សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

ក្រុមប្រឹក្សាខេត្តព្រះវិហាររបស់គណបក្ស សម រង្ស៊ី ស្នើឲ្យគណៈអភិបាលខេត្ត ជួយអន្តរាគមន៏ក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋកុំឲ្យមានអំពើពុករលួយនិងបក្ខពួក


សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារមកពីគណបក្ស ​សម រង្ស៊ី លោក ស៊ាន សួនឌឿន កាលពី​ពេល កន្លងទៅនេះបានស្នើឲ្យគណៈអភិបាលខេត្តព្រះវិហារ ជួយអន្តរាគមន៏ចែកផ្លង់កម្មសិទ្ធិដីធ្លី ជូន​ប្រ​ជាពលរដ្ឋនៅក្នុងមូលដ្ឋានកុំឲ្យមានការរើសអើងប្រកាន់បក្ខពួក និងជៀសវាងកុំឲ្យមានការប្រ​ព្រឹត្តអំពើពុករលួយពីមន្ត្រីជំនាញថ្នាក់ក្រោម ។

ការស្នើសុំពីមន្រ្តីក្រុមប្រឹក្សាខេត្តព្រះវិហាររបស់គណបក្ស​ សម រង្ស៊ីបែបនេះ គឺបន្ទាប់ពីមានព័ត៌ មានលិចឮឡើងថា មន្រ្តីថ្នាក់ក្រោមមួយចំនួនដែលដឹកនាំក្រុមយុវជនចុះវាស់វែងដីធ្លី នៅក្នុងខេត្ត កំពង់ធំ បានប្រព្រឹត្តអំពើពុករលួយមកលើប្រជាពលរដ្ឋ ក្នុងមួយផ្លង់ដីពួកគេទាមទារ​ចាប់ពី​ហា​សិប ទៅមួយរយ​ដុល្លា ដែលបង្ករឲ្យប្រជាពលរដ្ឋក្រីក្ររគ្មានប្រាក់ និងប្រជាពលរដ្ឋដែល​ពុំមាន​បក្សពួកមិនអាចទទួលបានផ្លង់កម្មសិទ្ធដីធ្លីនោះឡើយ ។


ក្រុមប្រឹក្សាខេត្តព្រះវិហាររបស់គណបក្ស សម រង្ស៊ី លោក ស៊ាន សួនឌឿន បានប្រាប់ឲ្យដឹងទៀត​ថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះវិហារ កាលពីខែកន្លងទៅលោកបានលើកឡើងពីកង្វល់​របស់ប្រជាពលរដ្ឋជំរាបដល់អង្គប្រជុំ និងបានធ្វើការស្នើរទៅគណៈអភិបាលខេត្តព្រះវាហារ ត្រូវ​តែចាត់វិធានការ និងធ្វើយ៉ាងណាកុំឲ្យមានអំពើពុករលួយដូចជាករណីខាងលើដែលបាន​កើត​មានឡើង ។ លោកបានបន្តរថា ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវាហារ ដែលមានកង្វល់​ដោយសារ​ដីសម្បទាន​សេដ្ឋកិច្ចពីរដ្ឋាភិបាល មាន​នៅក្នុងស្រុកជាច្រើន ដូចជានៅក្នុងស្រុកឆែប ស្រុកជ័យ​សែន និងស្រុករវាង ជាដើម ។

លោក ស៊ាន សួនឌឿន បានបន្តរទៀតថា ដោយសារតែការផ្តល់ដីសប្បទានសេដ្ឋកិច្ចពីសំ  ណាក់​រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន បានធ្វើឲ្យប៉ះពាល់ទៅដល់ដីដាំដំណាំរបស់ប្រជាកសិករ ដែលជាហេតុបង្ករ ឲ្យពួកគាត់បាត់បង់មុខរបរធ្វើស្រែចំការ ។ លោកថានៅពេលដែលលោក បាន​ចុះជួបជាមួយនិងប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមប្រជាពលរដ្ឋទាំងនោះ បាន​​នាំ​គ្នារអ៊ូ រទាំ ដោយពួកគាត់បានបង្ហាញនូវចំងល់ថាតើរដ្ឋាភិបាលអាចកាត់ដីចេញពីក្រុម​ហ៊ុន​ទាំង​នោះយកមកឲ្យពួកគាត់បានវិញដែរឬទេ ។

លោក ស៊ាន សួនឌឿន បានបន្តរទៀតថា បប្រជាពលរដ្ឋទាំងនោះថា​ពួកគាត់ក៏មានជំនាញ​ដាំដុះ​កសិផលផ្សេងៗទៀតផងដែរ ហើយប្រ​សិនបើរដ្ឋាភិបាលជួលដីឲ្យពួកគាត់ក្នុងរយៈពេល៩៩​ឆ្នាំ​នោះ ពួកគាត់ក៏ហ៊ាន​ជួលដី​ពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុនឯកជនដែលរដ្ឋាភិបាលបាន​ធ្វើសម្ប​ទាន​ឲ្យដែរ ។

សូមជំរាបជូនផងដែរថាក្រុមអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា នយោបាយចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់គណបក្សប្រជាជនកាន់ អំណាចសព្វថ្ងៃនេះ ធ្វើឡើងគ្រាន់តែជានយោបាយប្រជាភិថុតក្នុងការទាក់ទាញយកសម្លេងឆ្នោត ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ នៅខណះដែលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ កាន់តែខិតជិតចូល មកដល់ហើយនោះ ។ ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានបង្ហាញចំងល់ផងដែរថា គណបក្សប្រជា ជនបានកាន់អំណាចអស់រយៈពេលជិតសាមសិបឆ្នាំមកហើយ ដែលជាពេលវេលាសមរម្យបំផុត ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនចាំចាប់ធ្វើតាមបែបប្រញាប់ប្រញាល់ និង ប្រថុចញ៉ុចដូចច្នេះនោះឡើយ  ។​

ជាមួយគ្នានោះមជ្ឈដ្ឋានមួយចំនួនក៏បានលើកឡើងផងដែរថា គណបក្ស​កាន់​អំណាច​កំពុង​អូសទាញ​យុវជន​ឲ្យ​គាំទ្រ​មកលើគណបក្សរបស់​ខ្លួន ព្រោះយុវជន​ត្រូវ​បាន​គណបក្ស​នយោបាយ​ចាត់​
ទុក​ថា ជា​មនុស្ស​ដ៏​សំខាន់​សម្រាប់​កៀរគរ​រក​សំឡេង​គាំទ្រឲ្យ​គណបក្សរបស់​ខ្លួន ដោយហេតុថា យុវជន​អាច​បោះឆ្នោត​បាន​ច្រើន​ដង

ជាមួយនិងការលើកឡើងដូចខាងលើនេះលោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យ របស់គណបក្ស សម រង្ស៊ី បានលើកឡើងថា គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​តាម​រយៈ​ការងារ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​ជា​សមិទ្ធផល​របស់​បក្ស​ទៅ​វិញ។ លោកថា ជា​ការ​ពិត​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះ​ឆ្នោត​មួយ បើ​សិន​ជា​គណបក្ស​ណា​ដែល​មាន​កម្លាំង​គាំទ្រ​ពី​យុវជន​ច្រើន គឺ​គណបក្ស​នោះនឹង​ទទួលបាន​ការ​ឈ្នះ​ឆ្នោត ពីព្រោះ​កម្លាំង​យុវជន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ដង​ខុស​ពី​កម្លាំង​យុវ​ចាស់ លោកថាដូចនេះ​ហើយ​មនុស្ស​ម្នាក់ៗ​នាំ​គ្នា​ទាញ​យុវជន ទាញ​ក្នុង​ផ្លូវ​ល្អ ទាញ​តាម​រយៈ​ទិញ​ទឹក​ចិត្ត តាម​រយៈ​ការ​ផ្ដល់​ការងារ​ឲ្យ​គាត់ ​ផ្ដល់​អនាគត​ភ្លឺ​ស្វាង​ឲ្យ​គាត់​នោះ គឺ​ជា​ការ​ល្អ ក៏​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ធ្វើ​ប្រជាភិថុតិ បង្វក់​យុវជន​ឲ្យ​សប្បាយ​ភ្លើតភ្លើន​តែ​រយៈពេល​ខ្លី ហើយ​ធ្វើ​ឲ្យ​ឈ្លក់​វង្វេង​នឹង​ផល​ប្រយោជន៍​បន្តិច​បន្តួច ។ ការ​ទិញ​ទឹក​ចិត្ត​បន្តិចបន្តួច​មួយ​រយៈពេល​ខ្លី​នៅ​រយៈពេល​វែង ​គាត់​នឹង​ជួប​ការ​លំបាក​នេះ​ជា​បញ្ហា​ដែល​យុវជន​ត្រូវ​គិត

សូមជំរាបជូនផងដែរថា ដោយសារតែគ្មានប័ណ្ណកម្មសិទ្ធីដីធ្លីនេះហើយ ដែលជាដើមចម ​ទុកឱ​កាស​ឲ្យក្រុមមន្រ្តីខិលខូច និងឈ្មួញរួមជាមួយក្រុមហ៊ុនទុច្ចរឹតទាំងនោះ បាននាំគ្នាលួច និងឆក់​ប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ។ ហើយគណបក្ស សម រង្ស៊ី នៅពេលទទួលបាន​សម្លេង​ឆ្នោតដឹកនាំប្រទេស និងធ្វើការសើរើរាល់ដីសម្បទានខុសច្បាប់ទាំងនោះ យកមកចែកជូន​ប្រជា​ពល​រដ្ឋសម្រាប់ធ្វើជាម្ចាស់កម្មសិទ្ធិឡើងវិញ ។ ហើយគណបក្ស សម រង្ស៊ី គឺជាក្តីសង្ឃឹមតែ​មួយ​គត់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការធានាការផ្តល់កម្មសិទ្ធយ៉ាងឆាប់រហ័ស ធានានូវស្ថេរភាព និង​សុវត្ថភាពដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យក្រុមនាយទុន ឆក់ប្លន់យកដីធ្លីពីប្រជាពលរដ្ឋ ដូច​ជាការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចសព្វថ្ងៃនេះ​ឡើយ ៕

No comments:

Post a Comment

yes