សន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២
ភ្នំពេញ: មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលរងរបួស ដោយកម្លាំងអាជ្ញាមានសមត្ថកិច្ច កាលម្សិលមិញ បានធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ថា រូបគេ សូមចាត់ទុក ជាមោឃៈ ចំពោះកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយគេអះអាងថា ជាកិច្ចសន្យាបង្ខិតបង្ខំគ្មានឆន្ទៈរបស់គេផ្ទាល់។
ក៏ប៉ុន្តែការប្រកាស ទុកជាមោឃៈ ចំពោះកិច្ចសន្យានេះ លោកស្នងការរាជធានីភ្នំពេញថា មិនយល់ពីតំណាងសហជីពកម្មកររូបនោះទេ ព្រោះតំណាងកម្មកររូបនោះ បានស្នើសុំធ្វើកិច្ចសន្យា ហើយបែរជាមិនទទួលស្គាល់កិច្ចសន្យាខ្លួនឯងទៅវិញ។
លោក រ៉ាត់ រត្នមុនី អគ្គលេខាធិការរង នៃសហភាពសហជីពកម្ពុជា បាននិយាយថា ប្រធានបទ នៃសន្និសីទថ្ងៃនេះ គឺការប្រើប្រាស់កម្លាំងហួសហេតុ អំពើទារុណកម្ម និងការគំរាមកំហែង ប្រឆាំងនឹងអ្នកការពារសិទ្ធិការងារ។
លោកសង្កត់ធ្ងន់ថា អ្វីដែលកើតឡើងកាលពីម្សិលមិញ បានជះឥទ្ធិពលអាក្រក់មកលើសង្គមកម្ពុជា វាបង្កឲ្យមានការភ័យខ្លាច បង្កឲ្យមានភាពអាម៉ាស់ ហើយនិងបង្កឲ្យមានភាពឈឺចាប់ដល់កម្មករ ដល់ក្រុមមេដឹកនាំសហជីព ដល់ក្រុមគ្រួសារកម្មករ និងដល់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ក៏ប៉ុន្តែការប្រកាស ទុកជាមោឃៈ ចំពោះកិច្ចសន្យានេះ លោកស្នងការរាជធានីភ្នំពេញថា មិនយល់ពីតំណាងសហជីពកម្មកររូបនោះទេ ព្រោះតំណាងកម្មកររូបនោះ បានស្នើសុំធ្វើកិច្ចសន្យា ហើយបែរជាមិនទទួលស្គាល់កិច្ចសន្យាខ្លួនឯងទៅវិញ។
លោក រ៉ាត់ រត្នមុនី អគ្គលេខាធិការរង នៃសហភាពសហជីពកម្ពុជា បាននិយាយថា ប្រធានបទ នៃសន្និសីទថ្ងៃនេះ គឺការប្រើប្រាស់កម្លាំងហួសហេតុ អំពើទារុណកម្ម និងការគំរាមកំហែង ប្រឆាំងនឹងអ្នកការពារសិទ្ធិការងារ។
លោកសង្កត់ធ្ងន់ថា អ្វីដែលកើតឡើងកាលពីម្សិលមិញ បានជះឥទ្ធិពលអាក្រក់មកលើសង្គមកម្ពុជា វាបង្កឲ្យមានការភ័យខ្លាច បង្កឲ្យមានភាពអាម៉ាស់ ហើយនិងបង្កឲ្យមានភាពឈឺចាប់ដល់កម្មករ ដល់ក្រុមមេដឹកនាំសហជីព ដល់ក្រុមគ្រួសារកម្មករ និងដល់ប្រជាពលរដ្ឋខ្មែរទាំងមូល។
លោក រ៉ុង បញ្ញា មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលរងរបួសបែកក្បាលកាលពីម្សិលមិញ បាននិយាយថា ក្រុមលោកចំនួន ២០នាក់ ដែលជាតំណាងឲ្យកម្មកររោងចក្រតៃណាន ក្រោយពីបានដាក់លិខិតជូនមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រីរួច ត្រូវបានអាជ្ញាធរព្យាយាមមិនឲ្យពួកលោកទាំង ២០នាក់ អង្គុយសម្រាកនៅក្រោមដើមពោធិ៍ ហើយក៏បានប្រើអំពើហិង្សាដោយមានការរុញច្រាន។ រូបលោក នៅក្នុងហេតុការណ៍ ត្រូវបានគេចោទថា បានរុញច្រានអាជ្ញាធរ បន្ទាប់មកក៏ត្រូវអាជ្ញាធរចាប់បាន និងវាយឲ្យបែកក្បាលតែម្ដង។
ក្រោយការចាប់បញ្ជូនទៅដល់ស្នងការរាជធានីភ្នំពេញ លោក រ៉ុង បញ្ញា និយាយថា ដោយមិនបានកិច្ចសន្យា រូបលោកមិនត្រូវបានដោះលែងតាមការកំណត់នៅវេលាម៉ោង ២រសៀលថ្ងៃទី១១កក្កដា ដូចអ្វីដែលអាជ្ញាធរសន្យាជាមួយសហជីពដទៃផ្សេងៗទៀត ដែលបានពន្យារពេលដល់ម៉ោង ១០យប់។
លោកបានលើកឡើងថា “បន្ទាប់មកខ្ញុំក៏បង្ខំចិត្តធ្វើកិច្ចសន្យាជាមួយគេ។ ដែលនៅក្នុងកិច្ចសន្យានេះ ខ្ញុំសូមបញ្ជាក់ វាធ្វើទៅផ្ទុយពីច្បាប់។ កិច្ចសន្យាដែលស្របច្បាប់ គឺធ្វើឡើងស្របនឹងឆន្ទៈ នៃគូភាគី ប៉ុន្តែកិច្ចសន្យានេះ ធ្វើឡើងដោយបង្ខិតបង្ខំឲ្យខ្ញុំត្រូវតែទទួលយក ទើបមានការដោះលែង"។
លោក រ៉ុង បញ្ញា បញ្ជាក់ទៀតថា “ខ្ញុំសូមបញ្ជាក់ដល់សាធារណៈជនថា កិច្ចសន្យាមួយនេះ គឺខ្ញុំសូមមោឃៈ ពីព្រោះវាមិនមែនជាឆន្ទៈរបស់ខ្លួន និងតំណាងសហជីពទាំងអស់ រូបខ្ញុំអត់មានធ្វើអីខុស”។
ជាមួយគ្នានេះលោក រ៉ាត់ រត្នមុនី បានធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យជាបន្ទាន់ឡើងវិញ អំពីការគ្រប់គ្រង និងដឹកនាំរបស់ខ្លួន ទៅលើក្រុមអាជ្ញាធរមានសមត្ថកិច្ច៖ “ខ្ញុំសូមឲ្យមានការកែប្រែ និងបញ្ឈប់ជាបន្ទាន់នូវទង្វើដែលហិង្សា និងព្រៃផ្សៃ ធ្វើឡើងប្រឆាំងនឹងអ្នកតវ៉ាដោយសន្តិវិធី និងគ្មានអាវុធនៅក្នុងដៃ”។
រីឯលោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី១២កក្កដា នេះថា “ខ្ញុំមិនដឹងថា លោក រ៉ុង បញ្ញា យល់ឃើញយ៉ាងម៉េចទេ ហើយកិច្ចសន្យានោះ គឺគាត់សរសេរដោយខ្លួនឯង ដែលមានមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលស្នើសុំ និងចូលរួមជាសាក្សី”។
ចំពោះការដែលលោក រ៉ុង បញ្ញា អះអាងថា សមត្ថកិច្ចវាយទៅលើខ្លួននោះ ត្រូវបានលោកស្នងការ ពន្យល់ថា “គឺអាជ្ញាធរបានសូមឲ្យក្រុមកម្មករ កម្មការិនីចេញ ពីក្រោមដើមពោធិ៍មុខវត្តបុទុម ហើយលោក រ៉ុង បញ្ញា បានហក់វាយទៅលើសមត្ថកិច្ច ដោយសមត្ថកិច្ចមានឯកសារគ្រប់គ្រាន់”។
ដោយឡែកកិច្ចសន្យា ដែលរូបលោក រ៉ុង បញ្ញា បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដានោះ បានបង្ហាញថា "នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១០ និង ៣០នាទី ខ្ញុំបានចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រតៃណាន នៅចំណុចដើមពោធិ៍ មុខវត្តបុទុមវត្តី ដឹកនាំដោយលោក រ៉ុង ឈុន យកញត្តិរបស់កម្មករ ទៅប្រគល់ឲ្យតំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រី រួចហើយសមត្ថកិច្ចបានសំណូមពរឲ្យរូបខ្ញុំ និងកម្មករវិលត្រឡប់មកទីលានប្រជាធិបតេយ្យវិញ ហើយពេលនោះ ខ្ញុំ និងកម្មករ មិនបានធ្វើតាមសំណូមពររបស់សមត្ថកិច្ច។ ខ្ញុំមានការសោកស្ដាយ ដែលមានការប៉ះទង្គិចជាមួយប៉ូលិស កាលពីព្រឹកមិញ។ ខ្ញុំសន្យាថា មិនឲ្យមានការប៉ះទង្គិចជាមួយអាជ្ញាធរប៉ូលិសទៀតឡើយ"។
លិខិតបន្តថា "ដូច្នេះហេតុខាងលើនេះ ខ្ញុំសូមសមត្ថកិច្ចបញ្ចប់រឿងក្ដី ហើយរូបខ្ញុំក៏ក៏បញ្ចប់រឿងក្ដីខាងលើនេះ នៅត្រឹមស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដោយពុំមានការប្ដឹងប្ដល់គ្នា ទៅថ្ងៃក្រោយទៀតឡើយ។ ក្រែងពុំប្រាកដ ខ្ញុំសូមផ្ដិតមេដៃស្ដាំ ទុកជាភស្ដុតាងស្រាប់"៕
No comments:
Post a Comment
yes