការបើកដៃពីសំ ណាក់រដ្ឋាភិបាលខ្មែរតាមរយៈការសម្បទានផ្សេងៗ
និងការលួចកាប់បំផ្លាញព្រៃឈើ ដើម្បីផលប្រយោជន៏របស់ខ្លួន ពីសំណាកើមន្រ្តីមានអំណាច
និងឈ្មួញខិលខូចទាំងនោះ ។
ដូចនេះដើម្បីកុំឲ្យព្រៃឈើដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិមានការបាត់បង់បន្តរទៅទៀតនោះ
ពេលវេលាមិនទាន់ហួសនៅឡើងទេ បើទោះបីជាមានការយឺតយ៉ាវបន្តិចក្តី ដូច នេះដើម្បីស្រោចស្រង់
និងថែរក្សាព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់ជាតិ ឲ្យបាននៅសេសសល់ទុកសម្រាប់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់
និងជាប្រភពនៃអូហ្សូនសម្រាប់កម្ពុជានោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមជាមួយនិងគណបក្ស
សម រង្ស៊ី ។ ព្រោះគណបក្សសម រង្ស៊ី មានគោលនយោ បាយច្បាស់លាស់ក្នុងការទប់ស្កាត់
និងថែរក្សាអភិរក្ស ព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិនោះ ។
ដូចនេះដើម្បីជាប្រយោជន៏ខ្លួនយើង និងប្រទេសជាតិសូមចូលរួម ជាមួយនិងគណបក្ស សម រង្ស៊ី
ដើម្បីយើងធ្វើការសង្គ្រោះជាតិឲ្យបានទាន់ពេលវេលាទាំងអស់គ្នា នៅឆ្នាំ២០១៣ខាងមុខនេះ
៕
No comments:
Post a Comment
yes