យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួសនៅ ក្នុងការបាញ់ប្រហារមួយនៅជិតទីក្រុង តូរ៉ន់តូ ជាទីក្រុងដ៏ធំបំផុតរបស់កាណាដា កាលពីថ្ងៃទី១៧ ខែកក្កដា ។
ស្នងការប៉ូលិល លោក Bill Blair បានប្រកាសឱ្យដឹងថា ការបាញ់ប្រហារនោះកើតឡើងនៅក្នុងពិធិជប់លៀងហើយ ជនរងគ្រោះស្លាប់ពីរនាក់ជាបុរស និងស្ដ្រីដែលមានវ័យក្មេង ។
លោកប្ល៊ែរ រៀបរាប់ឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារនោះជាព្រឹត្ដិការណ៍ដ៏អាក្រក់បំផុតក្នុងប្រវត្ដិសាស្ដ្រមិនធ្លាប់ កើតមាននៅក្នុងទីក្រុង ពាក់ព័ន្ធនឹងការ វាយប្រហារដោយកាំភ្លើងស្វ័យប្រវត្ដិ ។ ពលរដ្ឋដែលគ្មានកំហុសក៏រងរបួសក្នុងការបាញ់ប្រហារនោះដែរ ។
លោក Bill Blair បន្ដទៀតថា ការឈ្លោះប្រកែកគ្នារបស់បុគ្គលនៅក្នុងពិធីជប់លៀងទ្រង់ទ្រាយធំដែលមានភ្ញៀវចូល រួម២០០នាក់ ។ សម្ដីឌឺដងដាក់គ្នារបស់ បុគ្គលបានធ្វើឱ្យអ្នកទាំងពីរដកកាំភ្លើងបាញ់គ្នាតែម្ដង ។
ប៉ូលិសបានឱ្យដឹងថា យុវជនមាន អាយុ២០ឆ្នាំ និងស្ដ្រីវ័យជំទង់ម្នាក់បាត់ បង់ជីវិតក្នុងការបាញ់ប្រហារនោះ និង ១៩នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះទាំង១៩នាក់មិន មែនដោយសារត្រូវគ្រាប់ទាំងអស់នោះ ឡើយ ។ អ្នករងរបួសមានទារកដែល កំពុងតែបៅដោះ តែរងរបួសស្រាលប៉ុណ្ណោះ ។
ស្នងការប៉ូលិសបានស្នើឱ្យពលរដ្ឋ ដែលមានវត្ដមាននៅក្នុងពិធីជប់លៀង ឬក៏អ្នកដែលនៅក្បែរៗនោះបានដឹងហេតុការណ៍សូមផ្ដល់ព័ត៌មានដល់ ប៉ូលិស ។ ជនសង្ស័យមួយរូបក៏ត្រូវបានឃាត់ខ្លួនក្នុងពេលនោះដែរប៉ូលិសកំពុង រុករកអ្នកដែលជាប់ពាក់ព័ន្ធក្នុងករណី បំផ្ទុះអាវុធបាញ់ប្រហារគ្នានោះ ៕
No comments:
Post a Comment
yes